ស្រ្តីមេផ្ទះជាច្រើនតែងធុញទ្រាន់
និងរអ៊ូរទាំចំពោះការធ្វើបង្អែមពីពងមាន់
ដូចជាការដុតនំ
ឬធ្វើបង្អែមសង់ខ្យា ជាដើម
ព្រោះវាមានលក្ខណៈស្មុគ្រស្មាញ
ហើយត្រូវចំណាយពេលយូរទៀត។
ដូច្នេះថ្ងៃនេះ យើងសាកធ្វើបង្អែម ពងមាន់ដោយខ្លួនឯងម្តង
គ្រាន់តែចំណាយពេលត្រឹម១៥នាទីប៉ុណ្ណោះ។
អំពីគ្រឿងផ្សំ៖
១.ទឹក៤កែវ
២.ស្ករស១កូនកែវ
៣.អំបិលមួយចុងស្លាបព្រា
៤.ស៊ុត៥គ្រាប់។
វិធីចម្អិន៖
ដំបូងត្រូវដាំទឹកឲ្យពុះរួចដាក់ស្ករសនិងអំបិលចូលរួចបន្ថយភ្លើង
បន្តិច។
គោះពងមាន់ដាក់ចានរួចព្យាយាមស្រង់ពងក្រហមចេញពីផ្នែកសខាប់អន្ធិល
។ បន្ទាប់មកទៀត យកផ្នែកសនៃស៊ុតដាក់ចូលក្នុងឆ្នាំងទឹកស្ករ
រួចកូរបំបែកឲ្យឡើងជាសរសៃៗ រួចចាប់ផ្ដើមដាក់ស៊ុតក្រហមចូល
នោះអ្នកនឹងទទួលបានបង្អែមពងមាន់ដ៏មានរស់ជាតិឆ្ងាញ់ពិសារភ្លាមៗតែម្តង៕
source: Phnom Penh Post
No comments:
Post a Comment