------------------------------------
ព្រហស្បតិ៍ 26 កញ្ញា 2013
ដំឡើងប្រាក់ខែទាបបំផុត៤០ម៉ឺនរៀលដល់មន្ត្រីរាជការមិនទាន់គ្រប់ការចំណាយ
លោក ជា ស៊ីម លោក ហ៊ុន សែន និង មន្ត្រីគណបក្សប្រជាជនកម្ពុជានៅទីស្នាក់ការបក្ស ថ្ងៃទី៧ មករា ឆ្នាំ២០១៣
RFI/Siv Channa
-------------------------------------------------------
ក្រសួង៥ដូររដ្ឋមន្ត្រីនៅថ្ងៃនេះ ៥ទៀតដូរនៅថ្ងៃស្អែក
លោក សុខ អាន ក្នុងពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងអប់រំពីលោក អ៊ឹម សិទ្ធី ទៅ លោក ហង់ ជួនណារ៉ុន
RFI/Siv Channa
បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្មីជាលើកដំបូង
កាលពីថ្ងៃពុធរយៈពេលជាង ៦ម៉ោង
ការប្រកាសផ្ទេររដ្ឋមន្ត្រីត្រូវគេរៀបចំធ្វើឡើង
យ៉ាងរួសរាន់នៅថ្ងៃព្រហស្បតិ៍ទី២៦ និងថ្ងៃសុក្រទី២៧ ខែកញ្ញា
ឆ្នាំ២០១៣។
ក្រសួងចំនួន ១០ត្រូវបានប្រកាសផ្ទេរតំណែងដល់រដ្ឋមន្ត្រីថ្មីនោះរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម និងថាមពល ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការប្រកាសចៅក្រសួងថ្មីនេះ ក្រៅពីនាយករដ្ឋមន្ត្រីនៅក្រសួងហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្ត្រីទាំង ៩រូបត្រូវចែកគ្នាធ្វើជាអធិបតីនៃការផ្ទេរតំណែងដែលមានរយៈពេលពីរ ថ្ងៃនេះ។
ការប្រកាសផ្ទេរតំណែងរដ្ឋមន្ត្រីយ៉ាងប្រញាប់ប្រញាល់នៅពេលនេះត្រូវ គេមើលឃើញថាបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ប្រមុខ រដ្ឋាភិបាលដែលត្រូវការ ដើម្បីរូតរះបំពេញការងារកែទម្រង់គ្រប់បែបយ៉ាងឲ្យបានទាន់ដើម អាណត្តិ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី រយៈពេលវែងកាលពីថ្ងៃពុធ ត្រូវអ្នកតាមដានសង្កេតសភាពការណ៍កម្ពុជាអបអរសាទរផងនិងមានការ រិះគន់ផង។
ជាមួយគ្នានេះមេដឹកនាំគណបក្សសង្គ្រោះជាតិកាលពីថ្ងៃពុធ បានថ្លែងប្រាប់អ្នកការសែតថា គណបក្សប្រឆាំងដែលមានសម្លេងនៅក្នុងរដ្ឋសភាមួយនេះ មិនទទួលស្គាល់ទាំងរដ្ឋាភិបាល
និងរដ្ឋសភា ខណៈដែលការទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យមួយស្តីពីភាពមិនប្រក្រតីនៃការបោះឆ្នោតត្រូវនៅតែបន្ត៕
ក្រសួងចំនួន ១០ត្រូវបានប្រកាសផ្ទេរតំណែងដល់រដ្ឋមន្ត្រីថ្មីនោះរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម និងថាមពល ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការប្រកាសចៅក្រសួងថ្មីនេះ ក្រៅពីនាយករដ្ឋមន្ត្រីនៅក្រសួងហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្ត្រីទាំង ៩រូបត្រូវចែកគ្នាធ្វើជាអធិបតីនៃការផ្ទេរតំណែងដែលមានរយៈពេលពីរ ថ្ងៃនេះ។
ការប្រកាសផ្ទេរតំណែងរដ្ឋមន្ត្រីយ៉ាងប្រញាប់ប្រញាល់នៅពេលនេះត្រូវ គេមើលឃើញថាបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ប្រមុខ រដ្ឋាភិបាលដែលត្រូវការ ដើម្បីរូតរះបំពេញការងារកែទម្រង់គ្រប់បែបយ៉ាងឲ្យបានទាន់ដើម អាណត្តិ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី រយៈពេលវែងកាលពីថ្ងៃពុធ ត្រូវអ្នកតាមដានសង្កេតសភាពការណ៍កម្ពុជាអបអរសាទរផងនិងមានការ រិះគន់ផង។
ជាមួយគ្នានេះមេដឹកនាំគណបក្សសង្គ្រោះជាតិកាលពីថ្ងៃពុធ បានថ្លែងប្រាប់អ្នកការសែតថា គណបក្សប្រឆាំងដែលមានសម្លេងនៅក្នុងរដ្ឋសភាមួយនេះ មិនទទួលស្គាល់ទាំងរដ្ឋាភិបាល
និងរដ្ឋសភា ខណៈដែលការទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យមួយស្តីពីភាពមិនប្រក្រតីនៃការបោះឆ្នោតត្រូវនៅតែបន្ត៕
------------------------------------------
លោកហ៊ុន សែន ការពាររដ្ឋាភិបាលថា"ស្របច្បាប់"
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការពាររដ្ឋាភិបាលអាណត្តិទី៥របស់លោកថា ស្របច្បាប់។
@rfi
--------------------------------------------------------
បទវិភាគ៖ ហេតុអ្វីបក្សប្រជាជនបដិសេធបង្កើតគណៈកម្មការចម្រុះ?
ដោយ តាំង សារ៉ាដា
2013-09-18
2013-09-18
ក្រុមមេដឹកនាំបក្សសង្គ្រោះជាតិ ទាំងពីរ គឺ លោក សម រង្ស៊ី និង លោក កឹម សុខា បានសច្ចាកាលពីថ្ងៃទី១៧ ថា ដរាបណាគ្មានការបង្កើតគណៈកម្មការចម្រុះរកយុត្តិធម៌ដល់ការបោះ ឆ្នោតទេនោះ គណបក្សសង្គ្រោះជាតិ នឹងនៅតែមិនអាចចូលរួមប្រជុំរដ្ឋសភា នៅថ្ងៃទី២៣ ខែកញ្ញា បានឡើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា គណៈកម្មការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោតមិនអាចធ្វើ ទៅបានទេ ដោយសារគ្មានច្បាប់ចែងអំពីការបង្កើតយន្តការនេះឡើង។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា មិនមានជម្លោះជាមួយបក្សសង្គ្រោះជាតិ ទេ តែបក្សសង្គ្រោះជាតិ ខ្លួនឯងទេ ដែលកំពុងមានបញ្ហាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញមិនចេះចប់។
ទោះបីជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះខិតខំ បកស្រាយអោយគណបក្សប្រជាជន យ៉ាងណាក៏ដោយ ជាក់ស្ដែងគេឃើញថា ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ សុទ្ធតែគ្រប់គ្រងដោយមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ហើយស្ថាប័នកំពូលទាំងពីរនេះបានរងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពី សង្គមស៊ីវិលជាតិ និងសហគមន៍អន្តរជាតិ ថាបានលួចបន្លំសន្លឹកឆ្នោតពីបក្សប្រឆាំងឲ្យទៅគណបក្សប្រជាជន កម្ពុជា។
ឧទាហរណ៍ ក្រុមអង្គការឃ្លាំមើលការបោះឆ្នោតបានរកឃើញភាពមិនប្រក្រតី ជាច្រើនទាំងមុន ក្នុងពេល និងក្រោយពេលបោះឆ្នោត។ អង្គការធំចំនួនពីររួមមានអង្គការ ខុមហ្រ្វែល (Comfrel) និងអង្គការ អិន.ឌី.អាយ (NDI) បានរកឃើញថា នៅមុនពេលបោះឆ្នោត អ្នកមានសិទ្ធិបោះឆ្នោតជាង ១លាននាក់ បានបាត់ឈ្មោះរបស់ខ្លួនពីបញ្ជីបោះឆ្នោត។ ភាពមិនប្រក្រតីទាំងនោះក៏ត្រូវបានលាតត្រដាងផងដែរ នៅពេល គ.ជ.ប បើកកញ្ចប់សុវត្ថិភាព "ក" នៃមណ្ឌលបោះឆ្នោតមួយចំនួន។
ជុំវិញការប្រកាន់ជំហររបស់បក្សប្រជាជនកម្ពុជា ក្នុងការបដិសេធអំពីការបង្កើតគណៈកម្មការចម្រុះដោះស្រាយវិវាទបោះ ឆ្នោត ដោយសម្អាងថា គ្មានច្បាប់បង្កើតនោះ អ្នកវិភាគជាច្រើនបានចាត់ទុកការអះអាងនេះថា ជានយោបាយមួយដើម្បីបំភ័ន្តមហាជនតែប៉ុណ្ណោះ។ បើនិយាយពីទម្លាប់បង្កើតគណៈកម្មការ ឬក្រុមការងារសម្រាប់ដោះស្រាយបញ្ហាដែលមិនមានចែងក្នុងច្បាប់នោះ គេឃើញថា កម្ពុជា បានធ្វើតែរបៀបនេះជាច្រើនសន្ធឹកសន្ធាប់មកហើយ ដូចជាគណៈកម្មការអន្តរក្រសួង គណៈកម្មការសម្របសម្រួលមូលនិធិសកលរបស់ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ក្រុមការងារសម្របសម្រួលរវាងម្ចាស់ជំនួយ និងរដ្ឋាភិបាល ហើយនិងគណៈកម្មការចុះវាស់វែងដីធ្លី ដែល លោក ហ៊ុន សែន បង្កើតជាអត្តនោម័តិថែមទៀតនោះ។
លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវសង្គម ថ្លែងថា ការខិតខំគេចវេសរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ក្នុងការបង្កើតក្រុមការងារពិសេសស៊ើបអង្កេតពីភាពមិនប្រក្រតីនៃ ការបោះឆ្នោតនោះ ដោយសារបក្សប្រជាជនកម្ពុជា អាចភ័យខ្លាចគណបក្សសង្គ្រោះជាតិ កើនអាសនៈជាងមុនទៀត ក្រោយពីរកឃើញការពិត។
កាលពីថ្ងៃទី១៦ ខែកញ្ញា ក្នុងជំនួបតទល់គ្នារយៈពេលប្រមាណ ៥ម៉ោង នៅវិមានរដ្ឋសភា រវាងក្រុមមេដឹកនាំកំពូលៗរបស់បក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា គឺនៅតែមិនអាចស្វែងរកចំណុចស្របណាមួយ ក្នុងការបង្កើតគណៈកម្មការឯករាជ្យ ដើម្បីដោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតនោះឡើយ ។ ការខ្វែងគំនិតគ្នាត្រង់ចំណុចនេះ ដោយសារមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរថា ខ្លួនជាអ្នកឈ្នះក្នុងការបោះឆ្នោតពិតប្រាកដ ហើយមិនអាចសើរើចំនួនអាសនៈដែលប្រកាសដោយ គ.ជ.ប បានឡើយ ជាពិសេសបន្ទាប់ពីព្រះមហាក្សត្រខ្មែរបានចេញលិខិតអញ្ជើញតំណាង រាស្ត្រថ្មីពីគណបក្សប្រជាជនកម្ពុជា ចំនួន ៦៨ និងគណបក្សសង្គ្រោះជាតិ ចំនួន ៥៥អាសនៈដូចការប្រកាសរបស់ គ.ជ.ប អោយចូលរួមប្រជុំរដ្ឋសភាដំបូងនៅថ្ងៃទី២៣ កញ្ញា ខាងមុខនេះ។
រហូតមកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជា បានត្រឹមតែយល់ស្របតាមគណបក្សសង្គ្រោះជាតិ លើការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដែលមើលទៅទំនងគ្រាន់តែជាការសន្យាអោយល្អមើល ឬអោយគណបក្សសង្គ្រោះជាតិ ទន់ចិត្ត ដើម្បីឆាប់យល់ព្រមចូលប្រជុំបង្កើតរដ្ឋសភាថ្មីតែប៉ុណ្ណោះ ពីព្រោះកន្លងមកនេះ ក្នុងអំឡុងពេលឃោសនា និងក្រោយការជាប់ឆ្នោតម្តងៗ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសន្យាជាមួយប្រជារាស្ត្រថានឹងដោះស្រាយបញ្ហាសង្គមធំៗច្រើនជូន សង្គមជាតិ ប៉ុន្តែភាគច្រើននៃបញ្ហាទាំងនោះ មិនត្រូវបានដោះស្រាយឡើយ។ ដូច្នេះ បើពាក្យសន្យារបស់ខ្លួនមិនបានគោរពផង តើគេគួរជឿដែរទេថា គណបក្សមួយនេះនឹងគោរពសម្ដីរបស់ខ្លួនលើកនេះ?
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៦ ខែកញ្ញា ថា បើទោះបីការជួបចរចាជាមួយ លោក ហ៊ុន សែន កន្លងមកមិនអាចដំណោះស្រាយអំពីការជាប់គាំងផ្នែកនយោបាយក៏ដោយ ក៏ក្រុមបក្សប្រឆាំងបានទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធបោះ ឆ្នោតស្របតាមអនុសាសន៍របស់បេសកជនពិសេសនៃអង្គការសហប្រជាជាតិ សម្រាប់ការបោះឆ្នោតអាណត្តិក្រោយៗទៀត។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរអាមេរិកាំង បានជំរុញឲ្យក្រុមមេដឹកនាំបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមរយៈពេល ២អាណត្តិ ទាមទារឲ្យមានប្រព័ន្ធតុលាការឯករាជ្យ ដោយតម្រូវឲ្យចៅក្រម និងព្រះរាជអាជ្ញាមិនមែនជាសមាជិករបស់គណបក្សនយោបាយ។ ហើយជាងនេះទៅទៀត ទាមទារឲ្យមានការបោះឆ្នោតប្រជាមតិ ជ្រើសរើសថ្នាក់ដឹកនាំនៃអគ្គបញ្ជាការដ្ឋាននគរបាលជាតិ ឬអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទជាដើម។
ចំណែកអ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិញ បានផ្តល់អនុសាសន៍ថា ការបង្កើតគណៈកម្មការពិសេសដោះស្រាយពីភាពមិនប្រក្រតីនៃការបោះ ឆ្នោត អាចជាការផ្តល់ផលប្រយោជន៍ទៅឲ្យគណបក្សធំៗទាំងពីរទៅវិញទេ។ លោកបណ្ឌិតបន្តថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនព្រមបើកចំហផ្លូវចិត្តក្នុងការកែទម្រង់គោលនយោបាយរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីជាការឆ្លើយតបទៅនឹងការតវ៉ាទេនោះ គណបក្សមួយនេះនឹងធ្លាក់សំឡេងឆ្នោតតទៅទៀត៕
------------------------------------------------------
សង្គមស៊ីវិលថ្កោលទោសចំពោះករណីប៉ូលិសប្រើអាវុធបាញ់បង្ក្រាបបាតុករ
ដោយ ទីន ហ្សាការីយ៉ា
2013-09-16
2013-09-16
សាក្សីនៅកន្លែងកើតហេតុ និងអ្នករងរបួសដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ចចេញបង្ក្រាប កាលពីយប់ថ្ងៃទី១៥ កញ្ញា នោះ បានចោទប្រកាន់ថា ក្រុមសមត្ថកិច្ចហាក់បីដូចជាមានបំណងចង់សម្លាប់ប្រជាពលរដ្ឋរបស់ ខ្លួនក្នុងនាមជាអ្នកការពារសន្តិសុខនោះ។
សាក្សី និងអ្នកជាប់នៅក្នុងហ្វូងមនុស្សស្ទះចរាចរណ៍កកកុញ កាលពីល្ងាចថ្ងៃទី១៥ នោះ បានលើកឡើងថា ក្រុមសមត្ថកិច្ចបានប្រើប្រាស់គ្រាប់បែកផ្សែងពុល និងដេញបាញ់ប្រជាពលរដ្ឋដែលរត់ចេញតាមដងផ្លូវ។
សាក្សីជាច្រើនដែលជាប់នៅក្នុងព្រឹត្តិការណ៍បង្ក្រាបដែរនោះ បានឲ្យដឹងថា មូលហេតុតែមួយគត់ដែលនាំឲ្យមានផ្ទុះអំពើហិង្សាទៅវិញទៅមកនោះ គឺក្រុមកងរាជអាវុធហត្ថបានយកបន្លាលួសបាំងបិទផ្លូវ ដែលមិនអាចឲ្យធ្វើដំណើរ ឬក្រុមបាតុករចាកចេញពីតំបន់ស្ពានអាកាសក្បាលថ្នល់ និងស្ពានភ្លោះព្រះមុនីវង្ស។ ក្រោយមក នៅពេលប្រជាពលរដ្ឋកញ្ជ្រោលចង់ចេញពីទីដែលបិទមិនឲ្យធ្វើដំណើរចេញ ខាងក្រៅស្ពាន ឬធ្វើដំណើរឆ្លងស្ពានបាន ទីបំផុតសមត្ថកិច្ចបានបាញ់គ្រាប់បែកផ្សែងពុល ពេលនោះប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមមនុស្សស្ទះកកកុញនោះ រកដុំថ្មីគប់តបតទៅសមត្ថកិច្ចវិញ។ ភ្លាមៗនោះ សមត្ថកិច្ចបានប្រើប្រាស់អាវុធបាញ់បង្ក្រាបប្រជាពលរដ្ឋ ហើយបានធ្វើឲ្យស្លាប់បុរសម្នាក់ និងរបួសជាច្រើននាក់ទៀត។
ទាក់ទងនឹងបញ្ហានេះ ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានចេញព្រះរាជសារនៅថ្ងៃទី១៦ កញ្ញា ភ្លាមៗ បន្ទាប់ពីមានការផ្ទុះហិង្សា និងធ្វើឲ្យប្រជាពលរដ្ឋជាច្រើននាក់រងបួស និងម្នាក់ស្លាប់កាលពីយប់ថ្ងៃទី១៥ កញ្ញា នោះ។ ព្រះរាជសាររបស់ព្រះករុណា សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានសម្ដែងការសោកស្ដាយចំពោះអ្នកស្លាប់ អ្នករងរបួស និងក្រៀមក្រំជាអនេកចំពោះបញ្ហាដ៏ធ្ងន់ធ្ងរ ដែលបានកើតឡើងចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រជាទីស្រឡាញ់។
ព្រះអង្គមានព្រះរាជហឫទ័យក្រៀមក្រំជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងក្មួយដែលបានបាត់បង់ជីវិត និងក្មួយៗដែលរងរបួស។ ព្រះករុណាសូមអំពាវនាវដ៏ទទូច ចំពោះជនរួមជាតិទាំងមូល ដែលជាក្រុមបាតុករ និងក្រុមសមត្ថកិច្ច សូមបញ្ឈប់ប្រើអំពើហិង្សាតាមរូបភាពណាក៏ដោយ ដូចជា ការគប់ដុំថ្ម ការប្រើប្រាស់អាវុធ ដែលបណ្ដាលឲ្យបងប្អូនគ្នាទទួលរងរបួស ឬបាត់បង់ជីវិត និងបណ្ដាលឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់សង្គមជាតិយើង ទាំងមូល។ សូមបងប្អូនជនរួមជាតិជាទីស្រឡាញ់ ងាកមកប្រកាន់ប្រពៃណីអហិង្សា ខិតខំយោគយល់គ្នា រាប់អានគ្នាជាខ្មែរដូចគ្នា និងអត់ធ្មត់ជាអតិបរមា ដើម្បីបញ្ចៀសការអស្ថិរភាពជាតិ។
នៅក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងសមត្ថកិច្ចនោះ គឺប្រជាពលរដ្ឋគប់ដុំថ្មទៅលើសមត្ថកិច្ច រីឯសមត្ថកិច្ចប្រើអាវុធបាញ់ទៅលើប្រជាពលរដ្ឋ។ ក្រៅពីនេះ ក៏មានរថយន្តប៉ូលិសធំ និងឡានទឹកជាច្រើនគ្រឿង គេដាក់បញ្ឈរនៅមុខអគ្គស្នងការនគរបាលជាតិ ខាងមុខស្ពានអាកាស ត្រៀមបាញ់ទៅលើហ្វូងបាតុករ។
បន្ទាប់ពីសមត្ថកិច្ចបាញ់សម្លាប់បុរសម្នាក់ឲ្យស្លាប់ ហើយគេយកទៅដាក់នៅលើចិញ្ចើមផ្លូវព្រះមុនីវង្ស នោះ មានប្រជាពលរដ្ឋជាច្រើនទៅឡោមព័ទ្ធការពារសាកសព មិនឲ្យសមត្ថកិច្ច ឬអ្នកណាយកទៅណានោះឡើយ នៅរហូតដល់ក្រុមគ្រួសាររបស់សាកសពមកដល់ម៉ោងប្រមាណ ១០យប់។
ទន្ទឹមនឹងនេះ យុវជនទាំងនោះបានបញ្ចេញកំហឹង និងស្រែកថា ពួកគាត់មិនខ្លាចស្លាប់នោះទេ ពួកគាត់អះអាងថា នឹងបន្តទាមទាររកយុត្តិធម៌ដល់ប្រជាពលរដ្ឋទាំងមូល។
យុវជនដែលត្រូវបានសមត្ថកិច្ចបាញ់សម្លាប់នេះឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩ឆ្នាំ មានកូនស្រី ៤នាក់ ក្នុងបន្ទុក។ គ្រួសារជនរងគ្រោះ អះអាងថា ជនរងគ្រោះមិនមែនជាបាតុករទៅចូលរួមធ្វើបាតុកម្មជាមួយគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី១៥ កញ្ញា ទេ គាត់ជាកម្មករសំណង់។ សុខចន្ទ ទទួលគ្រោះថ្នាក់នៅខណៈលោកត្រឡប់ពីធ្វើការវិញ នៅរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ៥ល្ងាច និងជាប់ស្ទះចរាចរណ៍នៅក្បែរស្ពានអាកាសក្បាលថ្នល់រហូតដល់យប់ និងទទួលគ្រោះថ្នាក់ត្រូវគ្រាប់កាំភ្លើងចំថ្ងាស។ សាកសព សុខចន្ទ ត្រូវបានក្រុមគ្រួសារយកទៅបូជានៅរសៀលថ្ងៃទី១៦ កញ្ញា នៅវត្តចាក់អង្រែក្រោម ជាវត្តដែលមានការរារាំងមិនអនុញ្ញាតឲ្យរថយន្តរបស់អង្គការ សហប្រជាជាតិ ដឹកសាកសពចូលទៅតម្កល់នៅវត្តនេះ កាលពីយប់ទី១៥ កញ្ញា នោះ។
យុវជនរងរបួសជើងស្ដាំដោយសារគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ឈ្មោះ សំណាង នៅសង្កាត់ព្រែកឯង ខណ្ឌមានជ័យ បានឲ្យដឹងថា ក្រុមបាតុករ និងប្រជាពលរដ្ឋគ្មានចេតនាណាមួយចង់យកដុំថ្មគប់ទៅលើសមត្ថកិច្ច នោះទេ ប៉ុន្តែសមត្ថកិច្ចមានចេតនាបាញ់គ្រាប់បែកផ្សែង និងកាំភ្លើងសំដៅទៅលើ និងសំដៅលើប្រជាពលរដ្ឋ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជាន់ខ្ពស់ លោក អំ សំអាត បានឲ្យដឹងថា ក្រោយពីការធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្សី កាលពីយប់ថ្ងៃទី១៥ កញ្ញា រកឃើញថា លោក សុខចន្ទ ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ប្រភេទកាំភ្លើងខ្លី កា៥៩ (K 59) ចំថ្ងាសបៀមគ្រាប់នៅក្បាលស្លាប់ភ្លាមៗ។
លោក អំ សំអាត បានចាត់ទុកទង្វើរបស់សមត្ថកិច្ចជាទង្វើរំលោភសិទ្ធិមនុស្ស ដោយលោកទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវលើកងកម្លាំងរបស់ខ្លួន ដែលបានប្រព្រឹត្តទង្វើខុសច្បាប់នេះ។
សុខចន្ទ ក្រោយពីត្រូវគ្រាប់កាំភ្លើងស្លាប់ ក្រុមគ្រួសាររបស់លោកមិនដឹងភ្លាមៗនោះទេ អស់រយៈពេលប្រមាណ ៣ម៉ោង ទើបក្រុមគ្រួសារលោកដឹង។ ប៉ុន្តែ នៅមុនពេលរថយន្តរបស់អង្គការសហប្រជាជាតិ ទៅដឹកយកទៅធ្វើកោសល្យវិច័យនោះ សាកសពលោកគ្មានសមត្ថកិច្ចណាមួយទៅពិនិត្យភ្លាមៗ និងលើកដាក់រៀបចំនៅកន្លែងសមរម្យនោះទេ គឺគេដាក់ឲ្យដេកនៅលើចិញ្ចើមផ្លូវនៅមុខហាងលក់សាច់គោអាំងមួយ ឈ្មោះ ថារិទ្ធិ មនោរម្យលេខ១១១ តាមមហាវិថីព្រះមុនីវង្ស នៅមិនឆ្ងាយប៉ុន្មានពីស្ពានអាកាសក្បាលថ្នល់។
បន្ទាប់ពីធ្វើកោសល្យវិច័យ ក្រុមគ្រួសាររបស់លោកបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានី ភ្នំពេញ ភ្លាមៗ តាមរយៈព្រះរាជអាជ្ញា លោក មាស ចាន់ពិសិដ្ឋ ដែលលោកជាអ្នកដឹកនាំកងកម្លាំងចុះស៊ើបអង្កេត និងធ្វើកោសល្យវិច័យ។
ទោះបីជាយ៉ាងនេះក្ដី ក្រុមមន្ត្រីសិទ្ធិមនុស្សបានទាមទារឲ្យរដ្ឋាភិបាល រកយុត្តិធម៌ជូនជនរងគ្រោះ និងស៊ើបអង្កេតឲ្យបានច្បាស់លាស់លើករណីបាញ់សម្លាប់កម្មករសំណង់ នេះ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រ RFA
---------------------------------------------
ខួបគម្រប់ ១២ឆ្នាំនៃការវាយប្រហារអគារភ្លោះពាណិជ្ជកម្មថ្ងៃទី១១ ខែកញ្ញា ធ្វើឡើងនៅ អាម៉េរិក (Video inside)
post date:September 11, 2013
288 0
សូមចុចរូបភាពនេះមើលvideo
No comments:
Post a Comment