--------------------------------------------
ហាត់ប្រាណច្រើនជ្រុលក៏មានគ្រោះថ្នាក់
នរណាក៏ដឹងថា ហាត់ប្រាណល្អបំផុតសម្រាប់សុខភាព តែប្រសិនហាត់ជ្រុលពេកក៏អាចគ្រោះថ្នាក់ដល់អាយុជីវិត ។
-អាចរបួសបេះដូង
បណ្ឌិត វេជ្ជបណ្ឌិតជំនាញផ្នែកបេះដូង
James O'keefe នៅមីស៊ូរី (អាមេរិក) ទើបនឹងដំណើរការស្រាវជ្រាវ
និងបង្ហាញឲ្យឃើញថា ហាត់ប្រាណតឹងតែងពេក
នឹងបង្កជាផលវិបាកធ្ងន់ធ្ងរសម្រាប់បញ្ហាសរសៃឈាមបេះដូង ។
ភស្តុតាងគឺពេលចូលរួមក្នុងលំហាត់ស្វិតស្វាញជាមួយនឹងពេលវេលាវែង
ឧទាហរណ៍ដូចជារត់ម៉ារ៉ាតុង និងធ្វើឲ្យកើនចង្វាក់បេះដូង
ផ្តើមពីនោះបង្កការកន្ត្រាក់ប្រអប់ទ្រូង ។
ដើម្បីឲ្យការហាត់ប្រាណប្រែជាមានអំណោយផលល្អ និងសុវត្ថិភាព
វេជ្ជបណ្ឌិតផ្នែកបេះដូង Suzanne Steinbaum នៅមន្ទីរពេទ្យ Lennox Hill
នៅញូវយ៉កទូន្មានថា
មុនពេលចូលរួមនៅក្នុងសកម្មភាពរាងកាយមានលក្ខណៈស្វិតស្វាញ
កីឡាករគួរត្រួតពិនិត្យសរសៃឈាមបេះដូង ដើម្បីរកឃើញភាពមិនប្រក្រតី
ដើម្បីអាចដោះស្រាយទាន់ពេល ។
ការស្រាវជ្រាវរបស់វេជ្ជបណ្ឌិត O'keefe
លើទស្សនាវដ្តី MyHealth News Daily និយាយច្បាស់ថា
ហាត់ប្រាណជាមួយនឹងអាំងតង់ស៊ីតេខ្លាំង
និងក្នុងរយៈពេលវែងនឹងធ្វើឲ្យប្រែប្រួលបណ្តោះអាសន្នរចនាសម្ព័ន្ធ
បេះដូង ដូចជាអាចនាំដល់ស្ថានភាពអូសបន្លាយជាលិកា
និងធ្វើឲ្យតួលេខជីវសាស្ត្រពាក់ព័ន្ធដល់របួសរបស់បេះដូង ។
កត្តាទាំងនេះនឹងត្រឡប់មកស្ថានភាពធម្មតាក្រោយមួយសប្តាហ៍
តែប្រសិនការហ្វឹកហាត់រំលឹកចុះរំលឹកឡើងជាប្រចាំ
និងយូរថ្ងៃនឹងបង្កគ្រោះថ្នាក់ ។ មិនត្រឹមតែប៉ុណ្ណឹងទេ
ហាត់ប្រាណក្នុងលក្ខខណ្ឌត្រូវរងសម្ពាធ
ឬក្នុងបរិស្ថានតឹងតែងមានពាក់ព័ន្ធដល់ហានិភ័យកើនកាល់ស្យូមផ្តុំ
ក្នុងគែមសរសៃឈាម បណ្តាលឲ្យសរសៃឈាមរួញតូច ។
ការស្រាវជ្រាវត្រូវបានអនុវត្តលើកីឡាករម៉ារ៉ាតុង១០០នាក់
ហើយពួកវេជ្ជបណ្ឌិតរកឃើញថា
មានដល់ពាក់កណ្តាលក្នុងចំណោមនោះមានការកើន troponin
(សញ្ញារបួសបេះដូង) និង B-type natriuretic peptide
(សញ្ញារបស់ការកើនសម្ពាធលើបេះដូងក្នុង និងក្រោយពេលរត់) ។
-ប៉ុន្មានគឺច្រើន
ដើម្បីឲ្យការហាត់ពត់សុខភាពពិតជាមាន
ប្រយោជន៍សម្រាប់សរីរាង្គ
សាលាវេជ្ជសាស្ត្រកីឡាអាមេរិកបានផ្តល់ដំបូន្មានថា
ពេលវេលាចាំបាច់សម្រាប់មនុស្សធម្មតាម្នាក់អនុវត្តលំហាត់ប្រាណស្រាល
គឺប្រមាណ១៥០នាទីក្នុង១សប្តាហ៍
និង៧៥នាទីសម្រាប់សកម្មភាពមានលក្ខណៈខ្លាំងក្លា ។ រឿងនោះមានន័យថា
ប្រសិនការហាត់ប្រាណលើសពេលវេលាខាងលើនោះមិនប្រាកដជាមានប្រយោជន៍
សម្រាប់សុខភាព ។ ក្នុងការស្រាវជ្រាវរបស់បណ្ឌិត O'keefe
ពួកអ្នករត់ជាមួយនឹងគម្លាតល្មមនិងល្បឿនល្មម និងហាត់
2-3ដងក្នុង១សប្តាហ៍
នឹងមានអាយុវែងជាងប្រៀបនឹងអ្នករត់ក្នុងចម្ងាយឆ្ងាយជាងជាមួយនឹង
ល្បឿនលឿនជាងនិងហាត់ច្រើនជាង៤ដងក្នុង១សប្តាហ៍ ៕
------------------------------------------
មូលហេតុ៥ពន្យឺតការបំប្លែងសារជាតិបណ្តាលឲ្យឡើងទម្ងន់
អាចអ្នកពុំដឹងតែជាក់ស្តែងការបំប្លែងសារជាតិក្នុងសរីរាង្គប្រព្រឹត្តទៅយឺត គឺជាមូលហេតុបង្កជាស្ថានភាពឡើងទម្ងន់ ។
ការបំប្លែងសារធាតុជាដំណើរការដែល
សរីរាង្គអ្នកបំប្លែងនូវអ្វីដែលអ្នកទទួលទានទៅជាថាមពល
។សូម្បីតែពេលអ្នកកំពុងសម្រាក សរីរាង្គអ្នកនៅតែខូចខាត ។
បរិមាណកាឡូរីដែលសរីរាង្គកំពុងប្រើប្រាស់សម្រាប់មុខងារទាំងនេះ
ត្រូវបានហៅថា អត្រាបំប្លែងសារជាតិមូលដ្ឋានរបស់អ្នក ។
មានកត្តាជាច្រើនកំណត់ត្រាបំប្លែងសារជាតិមូលដ្ឋានរួមមាន ៖
-ទំហំសរីរាង្គ ៖
អ្នកមានបរិមាណសាច់ដុំច្រើនជាងខ្លាញ់នោះនឹងដុតបំផ្លាញកាឡូរី
ច្រើនជាង ដូច្នេះពួកគេមានអត្រាបំប្លែងសារជាតិលឿនជាងអ្នកផ្សេង ។
-អាយុ ៖ ពេលអ្នកចាស់ទៅ បរិមាណសាច់ដុំក្នុងសរីរាង្គថយចុះ ហេតុនេះល្បឿនដែលអ្នកដុតបំផ្លាញកាឡូរីក៏ថមថយទៅតាមនោះ ។
-ភេទ ៖
សរីរាង្គបុរសត្រូវបានចាត់ទុកថាមានខ្លាញ់តិច
មានសាច់ដុំច្រើនជាងស្ត្រី
ហេតុនេះគេមានអត្រាដុតបំផ្លាញកាឡូរីខ្ពស់ជាស្ត្រី ។
មនុស្សជាច្រើនជឿថា
ពួកគេលើសទម្ងន់គឺដោយសារសរីរាង្គជួបឧបសគ្គជាមួយការបំប្លែងកាឡូរី
មិនតែប៉ុណ្ណោះសរីរាង្គមិនអាចដុតបំផ្លាញកាឡូរីដែលគេបានស្រូបយក ។
ជាក់ស្តែងពុំប្រាកដដូច្នេះឡើយ
ក្នុងករណីជាច្រើន
ហេតុតែពួកគេលើសទម្ងន់គឺដោយសារបរិមាណកាឡូរីស្រូបចូលក្នុងសរីរាង្គ
ខ្ពស់ជាងបរិមាណកាឡូរីដែលគេបានដុតបំផ្លាញ ។
សូម្បីតែអ្នកធ្វើជាប្រចាំ
ហាត់ប្រាណជាប្រចាំ ប្រសិននៅតែទទួលទានច្រើនពេក
នោះក៏អាចជួបការលំបាកក្នុងការបញ្ចុះទម្ងន់
ព្រោះបរិមាណកាឡូរីមិនត្រូវបានរំលាយអស់ ផ្តុំមកវិញទៅជាខ្លាញ់លើស
និងពិបាកត្រូវដុតបំផ្លាញជាងពពួកកាឡូរីផ្សេងៗ ។
អាស្រ័យហេតុនេះអាចនិយាយថា
អត្រាបំប្លែងសារជាតិក្នុងសរីរាង្គប្រព្រឹត្តទៅយឺតយ៉ាវក៏អាច
ដើរតួនាទីធំមួយក្នុងការឡើងទម្ងន់ ។
ខាងក្រោមនេះជាមូលហេតុទូទៅបំផុតរបស់ការបំប្លែងសារជាតិយឺត ៖
១.ដោយសារតំណពូជ
មនុស្សមួយចំនួនសំណាងមានការបំប្លែង
សារជាតិមួយប្រព្រឹត្តទៅលឿនក្នុងសរីរាង្គ
តែការបំប្លែងសារជាតិក្នុងសាច់ដុំរបស់អ្នកផ្សេងបែរជាប្រព្រឹត្តទៅ
យឺតយ៉ាវដែលមិនអាចកែប្រែប្រសើរបានច្រើន ។
រឿងនេះគឺបង្កឡើងដោយកត្តាតំណពូជ ។
អំពីទ្រឹស្តីបទ
ប្រសិនអ្នកព្យាយាមហាត់ប្រាណជាប្រចាំរួមមានទាំងសកម្មភាពរាងកាយ
ហាត់លំហាត់ធ្ងន់ៗ ដើម្បីកសាងបរិមាណសាច់ដុំក្នុងសរីរាង្គ
នោះអ្នកនឹងដុតបំផ្លាញបានច្រើនសារជាតិខ្លាញ់
ជំរុញការបំប្លែងសារជាតិក្នុងសរីរាង្គដើម្បីសម្រកទម្ងន់ ។
ប៉ុន្តែប្រសិនអ្នកបានមានហ្សែនបំប្លែងសារជាតិយឺត
នោះទោះបីអ្នកប្រឹងប្រែងហ្វឹកហាត់តឹងរ៉ឹង
នោះល្បឿនបំប្លែងសារជាតិក៏មិនបានកើនប៉ុន្មាន ។
អ្នកមានល្បឿនបំប្លែងសារជាតិក្នុងសរីរាង្គយឺតតែងពិបាកបញ្ចុះទម្ងន់
ជាង ។
២.អាយុ
ប្រសិនសរីរាង្គអ្នកមានអត្រាសាច់ដុំ
ខ្ពស់នោះការបំប្លែងសារជាតិក៏ប្រព្រឹត្តទៅលឿនជាង ។
ប៉ុន្តែពេលមានវ័យច្រើនបរិមាណសាច់ដុំក្នុងសរីរាង្គថយចុះ
ដោយធម្មជាតិ រឿងនេះមានន័យថា ការបំប្លែងសារជាតិយឺតមកវិញ ។
ដូច្នេះអ្នកត្រូវហាត់ពត់សុខភាព ព្យាយាមហាត់ប្រាណដើម្បីរក្សាសាច់ដុំ
បញ្ចៀសការថមថយបំប្លែងសារជាតិ ។
រឿងនេះសំខាន់ជាពិសេសចំពោះមនុស្សធំក្រោយអាយុ២៥ឆ្នាំ ។
៣.របៀបរបបរស់នៅ
ក្នុងជីវភាព
ជួនកាលគឺទម្លាប់របស់អ្នកជាមូលហេតុធ្វើឲ្យការបំប្លែងសារជាតិរបស់
សរីរាង្គថយចុះ ។ ឱសថមួយចំនួន
ឧទាហរណ៍ដូចជាថ្នាំប្រឆាំងរោគផ្លូវចិត្តក៏ងាយធ្វើឲ្យយឺតការ
បំប្លែងសារជាតិ ។ ទទួលទានបួសតឹងរ៉ឹងទ្រាំមិនទទួលទានឥតឈប់ឈរ
បោះបង់អាហារពេលព្រឹកក៏ងាយនាំដល់ភាពមិនប្រក្រតីអ័រម៉ូន
ហើយលទ្ធផលគឺសរីរាង្គលុះទៅក្នុងស្ថានភាព "សម្រាក" អាក់ដំណើរការ ។
នៅពេលស្ថានភាពនេះសរីរាង្គរបស់អ្នកប្រតិកម្មដោយវិធីធ្វើឲ្យយឺត
ការបំប្លែងសារជាតិដើម្បីស្តុកទុកថាមពល ។
ថាមពលស្តុកទុកជាបន្តបន្ទាប់នឹងប្រែក្លាយទៅជាខ្លាញ់លើស ។
ប្រការនេះនាំដល់អត្រាបំប្លែងសារជាតិមួយថយចុះ
និងអាចបង្កជាស្ថានភាពឡើងទម្ងន់ ។
៤.ទទួលទានច្រើនពេក
ហេតុអ្វីទទួលទានច្រើនពេកជាមូលហេតុ
ធ្វើឲ្យយឺតការបំប្លែងសារជាតិ?
នោះគឺដោយសារពេលបរិមាណកាឡូរីចូលសរីរាង្គច្រើនពេក
ប្រព័ន្ធរំលាយអាហារនឹងមិនអាចដោះស្រាយទាន់ពេល ។
បរិមាណកាឡូរីចូលក្នុងសរីរាង្គ ច្រើនពេកធ្វើឲ្យលើសកាឡូរី
(ដោយសារមិនត្រូវបានដុតបំផ្លាញអស់ទៅក្នុងបណ្តាសកម្មភាពរបស់
សរីរាង្គ) ។ ផ្តើមពីនោះវាធ្វើឲ្យបរិមាណស្ករក្នុងឈាមកើន ។
លទ្ធផលគឺបរិមាណកាឡូរី
ត្រូវបានសន្សំក្នុងកោសិកាជាមូលហេតុធ្វើឲ្យយឺតការបំប្លែងសារជាតិ
និងធ្វើឲ្យអ្នកឡើងទម្ងន់ ។
៥.ខ្សោយក្រពេញទីរ៉ូអ៊ីដ
ខ្សោយក្រពេញទីរ៉ូអ៊ីដ
ជាស្ថានភាពមួយក្នុងនោះក្រពេញទីរ៉ូអ៊ីដមិនផលិតគ្រប់អ័រមូន
សំខាន់ៗមួយចំនួនសម្រាប់សរីរាង្គ ។ នៅអ្នកកើតជំងឺនេះ
ក្រពេញទីរ៉ូអ៊ីដអាចប៉ោងធំ (បង្កឲ្យពកក) ឬអត់ ។
ការខ្វះអ័រម៉ូននេះ
ក៏ឥទ្ធិពលដល់តុល្យភាពអ័រម៉ូន រួមក្នុងសរីរាង្គ
និងឥទ្ធិពលដល់ល្បឿនបំប្លែងសារជាតិធ្វើឲ្យដំណើរការនេះត្រូវយឺត
មកវិញ ។ ការបំប្លែងសារជាតិយឺតមានន័យថា
បរិមាណជាតិខ្លាញ់មិនត្រូវបានដុតបំផ្លាញអស់ និងបង្កឲ្យឡើងទម្ងន់
៕
----------------------------------
ទម្លាប់១០យ៉ាងដែលអាចបំផ្លាញខួរក្បាលបាន
វាគឺជាការល្អមួយបើសិនជា
អ្នកពិនិត្យឡើងវិញរាល់ទម្លាប់តិចតួចរបស់
អ្នកដែលអ្នកគិតថាវាជារឿងធម្មតាទេ
ប៉ុន្តែវាបែរជាមានឥទ្ធិពលអវិជ្ជមានទៅលើខួរក្បាលរបស់អ្នកវិញទេ
ទម្លាប់ទាំងនោះមានដូចជា៖
១, មិនញ៉ាំអាហារពេលព្រឹក
មនុស្សជាច្រើនគឺមើលងាយការញ៉ាំអាហារ
ពេលព្រឹកណាស់។ ហើយការដែលមិនញ៉ាំអីសោះនៅពេលព្រឹង
វាអាចបណ្តាលអោយកម្រិតជាតិស្ករក្នុងឈាមថយចុះបាន។
នេះហើយជាមូលហេតុដែលបណ្តាលអោយកង្វះជីវជាតិទៅចិញ្ចឹមខួរក្បាល
ព្រមទាំងអាចអោយខួរក្បាលចុះថយមុខងារទៀតផង។
អាហារពេលព្រឹកដ៏ល្អបំផុតមិនមែនជាការញ៉ាំច្រើនពេកដូចជានំបុ័ង
បឺហ្គ័រនោះទេ ប៉ុន្តែគ្រាន់តែទឹកមួយកែវ
និងទឹកផ្លែឈើស្រស់មួយកែវគឺគ្រប់គ្រាន់ណាស់ទៅហើយ។
២, ទម្លាប់ញ៉ាំលោភ
ការញ៉ាំអាហារច្រើនៗពេកអាចបណ្តាលអោយសរសៃឈាមខួរក្បាលទៅជារឹង ដែលវានឹងធ្វើអោយថយចុះដល់ថាមពលនៃការគ្រប់គ្រងផ្លូវអារម្មណ៍។ ដូច្នេះចូរញ៉ាំនៅក្នុងបរិមាណធម្មតាៗទៅបានហើយ។ ចូរផ្តល់ចំណេះដឹងដល់ខ្លួនឯងជាមួយនឹងរបៀបជួយបញ្ឈប់ការញ៉ាំមុន ពេលអ្នកមានបញ្ហាទៅ។
៣, ការជក់បារី
បើសិនជាបារីមានឥទ្ធិពលអាក្រក់ច្រើន មនុស្សគ្រប់គ្នាសុទ្ធតែដឹងអំពីរឿងនេះរួចទៅហើយ។ ហើយមានឥទ្ធិពលអាក្រក់មួយផ្សេងទៀតដែលវាមិនបានរាប់បញ្ចូលនៅទី នេះទេ។ ការជក់បារីមានឥទ្ធិពលយ៉ាងគួរអោយភ័យខ្លាចបំផុតចំពោះខួរក្បាល។ ចូរស្រមៃថា ខួរក្បាលមនុស្សអាចនឹងរួចស្វិតបន្តិចម្តងៗ ហើយនឹងត្រូវបាត់បង់មុខងាររបស់វាដោយសារតែផ្សែងបារីទៅជក់យក អំណាចរបស់វាអស់។ គ្មានអ្វីសង្ស័យទេ សូម្បីតែមនុស្សនៅវ័យក្មេងក៏អាចងាយនឹងមានជំងឺភ្លេចភ្លាំងដែរ។
៤, ការញ៉ាំជាតិស្ករច្រើនពេក
ការញ៉ាំជាតិស្ករច្រើនពេកនឹងបង្ការការបឺតស្រូបជាតិប្រូតេអ៊ីន និងជីវជាតិជាច្រើនផ្សេងៗទៀតដែលធ្វើអោយរាងកាយកង្វះអាហាររូបត្ថម្ភ និងរំខានដល់ការលូតលាស់របស់ខួរក្បាល។ ដូច្នេះហើយ ចូរកាត់បន្ថយការញ៉ាំបង្អែមដែលជាចំនូលចិត្តរបស់អ្នកខ្លះទៅ។
៥, ការបំពុលបរិយាកាស
ខួរក្បាលគឺជាផ្នែកមួយនៃរៀងកាយក្នុងការបឺតស្រូបយកខ្យល់។ កាលណាបរិដ្ឋានមានការបំពុលដោយបរិយាកាសកយូរពេក វាអាចធ្វើអោយខួរក្បាលខ្សោយមុខងារបាន។
៦, កង្វះការដេក
ការដេកផ្តល់អោយខួរក្បាលមានឱកាសសម្រាក។ ការដែលមិនបានដេកជាញឹកញាប់ធ្វើអោយកោសិការខួរក្បាលស្លាប់ដោយសារតែ ការអស់កម្លាំងរបស់វា។ ប៉ុន្តែមិនត្រូវដេកច្រើនពេកទេ ព្រោះវាអាចធ្វើអោយខ្លួនអ្នកទីជាខ្ជិល និងធ្វើអ្វីយឺតយ៉ាវ។ គួរតែដេកអោយបាន ៦ ទៅ ៨ម៉ោងក្នុងមួយថ្ងៃទើបមានសុខភាពល្អ។
៧, គ្របក្បាលនៅពេលដេក
ការដេកដោយមានអ្វីមកគ្របក្បាលគឺជាទម្លាប់ដ៏អាក្រក់មួយ ព្រមទាំងគ្រោះថ្នាក់បំផុតព្រោះឧស្ម័នកាបូនឌីអុកស៊ីតដែលផលិតចេញនៅ ពេលដេកអាចធ្វើអោយខួរក្បាលពុលនឹងវាបាន។ ដូច្នេះមិនបាច់មានការភ្ញាក់ផ្អើលអ្វីឡើយបើសិនជាគ្រប់ពេលទាំងអស់ ដែលខួរក្បាលរបស់អ្នកទៅជាខូចខាតនោះ។
៨, គិតច្រើនពេក
នៅពេលមានជំងឺដោយសារតែការគិតការងារ ឬរៀនសូត្រច្រើនរាងកាយរបស់យើងមិនអាចឆ្លើយតបបានត្រឹមត្រូវទៅតាម ខួរក្បាលបញ្ជាឡើយ។ អ្នកក៏ធ្លាប់ដឹងហើយថា អ្នកមិនអាចមានសុខភាពល្អទេនៅពេលនេះ ដូច្នេះគួរតែសម្រាកអោយបានច្រើនដើម្បីកុំអោយមានបញ្ហាដល់ខួរក្បាល របស់អ្នកបន្ថែមទៀត។
៩, កង្វះការភ្ញោចទៅលើខួរក្បាល
ការគិតគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់បំប៉នដល់ខួរក្បាលធ្វើការ។ ការដែលមិនសូវគិតខ្វាយខ្វលនឹងធ្វើអោយខួរក្បាលស្វិត និងមិនអាចធ្វើការបានល្អនោះទេ។ ការអានដ៏ប្រុងប្រយ័ត្ន, ការស្តាប់ចម្រៀង និងការលេងអ្វីមួយនឹងត្រូវការអោយខួរក្បាលរបស់អ្នកធ្វើការជានិច្ច ។
១០, កម្រនិយាយគ្នា
ការសន្ទនាប្រកបដោយភាពឆ្លាតវ៉ៃតែងតែមានឥទ្ធិពលយ៉ាងល្អមួយលើ ខួរក្បាល។ ដូច្នេះមិនត្រូវមានមោទនៈភាពពេកចំពោះភាពស្ងប់ស្ងាត់ឡើយ។ ការជជែកគ្នាដ៏មានគុណភាពមួយគឺជាផលល្អបំផុតសម្រាប់សុខភាពរបស់ អ្នក៕ Health.com.kh

--------------------------------------------------
ក្រែមធ្វើឲ្យស្បែកសបង្កមហារីក ងងឹតភ្នែក
ពួកជំនាញការសុខាភិបាលថែ
ព្រមានថា
ពពួកក្រែមផ្ទុកសារជាតិធ្វើឲ្យសរួមទាំងពពួកសារជាតិត្រូវបានឃោសនា
ខ្លាំងក្លាលើប្រព័ន្ធផ្សព្វផ្សាយពត៌មាន
អាចបង្កឲ្យងងឹតភ្នែកឬមហារីកស្បែក ។
តាម Asia One វេជ្ជបណ្ឌិតសើស្បែក Jinda
Rojjanamethin នាយកស្តីទី វិទ្យាស្ថានសើស្បែក ក្រសួងសុខាភិបាលថៃ
ព្រមានថាពពួកថ្នាំសារជាតិរាវឬគ្រឿងសំអាងមានប្រសិទ្ធភាពធ្វើឲ្យ
ស្បែកសច្រើនផ្ទុកបរិមាណខ្ពស់នៃសារជាតិ AHA (alpha hydroxy acid) ។
ដើម្បីប្រើប្រាស់ផលិតផលទាំងនេះបានត្រឹមត្រូវ
គ្រប់គ្នាគួរសួរយោបល់អ្នកជំនាញការសំដៅបញ្ចៀសគ្រោះថ្នាក់ចំពោះ
សុខភាព ។
វេជ្ជបណ្ឌិតរូបនេះឲ្យដឹងថា
អ្នកប្រើប្រាស់ផលិតផលសណ្ឋានទឹកឬក្រែមផ្ទុកសារជាតិធ្វើឲ្យស្បែកស
អាចឆ្លងកាត់អារម្មណ៍ក្តៅក្រហាយ រលាក របក រលាកស្បែក
ឬរំញោចហួសកម្រិតក្រោមពន្លឺព្រះអាទិត្យ ។
ផលិតផលទាំងនេះអាចធ្វើឲ្យអ្នកប្រើប្រាស់កើតមហារីកស្បែកប្រសិន
ប្រើប្រាស់ក្នុងរយៈពេលវែង
មិនតែប៉ុណ្ណោះបង្កការងងឹតភ្នែកប្រសិនលាបជិតភ្នែកពេក ។
Blogger Juli ក្រោយពេលប្រើក្រែមធ្វើឲ្យស្បែកសរបស់ហាងកែសម្ផស្ស
នាយកវិទ្យាស្ថានសើរស្បែកក៏ទូន្មាន
អ្នកមានបំណងចង់បានស្បែកសគួរស្វែងរកវេជ្ជបណ្ឌិតល្បីឈ្មោះ
ដើម្បីទទួលបានការណែនាំអំពីប្រភេទក្រែមមានច្បាប់អនុញ្ញាត
ឬក្រែមមានផ្ទុក AHA
ក្នុងបរិមាណទទួលយកបានមិនបង្កគ្រោះថ្នាក់ដល់ស្បែក ។
នៅប្រទេសថៃ ពួកអ្នកផលិត
និងអ្នកលក់ផលិតផលរក្សាស្បែកឲ្យសមិនត្រូវបានបញ្ជាក់ទទួលស្គាល់ដោយ
នាយកដ្ឋានគ្រប់គ្រងឱសថ និងអាហារ (FDA
អាចត្រូវពិន័យជាប់ពន្ធនាគារពី៦ខែ ឬពិន័យប្រាក់៩៤០ដុល្លារ ។
មុននោះ
សហគមន៍អ៊ិនធឺណេតជាបន្តបន្ទាប់បានចុះផ្សាយនូវភាពអំពីផលវិបាក
របស់ការបកស្បែកឲ្យស ។ Blogger ល្បីឈ្មោះនៅសិង្ហបុរី គឺ Juli
បានខូចសម្រស់ ដោយសារក្រែមធ្វើឲ្យស្បែកស ៕
----------------------------------------------------
គេងជួយបង្កើនបរិមាណកោសិកាខួរក្បាល
តាមការស្រាវជ្រាវថ្មី គេងជួយបង្កើនល្បឿនកកើតកោសិកាបង្កើត Myelin ក្នុងខួរក្បាលសត្វ
ពួកអ្នកវិទ្យាសាស្ត្រប្រកាសថា
ទើបរកឃើញបន្ថែមមូលហេតុមួយទៀត ដែលធ្វើឲ្យយើងចាំបាច់ត្រូវគេង ៖
គេងជួយបំពេញបន្ថែមកោសិកាខួរក្បាលមួយប្រភេទ ។
ហេតុអ្វីមនុស្សចាំបាច់ត្រូវជាសំណួរ
ធ្លាប់បង្កការខ្វល់ខ្វាយសម្រាប់ពួកអ្នកវិទ្យាសាស្ត្រអស់រយៈពេល
ច្រើនសតវត្សរ៍ ។ ច្បាស់ណាស់ថា យើងត្រូវការគេងដើម្បីបានសម្រាក
និងជួយខួរក្បាលធ្វើសកម្មភាពភ្លឺស្វាង ។
ប៉ុន្តែដំណើរការជីវសាស្ត្រប្រព្រឹត្តឡើងបន្តបន្ទាប់ក្នុងពេលយើងគេង
លក់ស្កប់ស្កល់ទើបតែចាប់ផ្តើមត្រូវបានរកឃើញថ្មីៗនេះ ។
តាមទស្សនាវដ្តី Journal of
Neuroscience បណ្ឌិត Chiara Cirelli និងសហសេវិកមកពីសកលវិទ្យាល័យ
Wisconsin (អាមេរិក) រកឃើញថា ល្បឿនកកើតកោសិកាបង្កើត Myelin
(ជាលិកាខ្លាញ់ហ៊ុមព័ន្ធខ្សែសរសៃប្រសាទ)
កើនទ្វេដងពេលសត្វកណ្តុរដេក ។
ការកើនកកើតកោសិកាសរសៃប្រសាទខាងលើ
ត្រូវបានស្តែងចេញច្បាស់បំផុតក្នុងដំណាក់កាលគេង REM
(ដំណាក់កាលដេកតែចលនាភ្នែកលឿង ផ្សារភ្ជាប់ជាមួយដំណេក)
និងរងឥទ្ធិពលរបស់ហ្សែន ។
ផ្ទុយមកវិញពពួកផ្សែនមានពាក់ព័ន្ធដល់ការងាប់កសិកា
និងប្រតិកម្មតានតឹងត្រូវបានរំញោចសកម្មភាពពេលសត្វកណ្តុរភ្ញាក់
ដឹងខ្លួន ។
បណ្ឌិត Cirelli សង្កត់ធ្ងន់ថា
"ក្នុងរយៈពេលវែង១
ពួកជំនាញការស្រាវជ្រាវដំណេកបានប្រមូលផ្តុំទៅក្នុងបែបផែនសកម្មភាពរប
ស់កោសិកាសរសៃប្រាសាទ ខុសគ្នាយ៉ាងដូចម្តេច ពេលសត្វដេក និងភ្ញាក់ ។
បច្ចុប្បន្នច្បាស់ណាស់ថា
វិធីធ្វើសកម្មភាពរបស់កោសិកាជំនួយផ្សេងៗក្នុងប្រព័ន្ធសរសៃខុសគ្នា
យ៉ាងដូចម្តេច ពេលសត្វដេកនិងភ្ញាក់ ។ បច្ចុប្បន្នច្បាស់ណាស់ថា
វិធីធ្វើសកម្មភាពរបស់កោសិកាជំនួយផ្សេងៗក្នុងប្រព័ន្ធសរសៃប្រសាទ
ប្រែប្រួលយ៉ាងច្រើន អាស្រ័យទៅលើរឿងសត្វដេក ឬភ្ញាក់" ។
តាមការស្រាវជ្រាវគំហើញរបស់ពួកគេ
បង្ហាញថា
ការគេងមិនលក់អាចធ្វើឲ្យធ្ងន់ធ្ងររោគសញ្ញាមួយចំនួនរបស់ជំងឺ
Scherosis ជំងឺ១ធ្វើឲ្យអន្តរាយជាលិកា Myelin ។
បណ្ឌិត Cirelli និយាយាថា
ការស្រាវជ្រាវទាំងឡាយក្នុងអនាគតអាចពិនិត្យមើលតើដំណេកមានឥទ្ធិពល
ដល់រោគសញ្ញារបស់ជំងឺScherosis ឬអត់ ។
អ្នកស្រីនិងសហសេវិកក៏ចង់ពិសោធន៍មើល តើការគេងមិនគ្រប់
ពិសេសនៅវ័យជំទង់ អាចបង្កផលវិបាកយូរអង្វែងដល់ខួរក្បាលឬអត់ ៕
អ្នកគីមីណែនាំស្ត្រីមានផ្ទៃពោះទទួលទានត្រីរ៉ស់ឲ្យបានច្រើន
ដោយ អ៊ុក សាវបូរី
2013-09-24
2013-09-24
ការស្រាវជ្រាវរបស់ក្រុមនិស្សិតវ័យក្មេង បង្ហាញថា សារធាតុពុលមាននៅអង្ករ ស្រាស បន្លែ ផ្លែឈើ ត្រីសាច់ ប្រសិនបើគេយករបស់ទាំងនោះទៅវិភាគក្នុងមន្ទីរពិសោធន៍ ទើបរកឃើញ។ ហេតុនេះ និស្សិតគីមីមួយក្រុមបានណែនាំដល់ស្ត្រីមានផ្ទៃពោះ អំពីអាហារដែលគួរទទួលទាន និងមិនគួរទទួលទាន។
អ្នកគីមីវ័យក្មេងៗ ណែនាំស្ត្រីមានផ្ទៃពោះទទួលទានត្រីរ៉ស់ ឲ្យបានច្រើន ព្រោះវាសម្បូរជាតិដែក ដើម្បីឲ្យទារកក្នុងផ្ទៃបន្ថយភាពស្លេកស្លាំង តែមិនត្រូវទទួលទានបន្លែទំពាំងច្រើនពេកទេ។
និស្សិតឆ្នាំទី៤ ផ្នែកគីមីសាស្ត្រ កញ្ញា យូ អាលិចសង់ត្រេ បង្ហាញពីផលប្រយោជន៍នៃត្រីរ៉ស់ មានសារធាតុដែកក្នុងអាហារសាច់ត្រី នាំឲ្យស្ត្រីមានផ្ទៃពោះទទួលទានបានច្រើន ធ្វើឲ្យទារកនៅក្នុងផ្ទៃបន្ថយភាពស្លេកស្លាំង ហើយម្តាយបន្ថយការចាញ់កូន៖ «ប្រជាជនទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីទទួលបានជាតិដែកគ្រប់គ្រាន់ បើសិនជាគាត់ទទួលបានគ្រាប់ថ្នាំជាតិដែកពីក្រសួងសុខាភិបាលហើយ គាត់គួរបរិភោគគ្រាប់ថ្នាំជាតិដែកហ្នឹងឲ្យបានគ្រប់ចំនួន ដែលក្រសួងសុខាភិបាលបានផ្តល់ឲ្យ។ មិនតែប៉ុណ្ណោះ បើសិនជាគាត់ចង់បានជាតិដែកឲ្យបានកាន់តែល្អ គាត់អាចទទួលជាតិដែកតាមរយៈចំណីអាហារផ្សេងៗ ជាពិសេស គឺត្រីហ្នឹងតែម្តង»។
កញ្ញាបន្តថា ការរកបរិមាណ អ៊ីយ៉ុងដែក ក្នុងសាច់ត្រីដែលប្រមូលពីត្រីធម្មជាតិចំនួន៤ នៅខេត្តកំពង់ឆ្នាំង ធៀបនឹងត្រីដាក់លក់ក្នុងផ្សារកណ្ដាល និងត្រីចិញ្ចឹមក្នុងបែរ នៅរាជធានីភ្នំពេញ បានរកឃើញថា ការប្រៀបធៀបត្រីចិញ្ចឹម និងត្រីធម្មជាតិ គឺសារធាតុដែកមានប្រហាក់ប្រហែលគ្នានៅក្នុងសាច់ត្រីរ៉ស់។ រោគសញ្ញាកង្វះជាតិដែកចំពោះស្ត្រីដែលមានផ្ទៃពោះ តែងតែធ្វើឲ្យសុខភាពម្តាយចុះខ្សោយ បណ្ដាលមកពីខ្វះឈាមក្រហម ចង់តែក្អួតចង្អោរ បេះដូងលោតមិនប្រក្រតី ប្រព័ន្ធសរសៃប្រសាទថយចុះការចងចាំ សរសៃឈាមស្ទះ សាច់ដុំចុះខ្សោយ ភ្នែកឡើងលឿងជាដើម៖ «បើតាមការស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំរកឃើញថា ត្រីចង្វាមូល មានកំហាប់អ៊ីយ៉ុងជាតិដែកមានចន្លោះពី ១៥ ទៅ ២០,៣ មិល្លីក្រាម ក្នុង១គីឡូក្រាម។ ចំណែកឯត្រីរ៉ស់ ខ្ញុំរកឃើញចន្លោះពី ១៥ ទៅ ១៩,៥ មិល្លីក្រាម ក្នុង១គីឡូក្រាមត្រី»។
ឯកសារស្រាវជ្រាវបង្ហាញថា នៅតំបន់អាស៊ីអាគ្នេយ៍ មនុស្សប្រុសស្រី និងកុមារ កើតជំងឺខ្វះជាតិដែកជាច្រើន។ ការស្រាវជ្រាវ រកឃើញថា នៅប្រទេសថៃ មានប្រជាពលរដ្ឋខ្វះជាតិដែកចំនួន ២០% នៃចំនួនប្រជាពលរដ្ឋថៃ សរុប។ នៅប្រទេសវៀតណាម មាន ៣២% ចំណែកនៅកម្ពុជា មាន ៥៧%។ ក្នុងចំនួនអ្នកខ្វះជាតិដែកនោះ គឺមានកុមារអាយុក្រោម ៥ឆ្នាំ មានចំនួន ៧៤% ឯស្ត្រីមានផ្ទៃពោះមានចំនួន ៧០%។ រីឯអាហារមានជាតិដែកវិញ បើបន្លែមាន ២៣% តែបើក្នុងសាច់ត្រី មាន ៧៧%។
កញ្ញា យូ អាលិចសង់ត្រេ ឲ្យដឹងទៀតថា កំហាប់អ៊ីយ៉ុងដែក ក្នុងត្រីរ៉ស់ មានទំហំខុសគ្នាទៅតាមទម្ងន់របស់ត្រី។ ប៉ុន្តែ វាមានកំហាប់អ៊ីយ៉ុងខុសគ្នានៅតំបន់ត្រីរ៉ស់នៅដែរ ដូចជាត្រីរ៉ស់យកពីខេត្តកំពង់ឆ្នាំង ជាត្រីរស់នៅក្នុងបឹងទន្លេសាប មានកំហាប់អ៊ីយ៉ុងខ្ពស់ជាង ត្រីរ៉ស់ចិញ្ចឹមដាក់លក់នៅផ្សារកណ្ដាល៖ «ក្នុងកំឡុងគាត់មានផ្ទៃពោះ និងក្រោយសម្រាល គឺកង្វះជាតិដែក ហើយកង្វះជាតិដែកនេះ គឺអាចប៉ះពាល់ដល់ខ្លួនគាត់ផ្ទាល់ នៅពេលសម្រាល និងប៉ះពាល់ដល់ទារក ដូចជាអាចកើតមកមិនគ្រប់ខែ ឬក៏មានការបាត់បង់អវយវៈណាមួយដែលបណ្ដាលមកពីការកង្វះជាតិដែក នេះផងដែរ។ ហើយម្យ៉ាងវិញទៀត បើយើងធ្វើការប្រៀបធៀបរវាងប្រទេសជិតខាងយើង ដូចជាប្រទេសថៃ និងប្រទេសវៀតណាម យើងឃើញថា ស្ត្រីដែលបណ្ដាលមកពីខ្វះជាតិដែក គឺប្រទេសកម្ពុជា យើង មានរហូតដល់ ៥៧%។ ឯប្រទេសថៃ មាន ៣២% និងប្រទេសវៀតណាម មានតែ ២២% ប៉ុណ្ណោះ។ អីចឹង យើងឃើញថា ទិន្នន័យនេះបានបង្ហាញថា ប្រទេសកម្ពុជា យើង គឺមានបញ្ហាកង្វះជាតិដែក បណ្ដាលឲ្យកង្វះឈាមក្រហមលើស្ត្រីមានផ្ទៃពោះ គឺមានការកើនឡើង។ ដូច្នេះ ការរកបរិមាណអ៊ីយ៉ុងដែកក្នុងត្រីហ្នឹង យើងអាចផ្តល់ព័ត៌មានឲ្យប្រជាជន ជាពិសេសដល់ស្ត្រីមានផ្ទៃពោះ អាចទទួលទានត្រីប្រភេទហ្នឹង ដើម្បីទទួលបានជាតិដែកពីត្រីហ្នឹង»។
កញ្ញាឲ្យដឹងថា ការពិសោធន៍រកឃើញដែរថា ត្រីរ៉ស់មានកំហាប់អ៊ីយ៉ុងច្រើនជាងត្រីឆ្ដោ និងច្រើនជាងត្រីក្រាញ់ ត្រីឆ្ពិន និងត្រីអណ្ដែង៖ «ខ្ញុំបានរកត្រីធម្មជាតិ និងត្រីចិញ្ចឹម។ អីចឹង ខ្ញុំឃើញត្រីចិញ្ចឹមក្នុងត្រីរ៉ស់ ក៏មានបរិមាណអ៊ីយ៉ុងដែកខ្ពស់ដែរ។ ឯត្រីរ៉ស់ទន្លេយើងក៏មានបរិមាណអ៊ីយ៉ុងខ្ពស់ដូចគ្នា»។
ភាគរយនៃការទទួលទានជាតិដែកពីសាច់ត្រី ធៀបនឹងគ្រាប់ថ្នាំជាតិដែក យោងតាមការសិក្សានៅឆ្នាំ២០១០ ដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ហ្វាវ (FAO) បង្ហាញថា ពលរដ្ឋកម្ពុជា ម្នាក់ បរិភោគត្រីជាមធ្យម ៦៧គីឡូក្រាម ក្នុង១ឆ្នាំ។ ចំណែកក្រសួងសុខាភិបាល បានផ្តល់គ្រាប់ថ្នាំជាតិដែកដល់ស្ត្រីមានផ្ទៃពោះចំនួន ១៣២គ្រាប់ ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល ដែលបរិមាណជាតិដែកក្នុង១គ្រាប់ មានចំនួន ៣៥មិល្លីក្រាម។
និស្សិតបញ្ចប់ឆ្នាំទី៤ ផ្នែកគីមី នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ទិត សាន់ឌី ថ្លែងថា ការសិក្សាអំពីវត្តមាន និងបរិមាណនៃសារធាតុពុលអ៊ីយ៉ុងសានួ (រសជាតិហាងនៃទំពាំង) នៅក្នុងបន្លែទំពាំងឫស្សីតឿ ដែលដុះនៅក្នុងខេត្តកណ្ដាល និងខេត្តកំពង់ចាម បានរកឃើញថា សារធាតុពុលអ៊ីយ៉ុងសានួនៅក្នុងបន្លែទំពាំង នឹងធ្វើឲ្យអ្នកបរិភោគបន្លែទំពាំងនោះច្រើន អាចស្លាប់បាន៖ «ជា ទូទៅ ទំពាំងទាំងអស់ គឺសុទ្ធតែមានវត្តមាននូវសារធាតុពុលនេះទាំងអស់ បានន័យថា អ្នកខ្លះគាត់មានបញ្ហាពុលទំពាំង ដោយសារអីនៅក្នុងទំពាំងហ្នឹង អាចមាននៅសល់សារធាតុអ៊ីយ៉ុងសានួ នោះវាច្រើន អីចឹងនៅពេលដែលសារធាតុអ៊ីយ៉ុងសានួ ចូលទៅក្នុងខ្លួន វាអាចបណ្ដាលឲ្យមានបញ្ហាកើតឡើងភ្លាម ពេលគាត់ពុល ដូចជាក្អួតចង្អោរ ឬក៏ប្រព័ន្ធឈាមរបស់គាត់ហ្នឹង ចាប់ផ្ដើមដំណើរការអត់ល្អ»។
កញ្ញាបន្តថា អ្នកដែលទទួលទានបន្លែទំពាំង ចំអិនមិនត្រឹមត្រូវ អាចពុលលឿន ដោយសារតែបរិមាណនៃសារធាតុពុលអ៊ីយ៉ុងសានួ បន្សល់ច្រើនក្នុងផ្នែកខ្ចីនៃទំពាំងដែលទើបកាច់។ ប៉ុន្តែ មើមទំពាំងដែលកាច់មកទុកក្នុងរយៈពេល ១០ថ្ងៃ ទៅ ១៥ថ្ងៃ សារធាតុពុលនៃអ៊ីយ៉ុងសានួ បានថយឥទ្ធិពលនៃការពុលរបស់វាដែរ។ ទន្ទឹមនោះ ការលាងច្របាច់ទំពាំងហាន់រួចជាមួយនឹងអង្ករ ការហាន់ឲ្យល្អិត ការបុកកម្ទេច ការស្រុសទំពាំង ការស្ងោររម្ងាស់ដោយចាក់ទឹកវាចេញ ហើយហាលសម្ងួតវាជាដើម ក៏ជួយបន្ថយសារធាតុពុលនៃអ៊ីយ៉ុងសានួ ដែរ។
កញ្ញាឲ្យដឹងថា បន្លែទំពាំងដែលសម្បូរសារធាតុពុលនៃអ៊ីយ៉ុងសានួ គឺនៅខាងចុងនៃមើមទំពាំង។ ចំណែកផ្នែកកណ្ដាលមើម និងគល់ទំពាំងមានអ៊ីយ៉ុងសានួ តិចជាងនៅផ្នែកខ្ចីនៃមើមទំពាំងនោះ៖ «ជួនកាលក្នុងការចំអិនហ្នឹង គាត់មានវិធីសាស្ត្រក្នុងការលាងសម្អាត ការលាងទឹកទទេ ការលាង៣ដង ៤ដងឬក៏ ៥ដងនោះទៅ វាអាចកាត់បន្ថយកំហាប់អ៊ីយ៉ុងសានួ បានច្រើន ហើយធម្មតា គាត់លាងហើយ គាត់មិនមែនយកទៅហូបភ្លាមៗទៀត លាងហើយគាត់យកទៅចំអិនទៀត។អីចឹង អាការចំអិនរបស់គាត់ហ្នឹងហើយ ក៏អាចកាត់បន្ថយកំហាប់ហ្នឹងបាននៅសល់ អាចនៅកម្រិតសូន្យ។ សម្រាប់ការរក្សាទុកទំពាំងតាមថ្ងៃ យើងឃើញថា ទុកតែ ៦ថ្ងៃ ទំពាំងរបស់យើងវានឹងថយកំហាប់អ៊ីយ៉ុងសានួ ដែរ។ នៅផ្នែកចុង វាសម្បូរកំហាប់អ៊ីយ៉ុងសានួ ខ្ពស់ ព្រោះវាជាផ្នែកខ្ចី។ អីចឹង កំហាប់អ៊ីយ៉ុងសានួ របស់វាថយចុះប្រមាណជាបើផ្នែកគល់វាថយចុះ ២ដង ហើយសម្រាប់កំពូលផ្នែកចុង និងផ្នែកកណ្ដាលវិញ ការថយចុះរបស់វា គឺប្រមាណតែជិត ២ដងអីចឹងទេ។ ប៉ុន្តែ គ្រាន់ថា ការថយចុះហ្នឹង វាមិនបានធ្វើឲ្យកំហាប់អ៊ីយ៉ុងសានួ របស់យើងហ្នឹង ស្ថិតនៅក្នុងកម្រិតដែលមានសុវត្ថិភាព»។
ការកំណត់ជាតិពុលស្លាប់នៃអ៊ីយ៉ុងសានួរ របស់អង្គការសុខភាពពិភពលោក (WHO) គឺចន្លោះពី ០,៥ ទៅ ៣,៥ មិល្លីក្រាមនៃទម្ងន់ខ្លួន៕
-----------------------------------------------------------------------------------------------------
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រអាក្បាលធំ
របៀបសរសេរឬវាយអក្សរយូនីកូដខ្មែរតាមវិធីត្រឹមត្រូវ
ក្នុងអត្ថបទនេះនឹងពន្យល់អំពីរបៀបវាយអក្សរខ្មែរយូនីកូដតាម
របៀបរបបត្រឹមត្រូវ ព្រោះខ្ញុំសង្កេតឃើញថា មានគេហទំព័រ
និងប្លកខ្មែរជាច្រើនដែលមិនបានគោរពក្បួនខ្នាតក្នុងការវាយអក្សរ
ខ្មែរទេ គឺវាយដោយមិនផ្អែកលើវចនានុក្រម
ដោយផ្អែកការចំណាំពាក្យខ្មែរតាមលទ្ធភាពរបស់អ្នកសរសេររៀងៗខ្លួន។
ដែលជាហេតុឧស្សាហ៍សរសេរខុសពាក្យ និង មិនដឹងថាខ្លួនសរសេរខុស
ជាពិសេសគឺសរសេរខុសពាក្យពិបាកៗដែលមិនសូវបានសរសេរ។
តើលោកអ្នកចង់កាត់បន្ថយការសរសេរអក្សរខ្មែរខុសច្រើនដែលឬទេ?
សារប្រយោជន៍របស់យូនីកូដខ្មែរ និងអនាគត៖
- ជាអក្សរស្តង់ដាររបស់ជាតិខ្មែរ កុំព្យូទ័រផ្សេងៗអាចមើលយល់អក្សរខ្មែរដោយមានយូនីកូដ។
- ងាយស្រួលវាយបានលឿន ដោយសារមានគ្រាប់ចុច "ដាក់ជើង"។
- ធ្វើអោយកុំព្យូទ័រស្គាល់ពាក្យខ្មែរ ដោយសារការប្រើ "ចន្លោះមិនឃើញ"។
- អាចអោយគេបង្កើតកម្មវិធីបកប្រែភាសាបរទេសមកភាសាខ្មែរបាន។
ឧទាហរណ៍៖ គេឃើញក្នុងកាសែតភាគច្រើននៅកម្ពុជា ការចុះបន្ទាត់ត្រូវធ្វើឡើងដោយដៃ (គឺប្រើ Space)។ អ្នកសរសេរត្រូវគណនាថា តើពាក្យបន្ទាប់នោះអាចដាក់ក្នុងបន្ទាត់ជាមួយគ្នាបានឬអត់? បន្ទាប់មកពួកគេនឹងធ្វើការលើបន្ទាត់នោះដោយដៃ។
ក្នុងទំព័របណ្ដាញមិនអាចប្រើមធ្យោបាយនេះបានទេ ព្រោះទ្រង់ទ្រាយទំព័រត្រូវបានពឹងផ្អែកទៅលើទំហំនៃបង្អួចរបស់ កម្មវិធីរុករកលើកុំព្យូទ័រអ្នកប្រើ និង ទៅលើគុណភាពបង្ហាញរបស់អេក្រង់។
ដំណោះស្រាយសម្រាប់ បញ្ហានេះគឺត្រូវបញ្ចូលចន្លោះមើលមិនឃើញ រវាងពាក្យទាំងនោះដែលចន្លោះនោះជាចន្លោះប្រើគ្រាន់តែសម្រាប់ខណ្ឌ ចែកពីពាក្យមួយទៅពាក្យមួយទៀត និងដើម្បីឲ្យកម្មវិធីទាំងនោះដឹងពីកន្លែងដែលត្រូវចុះបន្ទាត់ ប៉ុណ្ណោះ ដូចនេះយើងមិនអាចមើលឃើញគម្លាតរវាងពាក្យនោះទេ។
តួអក្សរនេះត្រូវបានហៅថា "ចន្លោះមិនឃើញ" ហើយវាគឺជាតួអក្សរដែលប្រើញឹកញាប់បំផុតក្នុងអត្ថបទ (ក្នុងការចុចគ្រាប់ចុច 100 មានចន្លោះមិនឃើញប្រហែល 16 ចន្លោះ) ដូច្នេះទើបយើងសម្រេចដាក់គ្រាប់ចុចដែលប្រើជាងគេនេះលើគ្រាប់ចុច ដែលងាយចុចបំផុតនោះគឺ Spacebar។ គ្រប់ពេលដែលអ្នកចុចចន្លោះមិនឃើញ នោះអ្នកនឹងបញ្ចូលចន្លោះបំបែកមួយ។ ប្រសិនបើអ្នកចុចចន្លោះមិនឃើញ spacebar ( ដោយមិនបានចុចគ្រាប់ចុចផ្សេងទៀត) នោះតួអក្សរដែលបានបញ្ចូលទៅក្នុងអត្ថបទ គឺជាចន្លោះមួយដែលមើលមិនឃើញ។
ប្រសិនបើអ្នកចង់វាយ ដកឃ្លា អ្នកត្រូវចុចគ្រាប់ចុច "ប្ដូរ" (គឺ Shift) ផ្សំជាមួយគ្រាប់ចុច "ចន្លោះមិនឃើញ" (គឺ Space)។
សរុបមក ក្នុងភាសាអង់គ្លេសគេដកឃ្លាពីពាក្យមួយទៅពាក្យមួយ ដើម្បីដឹងថាពាក្យណាជាពាក្យណាហើយប្រើសញ្ញា "." ដើម្បីបញ្ចប់ឃ្លាក្នុងវេយ្យាករណ៍។ តែភាសាខ្មែរគេសរសេរជាប់គ្នាពីពាក្យមួយទៅពាក្យមួយ ហើយសញ្ញាដកឃ្លាគេប្រើសម្រាប់បង្អង់ក្នុងការអានថាត្រូវឈប់ដក ដង្ហើមសិននៅកន្លែងណាមួយក្នុង ឃ្លា ក្នុងនោះដែរគេប្រើសញ្ញាខណ្ឌ "។" ដើម្បីបញ្ចប់ឃ្លាក្នុងវេយ្យាករណ៍។ ដូច្នេះ "ចន្លោះមិនឃើញ" ប្រើសម្រាប់ផ្ដាច់ពាក្យពីមួយទៅមួយក្នុងភាសាខ្មែរក្នុងគោលបំណង អោយកុំព្យូទ័រអាចចុះបន្ទាត់ដោយស្វ័យប្រវត្ត និងអាចដឹងពាក្យខុសឬត្រូវតាមរយៈកម្មវិធីត្រួតពិនិត្យ អក្ខរាវិរុទ្ធខ្មែរ , ដកឃ្លាគ្រាន់តែសម្រាប់បញ្ជាក់ពាក្យ ឬក៏ទុកសម្រាប់អ្នកអានដើម្បីឈប់ដកដង្ហើម , ហើយសញ្ញាខណ្ឌសម្រាប់បញ្ចប់សេចក្ដីរបស់ឃ្លានិមួយៗ។
សារប្រយោជន៍របស់ចន្លោះមិនឃើញ ៖
- ធ្វើឲ្យការចុះបន្ទាត់របស់ពាក្យបានដោយស្វ័យប្រវត្តិ។
- ស្គាល់ពាក្យខ្មែរ ធ្វើឲ្យកុំព្យូទ័រដឹងថាអ្នកសរសេរខុសឬត្រូវ ដោយផ្នែកលើកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ។
- គេអាចបង្កើតកម្មវិធីបកប្រែអត្ថបទពីខ្មែរទៅបរទេសបាន ដោយសារកុំព្យូទ័រស្គាល់ពាក្យខ្មែរ (ចន្លោះមិនឃើញ) ។
ប្រយោគគឺជាបន្សំពាក្យដែលមានន័យគ្រប់គ្រាន់ ហើយអាចស្គាល់បាន និង បញ្ចប់ដោយសញ្ញាវណ្ណយុត្តណាមួយដូចជា (។ ? ! ….) ដោយខានមិនបាន។ ដូចគ្នានេះដែរ ចំពោះភាសាលោកខាងលិច ក៏មានការបញ្ចប់ដោយសញ្ញាណាមួយដែរ តែខុសគ្នាត្រង់ថា រវាងពាក្យ និងសញ្ញាទាំងនោះគឺពុំមានគម្លាតឡើយ ដូចនេះ បង្កលក្ខណៈងាយស្រួលដល់អ្នកវាយអត្ថបទ ដោយពុំមានការធ្លាក់តែសញ្ញាមួយណានោះតែឯងមកបន្ទាត់ថ្មីឡើយ។ ដោយឡែក ចំពោះភាសាខ្មែរ ដោយគោរពតាមក្បួនវេយ្យាករណ៍ ក្នុងការសរសេរ រវាងប្រយោគមួយទៅប្រយោគមួយ ត្រូវតែខណ្ឌគ្នា ដោយសញ្ញាវណ្ណយុត្តណាមួយ ហើយពាក្យដែលនៅអមសញ្ញានោះត្រូវធ្វើការដកឃ្លា។ ការនេះ ធ្វើឲ្យមានលក្ខណៈពិបាកខ្លះដល់អ្នកវាយអត្ថបទ ព្រោះនៅពេលដែលសញ្ញាវណ្ណយុត្តនោះ ស្ថិតនៅចុងកថាខណ្ឌ បើកាលណាអ្នកដកឃ្លា នោះបណ្ដាលឲ្យសញ្ញានៅធ្លាក់មកនៅលើបន្ទាត់ថ្មីតែឯង ជាហេតុនាំឲ្យអត្ថបទរបស់យើងបាត់បង់នូវសោភណភាព។ ដើម្បីជៀសវាងនូវបញ្ហានេះ ក្នុងប្រព័ន្ធកុំព្យូទ័រ យើងបានបង្កើតនូវ គ្រាប់ចុចពិសេស ដែលមានឈ្មោះថា "ចន្លោះភ្ជាប់"។ ចន្លោះភ្ជាប់គឺជាបន្សំនៃគ្រាប់ចុច ឆ្លាស់ (Alt (Gr)) និង គ្រាប់ចុចចន្លោះមិនឃើញ (Space)។
ការបន្ថែមចន្លោះភ្ជាប់រវាងពាក្យ និង សញ្ញាវណ្ណយុត្តនេះមានន័យថា អ្នកនៅតែអាចមើលឃើញចន្លោះរវាងពាក្យ និង សញ្ញានោះជាធម្មតា តែបង្កប់នូវលក្ខណៈពិសេស ដោយវាជួយភ្ជាប់ពាក្យនិង សញ្ញានោះឲ្យនៅជាប់គ្នា ប្រសិនបើធ្លាក់ គឺត្រូវធ្លាក់ទាំងពាក្យដែលនៅជាប់វាមកផងដែរ មិនអាចធ្លាក់សញ្ញាតែឯងនោះទេ។ ចន្លោះភ្ជាប់នេះ ក៏អាចប្រើជាមួយតួអក្សរផ្សេង ក្រៅពីសញ្ញាវណ្ណវត្តដែរ ហើយវានៅរក្សាលក្ខណៈដើម គឺ ដកឃ្លាតែមិនចុះបន្ទាត់នៅចុងបន្ទាត់។
តែមកដល់ជំនាន់ប្រើយូនីកូដខ្មែរនេះវិញ ខ្មែរយើងលែងភ័យខ្លាចវាយអត្ថបទខុសច្រើនដូចមុន និងមិនចាំបាច់បើកវចនានុក្រមដើម្បីផ្ទៀងផ្ទាត់ទៀតឡើយ ព្រោះយើងមាន កូនកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ ដែលជាមធ្យោបាយតែមួយគត់ មិនខុសពីរបៀបវាយភាសាអង់គ្លេសនោះទេ។
ខ្ញុំសូមចែកការសរសេរអក្សរខ្មែរយូនីកូដ ជាពីប្រភេទគឺ ការសរសេរជាលក្ខណៈ Offline និង ការសរសេរជាលក្ខណៈ Online ៖
- ទាញយក OpenOffice ជាភាសាខ្មែរ (ជំនាន់ 3.2)
- ទាញយកកូនកម្មវិធីបន្ថែម "ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ" មានពីរដែលអាចប្រើបានជាមួយជំនាន់ OpenOffice 3.2 ៖
ខ្ញុំបានសាកទាញយកកម្មវិធី OpenOffice ជំនាន់ 3.4.1 និង LibreOffice 3.6 ដោយបញ្ចូល "ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ" ជំនាន់ថ្មី Khmer Spelling Dictionary Version 1.6 បង្កើតដោយ SBBIC វាបែរជាដំណើរការមិនត្រឹមត្រូវសោះ ដូច្នេះខ្ញុំក៏នៅតែប្រើ OpenOffice ជាភាសាខ្មែរ (ជំនាន់ 3.2) ជាមួយ "ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ" ជំនាន់ទី 1.2 ឬ Khmer spelling dictionary ដែលបង្កើតដោយ ទឹម បឿន វិញព្រោះវាដើរបានត្រឹមត្រូវល្អ 100%។
ហើយកម្មវិធី OpenOffice ជាភាសាខ្មែរ (ជំនាន់ 3.2) វាមិនដើរជាមួយ ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរជំនាន់ទី 1.6 (2012) ទេ វាដើរបានតែជំនាន់ 1.0.2 និង របស់លោកទឹម បឿន មិនដឹងជាអ្នកបង្កើតគាត់បានដឹងរឿងនេះដែលទេ ឬក៏បញ្ហានេះកើតឡើងតែចំពោះខ្ញុំ (ឆ្ងល់!!!!!!!!)។
ហើយខ្ញុំមិនដឹងថារវាង ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ Khmer Language Spelling Dictionary 1.0.2 2008 ទំហំ 296KB និង Khmer spelling dictionary 2011 ទំហំ 251KB មួយណាមានពាក្យច្រើនជាងនោះទេ តែបើតាមខ្ញុំស្មានប្រហែលជាជំនាន់ 2008 មានពាក្យច្រើនជាងព្រោះទំហំឯកសារធំជាង តែក៏មិនប្រាកដថា ជំនាន់ 2011 បែរជាមានពាក្យតិចជាងនោះទេ សរុបមកអ្នកបង្កើតផ្សេងគ្នា មិនដឹងថ្លែងបែបណា បើខ្ញុំមិនមែនជា "អ្នកអាយធី" ផង :D។
* វិធីងាយស្រួល សម្រាប់ ដំឡើង "កម្មវិធីបន្ថែម" គឺគ្រាន់តែចុចផ្ទួនពីលើឯកសារ នោះ ឬក៏ចាប់ទាញយកទៅទម្លាក់ពីលើផ្ទៃកម្មវិធី OpenOffice នោះ។
* វិធីដំឡើងតាមធម្មតា គឺ ចុចបើកកម្មវិធី OpenOffice ណាមួយដូចជា Writer, Calc ឬ Impress មួយណាក៏បាន។
- ចុចលើ ឧបករណ៍ >> កម្មវិធីគ្រប់គ្រងផ្នែកបន្ថែម... (បើជាភាសាអង់គ្លេសគឺ Tools >> Extension Manager... )
- ចុចលើឆ្នុច បន្ថែម ដើម្បីចូលទៅរកឯកសារកូនកម្មវិធីជំនួយបន្ថែម "ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ" ដែលលោកអ្នកបានទាញយកទុកក្នុងកុំព្យូទ័រ។
- ពេលនោះកម្មវិធី OpenOffice នឹងសួរថា តើយល់ព្រមដំឡើងឬទេសូមចុច យល់ព្រម >> យល់ព្រម រួចចុចបិទផ្ទាំងកម្មវិធីគ្រប់គ្រងផ្នែកបន្ថែម...។
- សាកវាយពាក្យខ្មែរ និងដោយប្រើចន្លោះមិនឃើញនៅត្រង់ពាក្យនិមួយៗ ថាវាដំណើរការឬនៅ បើនៅទេសូមប្រាកដថាលោកអ្នកបានបើកមុខងារ "ត្រួតពិនិត្យអក្ខរាវិរុទ្ធ" ជាទូទៅវាតែងតែបើក (សូមមើលរូបខាងក្រោម)
- សាកល្បងវាយពាក្យខ្មែរ ប្រសិនបើអ្នកវាយពាក្យខុស នោះកម្មវិធី OpenOffice នឹងបញ្ជាក់ប្រាប់លោកអ្នកដោយបង្ហាញ "បន្ទាត់ទឹករលកពណ៌ក្រហម" នៅខាងក្រោមពាក្យខុស (ពាក្យដែលគ្មានក្នុងវចនានុក្រមខ្មែរ).
ជាលទ្ធផលឃើញថា យើងអាចដឹងថាយើងវាយអក្សរខ្មែរខុសឬត្រូវបានភ្លាមៗមិនចាំបាច់ ត្រូវការពឹង អ្នកជំនាន់ខាងផ្ទៀងអក្សរខ្មែរទៀតហើយ ដូចជាខាងអ្នកសារព័ត៌មាន អ្នករកស៊ីវាយអត្ថបទ... ជាដើម។ យើងត្រូវវាយអត្ថបទខ្មែរយូនីកូដក្នុងកម្មវិធី OpenOffice ដោយសារវាមានមុខងារ "ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ" រួចសឹមចម្លងយកទៅបិទភ្ជាប់ ក្នុងកម្មវិធីនានាដែលអ្នកកំពុងធ្វើការដូចជា MS Word, CorelDraw... ជាដើម។
- ទាញយក Firefox ជាភាសាខ្មែរ ដែលមានស្រាប់ ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ។
- ទាញយកកម្មវិធីបន្ថែម ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ សម្រាប់ Firefox
បើមានរួចហើយមិនចាំបាច់បញ្ចូលទៀតទេ តែបើមិនទាន់មានសូមបញ្ចូល (ការបញ្ចូលគឺងាយស្រួលណាស់ សូមមើលទីនេះ)
- ត្រូវបើកអោយ Firefox ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ ដោយចុចកណ្ដុរស្ដាំលើអត្ថបទ ធីកយក ពិនិត្យអក្ខរាវិរុទ្ធខ្មែរ និង ជ្រើសយកត្រង់កន្លែង ភាសា >> ខ្មែរ (កម្ពុជា)។
- សាកល្បងវាយពាក្យខ្មែរ និងដោយប្រើចន្លោះមិនឃើញនៅត្រង់ពាក្យនិមួយៗ ក្នុងគេហទំព័រណាមួយ ដូចជា ក្នុងប្រអប់បញ្ចេញមតិ ក្នុង Facebook ជាដើម នោះអ្នកនឹងឃើញលទ្ធផលប្រហែលរូបខាងក្រោម
ប្រសិនបើអ្នកវាយពាក្យខុស នោះកម្មវិធី Firefox នឹងបញ្ជាក់ប្រាប់លោកអ្នកដោយបង្ហាញ "បន្ទាត់ទឹករលកពណ៌ក្រហម" នៅខាងក្រោមពាក្យខុស (ពាក្យដែលគ្មានក្នុងវចនានុក្រមខ្មែរ)។
សង្ឃឹមថាការពន្យល់ដ៏វែងអន្លាយរបស់ខ្ញុំ ធ្វើអោយលោកអ្នកដែលមិនធ្លាប់ដំឡើងកម្មវិធីផ្សេងៗពីមុនមក ងាយយល់អាចអនុវត្តតាមបាន។ សង្ឃឹមថាលោកអ្នកនិងចែករំលែកអត្ថបទនេះទៅកាន់អ្នកដទៃឲ្យគាត់បាន ដឹង។ នៅពេលលោកអ្នកសរសេរអង់គ្លេសដែលមានមុខងារកែកំហុសពាក្យខុសនោះ សូមនឹកដល់របៀបវាយអក្សរយូនីកូដខ្មែរដែលមានមុខងារកែកំហុស ពាក្យមិនចាញ់ពួកអក្សរបរទេសនោះទេ, បើមានកន្លែងណាមិនយល់អាចសួរបាន។
- បង្កប់ពុម្ពអក្សរខ្មែរយូនីកូដឈ្មោះហនុមាន (Hanuman) ក្នុងប្លក
- របៀបធ្វើអោយ Windows 7 បង្ហាញអក្សរខ្មែរបានត្រឹមត្រូវ
លោកអ្នកប្រាកដជាស្គាល់យូនីកូដខ្មែរជាអ្វី!
យូនីកូដគឺជាគ្រោងការណ៍បម្លែងកូដជាអក្សរសកលសម្រាប់វាយអក្សរ និងអត្ថបទដែលកំណត់នូវវិធីជាក់លាក់នៃការបម្លែងកូដ ប្រើបានច្រើនភាសា ដែលអាចផ្លាស់ប្ដូរទិន្នន័យអត្ថបទ ជាអន្តរជាតិ និង បង្កើតមូលដ្ឋានគ្រឹះសម្រាប់ផ្នែកទន់ជាសកល។ យូនីកូដមិនមែនគ្រាន់តែជាពុម្ពអក្សរបន្ថែមមួយទៀតនោះទេ តែជាខ្នាតគំរូអន្តរជាតិថ្មីមួយសម្រាប់ភាសាខ្មែរ និងសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ កុំព្យូទ័រទូទាំងពិភពលោកនឹងយល់ភាសាខ្មែរ ពេលប្រើពុម្ពអក្សរយូនីកូដខ្មែរ។ គ្រប់ពុម្ពអក្សរយូនីកូដទាំងអស់មានការបម្លែងកូដដូចៗគ្នា មានន័យថា ពេលដែលអត្ថបទមួយត្រូវបានវាយជាពុម្ពអក្សរយូនីកូដ នោះវាអាចត្រូវបានផ្លាស់ប្ដូរទៅជាពុម្ពអក្សរយូនីកូដផ្សេងៗទៀតបាន ហើយអត្ថបទនោះនឹងនៅរក្សាទ្រង់ទ្រាយយ៉ាងត្រឹមត្រូវ។ ឧទាហរណ៍ អត្ថបទដែលវាយជាអក្សរ KhmerOS System នឹងត្រូវមើលឃើញដោយម៉ាស៊ីនដទៃដែលមិនមានពុម្ពអក្សរ KhmerOS System តែមានយូនីកូដ។ ដូច្នេះខ្មែរយូនីកូដគឺជាពុម្ពអក្សរស្តង់ដាររបស់ខ្មែរក្នុងពេលនេះ និងអនាគត ហើយក៏ប្រហែលជាគ្មានអ្វីមកជំនួសឬកែប្រែទៀតទេ។សារប្រយោជន៍របស់យូនីកូដខ្មែរ និងអនាគត៖
- ជាអក្សរស្តង់ដាររបស់ជាតិខ្មែរ កុំព្យូទ័រផ្សេងៗអាចមើលយល់អក្សរខ្មែរដោយមានយូនីកូដ។
- ងាយស្រួលវាយបានលឿន ដោយសារមានគ្រាប់ចុច "ដាក់ជើង"។
- ធ្វើអោយកុំព្យូទ័រស្គាល់ពាក្យខ្មែរ ដោយសារការប្រើ "ចន្លោះមិនឃើញ"។
- អាចអោយគេបង្កើតកម្មវិធីបកប្រែភាសាបរទេសមកភាសាខ្មែរបាន។
អំពីចន្លោះមិនឃើញ (ZWSP)
ពាក្យក្នុងភាសាខ្មែរត្រូវបានវាយបន្តបន្ទាប់គ្នា និងខណ្ឌចែកគ្នាដោយសញ្ញាវណ្ណយុត្តណាមួយ ( សញ្ញាវណ្ណយុត្តខ្មែរមានដូចជា ។ / ៕ / ៖ / ៗ / ៙ / ៚) និង (វណ្ណយុត្តឡាតាំងដែលប្រើក្នុងភាសាខ្មែរមាន ! / ? / " / . ) ។ កម្មវិធីវាយបញ្ចូលអត្ថបទ កម្មវិធីរុករកអ៊ីនធឺណិត និងកម្មវិធីដទៃទៀតដែលមានទ្រង់ទ្រាយជាអត្ថបទ ចាំបាច់ត្រូវដឹងពីកន្លែងដែលត្រូវបំបែកប្រយោគនិមួយៗដើម្បីចុះ បន្ទាត់ថ្មី។ ក្នុងភាសាលោកខាងលិច ដែលប្រើ "ចន្លោះ" (ខ្មែរហៅថា ដកឃ្លា / អង់គ្លេសហៅថា Space) ប្រាកដជាមិនមានបញ្ហាឡើយ ប៉ុន្តែក្នុងភាសាខ្មែរ កម្មវិធីទាំងអស់នោះមិនបានដឹងពីកន្លែងដែលត្រូវបញ្ចប់ពាក្យ និង ត្រូវចុះបន្ទាត់ថ្មីឡើយ។ឧទាហរណ៍៖ គេឃើញក្នុងកាសែតភាគច្រើននៅកម្ពុជា ការចុះបន្ទាត់ត្រូវធ្វើឡើងដោយដៃ (គឺប្រើ Space)។ អ្នកសរសេរត្រូវគណនាថា តើពាក្យបន្ទាប់នោះអាចដាក់ក្នុងបន្ទាត់ជាមួយគ្នាបានឬអត់? បន្ទាប់មកពួកគេនឹងធ្វើការលើបន្ទាត់នោះដោយដៃ។
ក្នុងទំព័របណ្ដាញមិនអាចប្រើមធ្យោបាយនេះបានទេ ព្រោះទ្រង់ទ្រាយទំព័រត្រូវបានពឹងផ្អែកទៅលើទំហំនៃបង្អួចរបស់ កម្មវិធីរុករកលើកុំព្យូទ័រអ្នកប្រើ និង ទៅលើគុណភាពបង្ហាញរបស់អេក្រង់។
ដំណោះស្រាយសម្រាប់ បញ្ហានេះគឺត្រូវបញ្ចូលចន្លោះមើលមិនឃើញ រវាងពាក្យទាំងនោះដែលចន្លោះនោះជាចន្លោះប្រើគ្រាន់តែសម្រាប់ខណ្ឌ ចែកពីពាក្យមួយទៅពាក្យមួយទៀត និងដើម្បីឲ្យកម្មវិធីទាំងនោះដឹងពីកន្លែងដែលត្រូវចុះបន្ទាត់ ប៉ុណ្ណោះ ដូចនេះយើងមិនអាចមើលឃើញគម្លាតរវាងពាក្យនោះទេ។
តួអក្សរនេះត្រូវបានហៅថា "ចន្លោះមិនឃើញ" ហើយវាគឺជាតួអក្សរដែលប្រើញឹកញាប់បំផុតក្នុងអត្ថបទ (ក្នុងការចុចគ្រាប់ចុច 100 មានចន្លោះមិនឃើញប្រហែល 16 ចន្លោះ) ដូច្នេះទើបយើងសម្រេចដាក់គ្រាប់ចុចដែលប្រើជាងគេនេះលើគ្រាប់ចុច ដែលងាយចុចបំផុតនោះគឺ Spacebar។ គ្រប់ពេលដែលអ្នកចុចចន្លោះមិនឃើញ នោះអ្នកនឹងបញ្ចូលចន្លោះបំបែកមួយ។ ប្រសិនបើអ្នកចុចចន្លោះមិនឃើញ spacebar ( ដោយមិនបានចុចគ្រាប់ចុចផ្សេងទៀត) នោះតួអក្សរដែលបានបញ្ចូលទៅក្នុងអត្ថបទ គឺជាចន្លោះមួយដែលមើលមិនឃើញ។
ប្រសិនបើអ្នកចង់វាយ ដកឃ្លា អ្នកត្រូវចុចគ្រាប់ចុច "ប្ដូរ" (គឺ Shift) ផ្សំជាមួយគ្រាប់ចុច "ចន្លោះមិនឃើញ" (គឺ Space)។
សរុបមក ក្នុងភាសាអង់គ្លេសគេដកឃ្លាពីពាក្យមួយទៅពាក្យមួយ ដើម្បីដឹងថាពាក្យណាជាពាក្យណាហើយប្រើសញ្ញា "." ដើម្បីបញ្ចប់ឃ្លាក្នុងវេយ្យាករណ៍។ តែភាសាខ្មែរគេសរសេរជាប់គ្នាពីពាក្យមួយទៅពាក្យមួយ ហើយសញ្ញាដកឃ្លាគេប្រើសម្រាប់បង្អង់ក្នុងការអានថាត្រូវឈប់ដក ដង្ហើមសិននៅកន្លែងណាមួយក្នុង ឃ្លា ក្នុងនោះដែរគេប្រើសញ្ញាខណ្ឌ "។" ដើម្បីបញ្ចប់ឃ្លាក្នុងវេយ្យាករណ៍។ ដូច្នេះ "ចន្លោះមិនឃើញ" ប្រើសម្រាប់ផ្ដាច់ពាក្យពីមួយទៅមួយក្នុងភាសាខ្មែរក្នុងគោលបំណង អោយកុំព្យូទ័រអាចចុះបន្ទាត់ដោយស្វ័យប្រវត្ត និងអាចដឹងពាក្យខុសឬត្រូវតាមរយៈកម្មវិធីត្រួតពិនិត្យ អក្ខរាវិរុទ្ធខ្មែរ , ដកឃ្លាគ្រាន់តែសម្រាប់បញ្ជាក់ពាក្យ ឬក៏ទុកសម្រាប់អ្នកអានដើម្បីឈប់ដកដង្ហើម , ហើយសញ្ញាខណ្ឌសម្រាប់បញ្ចប់សេចក្ដីរបស់ឃ្លានិមួយៗ។
សារប្រយោជន៍របស់ចន្លោះមិនឃើញ ៖
- ធ្វើឲ្យការចុះបន្ទាត់របស់ពាក្យបានដោយស្វ័យប្រវត្តិ។
- ស្គាល់ពាក្យខ្មែរ ធ្វើឲ្យកុំព្យូទ័រដឹងថាអ្នកសរសេរខុសឬត្រូវ ដោយផ្នែកលើកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ។
- គេអាចបង្កើតកម្មវិធីបកប្រែអត្ថបទពីខ្មែរទៅបរទេសបាន ដោយសារកុំព្យូទ័រស្គាល់ពាក្យខ្មែរ (ចន្លោះមិនឃើញ) ។
តើអ្នកស្គាល់និងចេះប្រើ "ចន្លោះភ្ជាប់" (Nonbreakable Space) ដែលឬទេ?
ជាទូទៅ មិនថានៅក្នុងភាសាណាជាភាសាណានោះទេ ចាំបាច់ត្រូវតែមានព្យាង្គ ពាក្យ ឃ្លា ប្រយោគ។ ការរួមផ្សំនៃសមាសភាគទាំងនេះបានត្រឹមត្រូវ នឹងបង្កើតបានជាកថាខណ្ឌនៃអត្ថបទ មួយដ៏មានអត្ថន័យ និង ខ្លឹមសារ។ កត្តាសំខាន់គឺយើងត្រូវដឹងថា តើព្យាង្គ ពាក្យ ឃ្លា និង ប្រយោគ មានលក្ខណៈខុសគ្នាត្រង់ណា? ហើយគេសម្គាល់វាបានដោយសារអ្វី? យើងសង្ឃឹមថា អ្នកពិតជាបានដឹងហើយតាមរយៈការសិក្សាវេយ្យាករណ៍ខ្មែរ។ ត្រង់ចំណុចនេះ យើងសូមសង្កត់ធ្ងន់ ទៅលើតែប្រយោគតែប៉ុណ្ណោះ។ប្រយោគគឺជាបន្សំពាក្យដែលមានន័យគ្រប់គ្រាន់ ហើយអាចស្គាល់បាន និង បញ្ចប់ដោយសញ្ញាវណ្ណយុត្តណាមួយដូចជា (។ ? ! ….) ដោយខានមិនបាន។ ដូចគ្នានេះដែរ ចំពោះភាសាលោកខាងលិច ក៏មានការបញ្ចប់ដោយសញ្ញាណាមួយដែរ តែខុសគ្នាត្រង់ថា រវាងពាក្យ និងសញ្ញាទាំងនោះគឺពុំមានគម្លាតឡើយ ដូចនេះ បង្កលក្ខណៈងាយស្រួលដល់អ្នកវាយអត្ថបទ ដោយពុំមានការធ្លាក់តែសញ្ញាមួយណានោះតែឯងមកបន្ទាត់ថ្មីឡើយ។ ដោយឡែក ចំពោះភាសាខ្មែរ ដោយគោរពតាមក្បួនវេយ្យាករណ៍ ក្នុងការសរសេរ រវាងប្រយោគមួយទៅប្រយោគមួយ ត្រូវតែខណ្ឌគ្នា ដោយសញ្ញាវណ្ណយុត្តណាមួយ ហើយពាក្យដែលនៅអមសញ្ញានោះត្រូវធ្វើការដកឃ្លា។ ការនេះ ធ្វើឲ្យមានលក្ខណៈពិបាកខ្លះដល់អ្នកវាយអត្ថបទ ព្រោះនៅពេលដែលសញ្ញាវណ្ណយុត្តនោះ ស្ថិតនៅចុងកថាខណ្ឌ បើកាលណាអ្នកដកឃ្លា នោះបណ្ដាលឲ្យសញ្ញានៅធ្លាក់មកនៅលើបន្ទាត់ថ្មីតែឯង ជាហេតុនាំឲ្យអត្ថបទរបស់យើងបាត់បង់នូវសោភណភាព។ ដើម្បីជៀសវាងនូវបញ្ហានេះ ក្នុងប្រព័ន្ធកុំព្យូទ័រ យើងបានបង្កើតនូវ គ្រាប់ចុចពិសេស ដែលមានឈ្មោះថា "ចន្លោះភ្ជាប់"។ ចន្លោះភ្ជាប់គឺជាបន្សំនៃគ្រាប់ចុច ឆ្លាស់ (Alt (Gr)) និង គ្រាប់ចុចចន្លោះមិនឃើញ (Space)។
រូបមន្ត ៖ ពាក្យ + គ្រាប់ចុចឆ្លាស់ + គ្រាប់ចុចចន្លោះមិនឃើញ + សញ្ញាវណ្ណយុត្ត
ការបន្ថែមចន្លោះភ្ជាប់រវាងពាក្យ និង សញ្ញាវណ្ណយុត្តនេះមានន័យថា អ្នកនៅតែអាចមើលឃើញចន្លោះរវាងពាក្យ និង សញ្ញានោះជាធម្មតា តែបង្កប់នូវលក្ខណៈពិសេស ដោយវាជួយភ្ជាប់ពាក្យនិង សញ្ញានោះឲ្យនៅជាប់គ្នា ប្រសិនបើធ្លាក់ គឺត្រូវធ្លាក់ទាំងពាក្យដែលនៅជាប់វាមកផងដែរ មិនអាចធ្លាក់សញ្ញាតែឯងនោះទេ។ ចន្លោះភ្ជាប់នេះ ក៏អាចប្រើជាមួយតួអក្សរផ្សេង ក្រៅពីសញ្ញាវណ្ណវត្តដែរ ហើយវានៅរក្សាលក្ខណៈដើម គឺ ដកឃ្លាតែមិនចុះបន្ទាត់នៅចុងបន្ទាត់។
ចំពោះអក្សរអង់គ្លេស
មានវិធីតែមួយគត់ ដើម្បីដឹងថាពាក្យដែលអ្នកបានវាយខុសឬត្រូវគឺត្រូវពឹងផ្នែកលើ កូនកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធ ដែលនៅក្នុងកម្មវិធីផ្សេងៗដែលអ្នកប្រើប្រាស់។ ចំពោះភាសាអង់គ្លេស គេតែងតែឃើញមាន កូនកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធភាសាអង់គ្លេស មកជាមួយស្រាប់ក្នុងកម្មវិធីដែលអាចវាយអត្ថបទបាន ដូចជា MS Word, Photoshop, CorelDraw... ជាដើម ដើម្បីធ្វើអោយការសរសេរបានត្រឹមត្រូវ និងប្រាប់អោយដឹងនៅពេលយើងសរសេរខុស បើសិនលោកអ្នកសរសេរអត្ថបទអង់គ្លេសនៅក្នុងកម្មវិធីណាមួយដែលគ្មាន មុខងារ ត្រួតពិនិត្យអក្ខរាវិរុទ្ធ ដូចជា Notepad នោះលោកអ្នកប្រាកដជាសរសេរខុសពាក្យខ្លះៗដោយជៀសមិនរួច។ចំពោះអក្សរខ្មែរ
ចំពោះអក្សរខ្មែរយើងវិញ កាលពីជំនាន់មិនទាន់មានយូនីកូដខ្មែរ ខ្មែរយើងគ្មានជម្រើសអ្វីក្រៅពីសរសេរអត្ថបទដោយពឹងផ្អែកលើការ ចេះចាំពាក្យរៀងៗខ្លួនទេ អ្នកដែលចេះអក្សរខ្មែរបានជ្រៅជ្រះអាចសរសេរដោយមានកំហុសតិច ចំពោះអ្នកដែលមិនសូវចេះចាំពាក្យខ្មែរប្រាកដជាសរសេរខុសច្រើន ហើយប្រាកដជាត្រូវបើវចនានុក្រមដើម្បីផ្ទៀងផ្ទាត់ជាមិនខាន។តែមកដល់ជំនាន់ប្រើយូនីកូដខ្មែរនេះវិញ ខ្មែរយើងលែងភ័យខ្លាចវាយអត្ថបទខុសច្រើនដូចមុន និងមិនចាំបាច់បើកវចនានុក្រមដើម្បីផ្ទៀងផ្ទាត់ទៀតឡើយ ព្រោះយើងមាន កូនកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ ដែលជាមធ្យោបាយតែមួយគត់ មិនខុសពីរបៀបវាយភាសាអង់គ្លេសនោះទេ។
ឧបករណ៍ត្រួតពិនិត្យអក្ខរាវិរុទ្ធ
គឺជាកញ្ចប់ពាក្យដែលមានក្នុងវចនានុក្រមរបស់ភាសានិមួយៗ ដែលប្រើសម្រាប់បង្ហាញប្រាប់អ្នកវាយអត្ថបទអោយបានដឹងថា ពាក្យដែលគេបាននិងកំពុងវាយខុសឬត្រូវ ដោយមានជាបន្ទាត់ទឹករលកពណ៌ក្រហម នៅពីក្រោមពាក្យដែលសរសេរខុស (ពាក្យដែលគ្នាក្នុងវចនានុក្រម) នោះ។ ជាតិសាសន៍និមួយៗត្រូវតែពឹងផ្អែកលើ ឧបករណ៍ត្រួតពិនិត្យអក្ខរាវិរុទ្ធ ជាដាច់ខាត ព្រោះគ្មានអ្នកណាគេអាចសរសេរត្រូវគ្រប់ពាក្យនោះទេ ហើយបើទោះជាចេះសរសេរគ្រប់ពាក្យក៏មិនប្រាកដថាអាចដឹងថាខ្លួន បានសរសេរខុសពាក្យ ដែលខ្លួនចេះសរសេរដែរ។
_______________________________________
ខ្ញុំសូមចែកការសរសេរអក្សរខ្មែរយូនីកូដ ជាពីប្រភេទគឺ ការសរសេរជាលក្ខណៈ Offline និង ការសរសេរជាលក្ខណៈ Online ៖
៙ ការសរសេរជាលក្ខណៈ Offline ៚
គឺជាការសរសេរក្នុងកម្មវិធីដែលមិនប្រើអ៊ីនធឺណិត មានដូចជា កម្មវិធីការិយាល័យ ជាដើម។ ហើយកម្មវិធី Offline ដែលមានលទ្ធភាពអាចត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរបាន គឺ OpenOffice ជា កម្មវិធីការិយាល័យប្រើដោយមិនគិតប្រាក់ ដែលក្រុម KhmerOS យកមកបកប្រែបញ្ចូលម៉ឺនុយជាភាសាខ្មែរ និងបន្ថែមកូនកម្មវិធី ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ (តែជាជំនាន់ចាស់)។- ទាញយក OpenOffice ជាភាសាខ្មែរ (ជំនាន់ 3.2)
- ទាញយកកូនកម្មវិធីបន្ថែម "ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ" មានពីរដែលអាចប្រើបានជាមួយជំនាន់ OpenOffice 3.2 ៖
- Khmer Language Spelling Dictionary 1.0.2 បង្កើតដោយ KhmerOS ក្នុងឆ្នាំ (2008)
- Khmer spelling dictionary បង្កើតដោយ លោក ទឹម បឿន ក្នុងឆ្នាំ (2011)
ខ្ញុំបានសាកទាញយកកម្មវិធី OpenOffice ជំនាន់ 3.4.1 និង LibreOffice 3.6 ដោយបញ្ចូល "ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ" ជំនាន់ថ្មី Khmer Spelling Dictionary Version 1.6 បង្កើតដោយ SBBIC វាបែរជាដំណើរការមិនត្រឹមត្រូវសោះ ដូច្នេះខ្ញុំក៏នៅតែប្រើ OpenOffice ជាភាសាខ្មែរ (ជំនាន់ 3.2) ជាមួយ "ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ" ជំនាន់ទី 1.2 ឬ Khmer spelling dictionary ដែលបង្កើតដោយ ទឹម បឿន វិញព្រោះវាដើរបានត្រឹមត្រូវល្អ 100%។
ហើយកម្មវិធី OpenOffice ជាភាសាខ្មែរ (ជំនាន់ 3.2) វាមិនដើរជាមួយ ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរជំនាន់ទី 1.6 (2012) ទេ វាដើរបានតែជំនាន់ 1.0.2 និង របស់លោកទឹម បឿន មិនដឹងជាអ្នកបង្កើតគាត់បានដឹងរឿងនេះដែលទេ ឬក៏បញ្ហានេះកើតឡើងតែចំពោះខ្ញុំ (ឆ្ងល់!!!!!!!!)។
ហើយខ្ញុំមិនដឹងថារវាង ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ Khmer Language Spelling Dictionary 1.0.2 2008 ទំហំ 296KB និង Khmer spelling dictionary 2011 ទំហំ 251KB មួយណាមានពាក្យច្រើនជាងនោះទេ តែបើតាមខ្ញុំស្មានប្រហែលជាជំនាន់ 2008 មានពាក្យច្រើនជាងព្រោះទំហំឯកសារធំជាង តែក៏មិនប្រាកដថា ជំនាន់ 2011 បែរជាមានពាក្យតិចជាងនោះទេ សរុបមកអ្នកបង្កើតផ្សេងគ្នា មិនដឹងថ្លែងបែបណា បើខ្ញុំមិនមែនជា "អ្នកអាយធី" ផង :D។
របៀបដំឡើង ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ អោយកម្មវិធី OpenOffice
- ត្រូវដំឡើងកម្មវិធី OpenOffice ឲ្យរួចរាល់ជាមុនសិន។* វិធីងាយស្រួល សម្រាប់ ដំឡើង "កម្មវិធីបន្ថែម" គឺគ្រាន់តែចុចផ្ទួនពីលើឯកសារ នោះ ឬក៏ចាប់ទាញយកទៅទម្លាក់ពីលើផ្ទៃកម្មវិធី OpenOffice នោះ។
* វិធីដំឡើងតាមធម្មតា គឺ ចុចបើកកម្មវិធី OpenOffice ណាមួយដូចជា Writer, Calc ឬ Impress មួយណាក៏បាន។
- ចុចលើ ឧបករណ៍ >> កម្មវិធីគ្រប់គ្រងផ្នែកបន្ថែម... (បើជាភាសាអង់គ្លេសគឺ Tools >> Extension Manager... )
- ចុចលើឆ្នុច បន្ថែម ដើម្បីចូលទៅរកឯកសារកូនកម្មវិធីជំនួយបន្ថែម "ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ" ដែលលោកអ្នកបានទាញយកទុកក្នុងកុំព្យូទ័រ។
- ពេលនោះកម្មវិធី OpenOffice នឹងសួរថា តើយល់ព្រមដំឡើងឬទេសូមចុច យល់ព្រម >> យល់ព្រម រួចចុចបិទផ្ទាំងកម្មវិធីគ្រប់គ្រងផ្នែកបន្ថែម...។
- សាកវាយពាក្យខ្មែរ និងដោយប្រើចន្លោះមិនឃើញនៅត្រង់ពាក្យនិមួយៗ ថាវាដំណើរការឬនៅ បើនៅទេសូមប្រាកដថាលោកអ្នកបានបើកមុខងារ "ត្រួតពិនិត្យអក្ខរាវិរុទ្ធ" ជាទូទៅវាតែងតែបើក (សូមមើលរូបខាងក្រោម)
- សាកល្បងវាយពាក្យខ្មែរ ប្រសិនបើអ្នកវាយពាក្យខុស នោះកម្មវិធី OpenOffice នឹងបញ្ជាក់ប្រាប់លោកអ្នកដោយបង្ហាញ "បន្ទាត់ទឹករលកពណ៌ក្រហម" នៅខាងក្រោមពាក្យខុស (ពាក្យដែលគ្មានក្នុងវចនានុក្រមខ្មែរ).
ជាលទ្ធផលឃើញថា យើងអាចដឹងថាយើងវាយអក្សរខ្មែរខុសឬត្រូវបានភ្លាមៗមិនចាំបាច់ ត្រូវការពឹង អ្នកជំនាន់ខាងផ្ទៀងអក្សរខ្មែរទៀតហើយ ដូចជាខាងអ្នកសារព័ត៌មាន អ្នករកស៊ីវាយអត្ថបទ... ជាដើម។ យើងត្រូវវាយអត្ថបទខ្មែរយូនីកូដក្នុងកម្មវិធី OpenOffice ដោយសារវាមានមុខងារ "ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ" រួចសឹមចម្លងយកទៅបិទភ្ជាប់ ក្នុងកម្មវិធីនានាដែលអ្នកកំពុងធ្វើការដូចជា MS Word, CorelDraw... ជាដើម។
៙ ការសរសេរជាលក្ខណៈ Online ៚
មានន័យថា អ្នកកំពុងសរសេរក្នុងកម្មវិធីបើកអ៊ីនធឺណិតដូចជា Browser ឬកំពុងបញ្ចេញមតិក្នុង Facebook ជាដើម។ មកដល់ពេលនេះ (2012) កម្មវិធីរុករកអ៊ីនធឺណិតដែលមានកូនកម្មវិធីបន្ថែម ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ បានគឺមានតែ Firefox តែមួយគត់។ ក្នុងពេលនេះដែរ Firefox បានបកប្រែម៉ឺនុយជាភាសាខ្មែរ 100% រួចរាល់អស់ហើយ ហើយមាន ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ មកស្រាប់។ តែបើ Firefox របស់លោកអ្នកមិនទាន់មានទេ សូមដំឡើងវា។- ទាញយក Firefox ជាភាសាខ្មែរ ដែលមានស្រាប់ ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ។
- ទាញយកកម្មវិធីបន្ថែម ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ សម្រាប់ Firefox
របៀបប្រើប្រាស់ ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ ក្នុង Firefox
- បើកមើល Firefox ថាតើមានកូនកម្មវិធី ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ ហើយឬទៅ ដោយចូលទៅចុចលើប៊ូតុង Firefox >> កម្មវិធីបន្ថែមបើមានរួចហើយមិនចាំបាច់បញ្ចូលទៀតទេ តែបើមិនទាន់មានសូមបញ្ចូល (ការបញ្ចូលគឺងាយស្រួលណាស់ សូមមើលទីនេះ)
- ត្រូវបើកអោយ Firefox ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ ដោយចុចកណ្ដុរស្ដាំលើអត្ថបទ ធីកយក ពិនិត្យអក្ខរាវិរុទ្ធខ្មែរ និង ជ្រើសយកត្រង់កន្លែង ភាសា >> ខ្មែរ (កម្ពុជា)។
- សាកល្បងវាយពាក្យខ្មែរ និងដោយប្រើចន្លោះមិនឃើញនៅត្រង់ពាក្យនិមួយៗ ក្នុងគេហទំព័រណាមួយ ដូចជា ក្នុងប្រអប់បញ្ចេញមតិ ក្នុង Facebook ជាដើម នោះអ្នកនឹងឃើញលទ្ធផលប្រហែលរូបខាងក្រោម
ប្រសិនបើអ្នកវាយពាក្យខុស នោះកម្មវិធី Firefox នឹងបញ្ជាក់ប្រាប់លោកអ្នកដោយបង្ហាញ "បន្ទាត់ទឹករលកពណ៌ក្រហម" នៅខាងក្រោមពាក្យខុស (ពាក្យដែលគ្មានក្នុងវចនានុក្រមខ្មែរ)។
សង្ឃឹមថាការពន្យល់ដ៏វែងអន្លាយរបស់ខ្ញុំ ធ្វើអោយលោកអ្នកដែលមិនធ្លាប់ដំឡើងកម្មវិធីផ្សេងៗពីមុនមក ងាយយល់អាចអនុវត្តតាមបាន។ សង្ឃឹមថាលោកអ្នកនិងចែករំលែកអត្ថបទនេះទៅកាន់អ្នកដទៃឲ្យគាត់បាន ដឹង។ នៅពេលលោកអ្នកសរសេរអង់គ្លេសដែលមានមុខងារកែកំហុសពាក្យខុសនោះ សូមនឹកដល់របៀបវាយអក្សរយូនីកូដខ្មែរដែលមានមុខងារកែកំហុស ពាក្យមិនចាញ់ពួកអក្សរបរទេសនោះទេ, បើមានកន្លែងណាមិនយល់អាចសួរបាន។
៙ បន្ថែមទៀត ៖
- របៀបដំឡើងត្រួតពិនិត្យអក្ខរាវិរុទ្ធនិងវេយ្យាករណ៍ខ្មែរឲ្យមានក្នុងកម្មវិធី OpenOfficeអត្ថបទទាក់ទង៖
- កម្មវិធី CorelDRAW X6 ស្គាល់ពុម្ពអក្សរខ្មែរយូនីកូដហើយ- បង្កប់ពុម្ពអក្សរខ្មែរយូនីកូដឈ្មោះហនុមាន (Hanuman) ក្នុងប្លក
- របៀបធ្វើអោយ Windows 7 បង្ហាញអក្សរខ្មែរបានត្រឹមត្រូវ
-----------------------------------------------
តាមដានសកម្មភាព ៨ យ៉ាង
សម្រាប់ការរួមរ័កក្នុងគ្រាដំបូង ជាមួយស្រីក្រមុំព្រហ្មចារី
រាជធានីភ្នំពេញ ៖ បុរសទាំងឡាយតែងតែមានចម្ងល់
និងចង់ដឹងឲ្យច្បាស់ថា តើការរួមរ័កក្នុងគ្រាដំបូង
របស់ស្រីក្រមុំព្រហ្មចារី នាងសម្តែង អាកប្បកិរិយាដូចម្តេច ? ហើយបុរសមួយចំនួន បានសួរគ្នាទៅវិញទៅមក
ពីមធ្យោបាយដើម្បី អាចដឹងថា ហេតុអ្វីបានជា ស្រីក្រមុំព្រហ្មចារី នៅពេលភាគីបុរស រួមរ័កបានសម្រេចដល់ទីជម្រៅ
រួចរាល់ហើយ នាងក៏ប្រញាប់ទាញភួយ មករុំដណ្តប់ខ្លួន ឬគ្របបិទបាំងកន្លែងសំខាន់នោះ
ដោយឲ្យចេញតែក្បាល និងចុងជើងបន្តិចប៉ុណ្ណោះ។
១.ខ្លួនឡើងរឹងកំព្រឹស ខ្មាសអៀនខ្លាំង ត្រជាក់ចុងដៃចុងជើង ៖ ការរួមភេទជាលើកដំបូងក្នុងឆាកជីវិតរបស់ស្ត្រី
គឺដងខ្លួនទាំងមូល រឹងដូចគល់ឈើ ខ្លួនប្រាណត្រជាក់ដូចទឹកកកនៅពេលដែលនាងត្រូវបានថើបសព្វកន្លុកកន្លៀត។បើបុរសគូស្នេហ៍រពឹសដៃចាប់ច្របាច់នេះច្របាច់នោះព្យាយាមដោះសម្លៀកបំពាក់នាងចេញដើម្បីឲ្យខ្លួនប្រាណនៅននលគក
នាងចាប់ផ្តើមយកដៃខ្ទប់ ឬផាត់ចេញទាំងរញីរញ័រ។ ពេលនោះ
ខ្លួនប្រាណនាងចាប់ផ្តើម បែកញើសជោក។នេះជារឿងធម្មតានៃធម្មជាតិ របស់រាងកាយ
ដែលសម្របខ្លួនមិនទាន់តាមស្ថានភាព។
២.ជើងប្រឹងត្បៀត មិនព្រមបើកចំហ ៖ ជើងទាំងពីរបស់នាងព័ន្ធរមូលចូលគ្នាដូចវេញខ្សែគោ។ នេះដោយសារនាងខ្លាចភាគីបុរសចាប់កន្លែងជើងធ្វើការស៊កបញ្ចូលទើបខំប្រឹងត្បៀតមិនព្រមបន្ធូរ។
ឯស្ត្រីខ្លះមិនសូវខំប្រឹងត្បៀត រហូតទាល់តែជិតឈឹងពេកនោះទេ នាងបើកចំហជើងបន្តិចដែលល្មមអាចឲ្យបុរសកំពូលស្នេហ៍ចូលខ្លួនចុះ។
ទោះជាយ៉ាងណាក៏ដោយនាងនៅតែប្រឹងប្រើជើងតាមដែលកម្លាំងមានប៉ុន្មាននឹងបញ្ចេញមកទាំងអស់
ដើម្បីទប់ទល់មិនងាយនឹងបើកចំហឲ្យងាយស្រួលឡើយ។ ដូច្នេះ
ភាគីបុរសត្រូវប្រើពេល ក្នុងការព្យាយាមបន្តិចក្នុងរៀងនេះ
ចៀសវាងប្រើកម្លាំងបាយ ឬហិង្សាផ្សេងៗ ទៅលើនាង ព្រោះអាចនាំឲ្យកើតរឿងរ៉ាវកាន់តែធំឡើង
ឬនាំឲ្យនាងខ្លាចរអាការរួមភេទ នៅលើកក្រោយទៀតនិងធ្ងន់ធ្ងរទៅទៀតនោះ
គឺនាងអាចរត់ចោលអ្នក ឬវេចសម្ពាយវិលទៅផ្ទះម៉ែវិញ។ បើ
អ្នកជាបុរសឆ្លាត
ត្រូវចេះសិល្ប៍វិធីក្នុងការលួងលោម បបោសអង្អែល ព្រោះសិច គឺជាសិល្បៈតាមបែបធម្មជាតិ
ដែលទាមទារនូវភាពទន់ភ្លន់ និងផ្អែមល្ហែម ហើយការរួមភេទលើកដំបូងនេះ
ជាបទពិសោធន៍មួយ ដែលស្ត្រីចងចាំមិនងាយភ្លេចឡើយ។
៣.ហាមបើកភ្លើង ៖ នាងសុំឲ្យបិទ ភ្លើងក្នុងបន្ទប់
ព្រោះពន្លឺភ្លើងធ្វើឲ្យនាងអៀនខ្មាស ខណៈដែលបុរសគូស្នេហ៍
សម្លឹងមករកនាងនដោយការមារម្មណ៍ ដ៏ពុះកញ្ជ្រោល។ប៉ុន្តែបុរសជាស្វាមី
ក៏មិនត្រូវយកពិលមកឆ្លុះមើល ដូចកង្កែបនោះឡើយ ហើយមិនត្រូវប្រើការបង្ខិតបង្ខំ
តាមអំណាចចិត្តអូសទាញឡើយ។ ត្រូវធ្វើដោយសន្សឹមៗ និងទន់ភ្លន់ផ្អែមត្រជាក់។ លើកដំបូងបែបនេះ គួរបណ្តោយតាមនាងសិនទៅ
ឬអាចបើកភ្លើងក្រហមព្រឹមៗក៏បានព្រោះស្ត្រីរមែង មានការអៀនខ្មាស
ជារឿងធម្មតា។ បន្ទប់ងងឹតឯសម្លេងថ្ងួចថ្ងូររបស់នាង ស្ទើរតែគ្មានសោះ
បានត្រឹមតែឭពាក្យថា “កុំចាប់” តែប៉ុណ្ណោះ។ ឯសម្លេងថ្ងូរយ៉ាងស្រណុកស្រួល
ដូចក្នុងវីដេអូសិចនោះ ពិតជាគ្មានឡើយ។
៤.គេងស្ងៀមមិនកម្រើក ប្រអប់ជើងប្រឹងឡើងរឹង ឯដៃគិតតែពីក្តិច ៖ នាងនៅស្ងៀមដូចគល់ឈើហើយបើសង្កេតនៅបរិវេណចុងជើង
ម្រាមជើងស្ត្រីខ្លះត្រង់ ស្ត្រីខ្លះឯចុះឡើងហាក់ដូចម្រាមទាំងនោះ
កំពុងរាំពត់ពេនយ៉ាងដូច្នោះដែរ។ ចំណែកប្រអប់ដៃ ប្រឹងឡើងរឹងដោយមិនដឹងថា
ត្រូវទុកប្រអប់ដៃនៅកន្លែងណាមួយនោះទេ។
៥.បម្រះខ្លួនចេញ ឬរេត្រគាកចេញ ដោយឈឺស្រៀវខ្លាំងពេក ៖ នាងនៅអាចលាន់មាត់ឭសូរ “អូយ”នៅពេលភាគីបុរស ចាប់ផ្តើមធ្វើការស៊កបញ្ចូល។
ដោយសារទ្វារមាស ដែលតូចហើយចង្អៀតទៀតនោះនៅពេលរងការវាយលុក ពីអវយវៈភេទបុរស
អាចបណ្តាលឲ្យនាងឈឺចាប់បាន ហើយបើភាគីបុរសខ្វះតិចនិកផ្សំ
វារឹតតែយ៉ាប់ជាងនេះទៅទៀត។ ទោះបីមាត់ទ្វារមាស មានប្រវែងបណ្តោយ ៧,៥ទៅ ១០ សង់ទីម៉ែត្រ ឬមានភាពយឺតយារ អាចរីកទៅខាងបានក៏ដោយ
សម្រាប់លើកដំបូង នៃការរួមភេទ គ្មាននារីណាស្រណុកស្រួល ស្រែក អូ! យែស ដូចក្នុងវីដេអូសិចនោះឡើយ។
៦.មានឈាមចេញមក នាងឈឺ ឬយំខ្សឹកខ្សួល ៖ នេះ ពុំមែនមានន័យថា
ស្ត្រីដែលមិនមានឈាមហូរចេញមក សុទ្ធតែធ្លាប់ឆ្លងកាត់ការរួមភេទនោះឡើយ។
ករណីដែលស្ត្រីនៅក្រមុំបរិសុទ្ធពេលរួមភេទលើកដំបូង មិនមានឈាមហូរចេញមក
ធ្លាប់ជួបច្រើននាក់មកហើយ។ ដូច្នេះនៅពេលដែលស្ត្រី ទើបតែឆ្លងកាត់ការរួមភេទ
ក្នុងគ្រាំដំបូង មិនឃើញមានឈាម ចូរកុំភ័យបារម្ភគិតថា មិនបរិសុទ្ធ
ត្រូវសម្គាល់ពីលក្ខណៈ បរិសុទ្ធរបស់នាង ទៅតាមចំណុចផ្សេងៗទៀតក្នុងចំណោម ៨
ចំណុចក្នុងអត្ថបទនេះ។ គួរដឹងថា សន្ទះព្រហ្មចារី (Hymen) គឺជាភ្នាសស្តើងមានលក្ខណៈវ័ណ្ឌជុំវិញ
រន្ធទារមាសដូចចិញ្ចៀនស្ថិតនៅរន្ធទ្វារមាស គិតពីមាត់ទ្វារមាសចូលទៅ ប្រមាណ
មួយ សង់ទីម៉ែត្រមប៉ុណ្ណោះ។ វ័ណ្ឌនេះងាយដាច់ណាស់ ប្រសិនបើលេងកីឡា ធាក់កង់
ឡើងដើមឈើ ឬលើកដាក់របស់របរធ្ងន់ៗ ជាដើម ។ ម្យ៉ាងទៀត នៅពេលរួមភេទលើកដំបូង សន្ទះព្រហ្មចារីអាចរហែក
បណ្តាលឲ្យមានឈាម និងដាច់តាំងពីនៅកុមារភាពដោយមិនដឹងខ្លួនទើបនៅពេលរួមរ័កលើកដំបូង
មិនមានចេញឈាម។
៧.រួចរាល់ហើយ មិនឭនាងសុំក្រដាសជូត ៖ នៅពេលភាគីបុរសរួមរ័កបានសម្រេច ដល់ទីជម្រៅរួចរាល់ហើយ
នាងក៏ប្រញាប់ទាញភួយមករុំដណ្តប់ខ្លួន ឬគ្របបិទបាំងកន្លែងសំខាន់នោះដោយឲ្យចេញតែក្បាល
និងចុងជើងបន្តិចប៉ុណ្ណោះ។ នាងមិនចូលបន្ទប់ទឹក ដើម្បីធ្វើការលាងសម្អាត
ឬហើបមាត់សុំក្រដាសជូត ឬប្រណាត់មកផ្តិតទឹកកាមអ្វីនោះទេ។ បើស្ត្រីធ្លាប់ប្រឡូកក្នុងការរួមភេទនេះ
ជាច្រើនលើកច្រើនសាមកហើយ តែងមានក្រដាសជូតមាត់ទុកនៅក្បែរខ្លួនរួចជាស្រេច។
នៅពេលចប់កិច្ច ខណៈដែលភាគីបុរស ដកអវយវៈភេទចេញនាងក៏ប្រញាប់ប្រញាល់
ស្រវាយកក្រដាស មកជូតភ្លាមៗដែរមិនឲ្យប្រឡាក់ កន្លែងគេងឡើយ។
៨.ស្រវាទាញខោអាវ មកស្លៀកពាក់ បិទបាំងរាងកាយ ៖ បន្ទាប់ពីការរួមដំណេកបានបញ្ចប់ភ្លាម
នាងប្រញាប់យកខោទ្រនាប់ មកស្លៀកភ្លាមដែរ ធ្វើដូចជាគ្មានអ្វីកើតឡើងអីចឹង។នារីខ្លះទៀត
ដោយមានការខ្មាសអៀន ក៏ធ្វើការស្លៀកខោនៅក្រោមភួយ ដែលគ្របពីលើរាងកាយ
ព្រោះខ្លាចគូស្នេហ៍លួចមើល។ តាមដំណើរនៃការរួមរ័ក ស្រី្តត្រូវប្រញាប់យកក្រដាសអនាម័យ
មកជូតផ្តិតត្រង់បរិវេណទ្វារមាស ដើម្បីកុំឲ្យទឹកកាមប្រឡាក់ នៅពេលដើរទៅបន្ទប់ទឹក។
ប៉ុន្តែដោយសារនេះ ជាលើកដំបូងទើបស្ត្រីព្រហ្មចារី ភាគច្រើនមិនដឹងថា ចូលបន្ទប់ទឹកធ្វើអី្វ
បើមិនឈឺជុះនោមផង? ស្ត្រីខ្លះនាងទ្រឹង
មួយស្របក់ ទើបនឹកឃើញថា ត្រូវចូលបន្ទប់ទឹក ដើម្បីពិនិត្យមើលស្ថានភាព
នៃប្រដាប់ភេទខ្លួនឯង និងលាងសម្អាត៕
----------------------------------------------
អ័រម៉ូនផ្លូវភេទបុរសជួយបង្កើនការចងចាំសម្រាប់ស្ត្រី
ស្ត្រីដែលប្រើបន្ថែមអ័រម៉ូន
ផ្លូវភេទបុរស testosterone ជាប្រចាំថ្ងៃអាចបង្កើនការចងចាំ
ហើយក៏អាចជួយបង្កាតបនឹងជំងឺបាត់ការចងចាំផងដែរ ។
ស្ត្រីដែលមានសមត្ថភាពនិងជំងឺបាត់
ការចងចាំ Alzheimer ខ្ពស់ទ្វេដងប្រៀបនឹងបុរស
ហើយអ្នកវិទ្យាសាស្ត្រនៅពុំទាន់រកឃើញថា មកពីហេតុអ្វី ។ ថ្វីត្បិតតែ
testosterone ត្រូវបានចាត់ទុកជាអ័រម៉ុនផ្លូវភេទបុរស
ប៉ុន្តែនារីក៏មានបង្កើតអ័រម៉ូននេះតិចតតួចដែរ
ក្នុងស្បូនរបស់ពួកគេ ។ ពេលឈានចូលពេលអស់រដូវ ការបង្កើត testosterone
ថយចុះ ។
ការសិក្សាមួយចំនួនមុននេះធ្លាប់បង្ហើបថា បាតុភូតនេះនាំឲ្យកើតមានការធ្លាក់ចុះ នៃចំណង់ផ្លូវវភេទរបស់នារីៗជាច្រើន តែការសិក្សា "ការរួមភេទ" របស់ស្ត្រីអាចត្រូវបានជួយកែសម្រួល ដោយវិធីសាស្ត្រប្រើ testosterone ជំនួសតាមរយៈហ្សែន ឬ បន្ទះបិទលើស្បែក ។

ក្រៅពីនោះតាមអ្នកឯកទេស testosterone
ក៏នៅមានទាក់ទងដល់តួនាទីរបស់ខួរក្បាល ។ ការសន្និដ្ឋានមួយបានរកឃើញថា
នារីៗដែលលាប gel testosterone លើស្បែកជាប្រចាំថ្ងៃ
ក្នុងរង្វង់៦ខែ ទទួលបានលទ្ធផលល្អ
ក្នុងតេស្តត្រួតពិនិត្យខួរក្បាលប្រសើរជាងអ្នកដែលពុំប្រើប្រាស់វា
(ឲ្យប្រើឱសថបន្លំដើម្បីពិសោធន៍) ។
ការបង្កើនតួនាទីរបស់ខួរក្បាលត្រូវបាន
ចាត់ទុកជាវិធីដ៏មានប្រសិទ្ធភាពដើម្បីរុញច្រានអាការៈបាត់ការចងចាំ
ដោយសារវាជួយជំរុញការតភ្ជាប់គ្នារវាងកោសិកាខួរក្បាល ។
បណ្តាអ្នកឯកទេសបានទូន្មានមនុស្សគ្រប់រូបឲ្យអនុវត្តប្រការនេះ
ឆ្លងតាមរបបហូបចុកមួយសមស្របហ្វេកហាត់កីឡា ហាត់ប្រាណ ជាប្រចាំ
ហើយក៏ហ្វឹកហ្វឺន "ខួរក្បាល" ជាអចិន្ត្រៃយ៍តាមរយៈការលេងល្បែងប្រស្នា
ឬការតម្រៀបអក្សររូប ។ល។
ទន្ទឹមនោះការស្រាវជ្រាវថ្មីបំផុត១
របស់សកលវិទ្យាល័យ Monash (Australia) បានរកឃើញថា
ស្ត្រីក៏អាចទទួលបានប្រយោជន៍
ខាងលើដោយពឹងពាក់លើការបំពេញអ័រម៉ូនផ្លូវភេទបុរសជាប្រចាំថ្ងៃ ។
លទ្ធផលនៃការពិសោធន៍លើនារីមានសុខភាពមាំមួន
និងអស់រដូវបានបង្ហាញឲ្យឃើញថា ការលាប gel testosterone
លើស្បែកនៅថ្ងៃ បានបង្កើនការចងចាំល្អប្រសើរបំផុត ៕
--------------------------------------------
ចូរយល់ដឹងអំពីធ្មេញ និងការថែទាំ
ធ្មេញប្រើសម្រាប់ខាំ
និងទំពារអាហារដើម្បីអោយក្លាយជាវត្ថុតូចគ្រប់គ្រាន់ក្នុងការលេប
ហើយធ្មេញជួយអ្នកសម្រាប់បង្កើតពាក្យ
ដូច្នេះអ្នកអាចនិយាយបានយ៉ាងល្អ។ អ្នកនឹងកត់សម្គាល់ឃើញថា
នៅពេលកូនក្មេងតូចៗបាក់ធ្មេញមុខ សម្លេងរបស់ពួកគេពិតជាប្លែងណាស់។
តើអ្នកមានធ្មេញប៉ុន្មាន?
ធ្មេញជុំទីមួយរបស់អ្នកមានឈ្មោះថាធ្មេញទឹកដោះ ធ្មេញកូនក្មេង ឬធ្មេញបឋម។
- អ្នកមានធ្មេញទឹកដោះចំនួន ២០គ្រាប់ ហើយវាចាប់ផ្តើមលូតលាស់ក្នុងមាត់របស់អ្នកចាប់ពីអាយុបានប្រហែល ៦ខែ។
- ធ្មេញទាំង ២០នោះដុះនៅក្នុងមាត់អ្នកប្រហែលជាពីរ ទៅពីរឆ្នាំកន្លះ។
- ចាប់ពីអាយុបាន ៦ឆ្នាំឡើងទៅ អ្នកនឹងចាប់ផ្តើមបាក់ធ្មេញទាំងនោះហើយ។
- ធ្មេញជុំទីពីរមានឈ្មោះថាធ្មេញព្រៃ ធ្មេញជាប់រហូត ឬធ្មេញមនុស្សធំ។
- អ្នកមានធ្មេញព្រៃទាំងអស់ ៣២គ្រាប់
- បានជាគេហៅវាថាធ្មេញព្រៃ ឬធ្មេញជាប់រហូតព្រោះ ប្រសិនបើអ្នកថែរក្សាធ្មេញទាំងនេះបានល្អ វានឹងនៅជាមួយអ្នកអស់មួយជីវិតមិនបាក់ទៅណាទេ។
- វាចាប់ផ្តើមដុះនៅតាមអញ្ចាញធ្មេញរបស់អ្នកចាប់ពីអាយុ ប្រហែល ៦ឆ្នាំឡើងទៅ ហើយធ្មេញដុះគ្រប់ ៣២គ្រាប់ក្នុងមាត់គឺក្នុងវ័យពី ១៨ ទៅ២៥ឆ្នាំ។
- ធ្មេញព្រៃដុះបន្ទាប់ពីធ្មេញទឹកដោះ
តើធ្មេញមានរូបរាងដូចម្តេចទៅ?
ធ្មេញចែកចេញជាពីរផ្នែក៖
ធ្មេញចែកចេញជាពីរផ្នែក៖
- គម្របធ្មេញគឺជាផ្នែកមួយនៃធ្មេញដែលយើងអាចមើលឃើញនៅក្នុងមាត់។
- ឬសធ្មេញគឺជាគុលរបស់ធ្មេញដែលចាក់ជាប់នឹងឆ្អឹងថ្គើមដើម្បីអោយធ្មេញនោះរឹងម៉ាំ។
ធ្មេញចែកចេញជាបីស្រទាប់៖
- ស្រទាប់ Enamel៖ ជាស្រទាប់ការពារខាងក្រៅ និងរឹងមួយគ្រប់ពីលើកម្របធ្មេញ
- ស្រទាប់ Dentine៖ ជាស្រទាប់ការពារទីពីរគ្របពីលើសរសៃប្រសាទរបស់ធ្មេញ
- ស្រទាប់ Pulp (ឬស្រទាប់សរសៃប្រសាទ)៖ ជាស្រទាបកណ្តាលរបស់ធ្មេញដែលទន់ ហើយមានឈាមសម្រាប់ផ្គត់ផ្គង និងចុងសរសៃប្រសាទ។
ហេតុអ្វីបានជាធ្មេញមានរូបរាងខុសៗគ្នា?
ធ្មេញខុសៗគ្នាមានតួនាទីក៏ដខុសៗគ្នាដែរ។
ធ្មេញមុខប្រើសម្រាប់កាត់
ធ្មេញចង្កូមប្រើសម្រាប់ខាំហែក
ធ្មេញថ្គាមប្រើសម្រាប់ខាំទំពារអាហារអោយតូចល្មមសម្រាប់លេប
ចូរថែរក្សាធ្មេញ អញ្ចាញធ្មេញ និងមាត់របស់អ្នក
យោល្អគួរតែមើលថែទាំធ្មេញទឹកដោះ និងធ្មេញព្រៃរបស់អ្នកទៅ។ ការរក្សាធ្មេញ អញ្ចាញធ្មេញ និងមាត់អោយបានស្អាត និងប្រកបដោយសុខភាពអាចជួយការពារជំងឺ និងការបង្ករោគជាច្រើនបាន ហើយវាក៏អាចជួយចៀសវាងនូវការឈឺចាប់ និងការមានជំងឺដែរ។ ជាមួយនឹងការថែរក្សាមាត់ប្រកបដោយសុខភាពល្អ វានឹងធ្វើអោយអ្នកមានអារម្មណ៍ល្អ ចូរធ្វើយ៉ាងណាអោយខ្យល់ដកដង្ហើមរបស់អ្នកស្រស់ថ្លាជានិច្ច។
ធ្មេញរបស់អ្នកត្រូវតែសម្អាត់អោយបានល្អជារៀងរាល់ថ្ងៃ។ ហេតុដែលធ្វើដូច្នេះព្រោះថាមេរោគ ឬបាក់តេរីនៅក្នុងមាត់មានការលូតលាស់លើធ្មេញ និងជុំវិញអញ្ចាញអ្នកជារៀងរាល់ថ្ងៃដែរ។ វាត្រូវបានគេស្គាល់ថាជាកំណកធ្មេញ ហើយវាបង្កើតបានជាអាស៊ីតសម្រាប់បង្កទុក្ខទោសដល់ធ្មេញ និងអញ្ចាញអោយមានជាជំងឺ។
ប្រសិនបើអ្នករក្សាបានធ្មេញដែលស្អាត និងមានសុខភាពល្អ អ្នកនឹងអាចចៀសវាងនូវបញ្ហាជាច្រើនដូចជា ធ្មេញពុក ឈឺធ្មេញ ហូរឈាមតាមអញ្ចាញធ្មេញ ធ្មេញលឿង និងក្លិនមាត់អាក្រក់។
មធ្យោបាយសម្រាប់មាត់ ធ្មេញ និងអញ្ចាញមានសុខភាពល្អ៖
•ចូរសំអាតធ្មេញរបស់អ្នកបានបានល្អមួយថ្ងៃពីរដង ក្រោយអាហារពេលព្រឹក និងមុនចូលដេកពេលយប់។ ក្រោយពីញ៉ាំអាហាររួច ចូរខ្ពុលមាត់ជាមួយនឹងទឹកចេញ (ដើម្បីលាងសម្អាតធ្មេញ និងមាត់)
•ប្រើច្រាស់ដុះធ្មេញដែលតូចនឹងមានសរសៃទន់។ ច្រាស់ដុះធ្មេញដែលមានសរសៃរឹងអាចធ្វើអោយខូចធ្មេញ និងអញ្ចាញបាន។
•ប្រើថ្នាំដុះធ្មេញដែលមានជាតិហ្ល័រអូរ៉ាយ។ ចូរខ្ពុលវាចេញនៅពេលអ្នកសម្អាតធ្មេញរបស់អ្នករួច។
•ប្រើច្រាស់ដុះថ្នមៗទៅលើធ្មេញនីមួយៗ ព្រមទាំងអញ្ចាញផងដែរ។ វាគួរតែចំណាយពេលប្រហែល ៣នាទីក្នុងការដុះធ្មេញបានគ្រប់កន្លែង។
•ចូរចៀសវាងការសម្អាតធ្មេញលឿនពេកក្រោយពីទទួលទានភេសជ្ជៈមានជាតិ អាស៊ីតដូចជា ទឹកក្រូចច្របាច់ជាដើម។ ជាតិអាស៊ីតនៅក្នុងភេសជ្ជៈបែបនេះនឹងធ្វើអោយស្រទាប់ Enamel ឆាប់ទន់ ហើយការសម្អាតអាចធ្វើអោយស្រទាប់នេះរបេះចេញបាន។ ចូរខ្ពុលមាត់ជាមួយនឹងទឹកធម្មតា ហើយរងចាំប្រហែលជាមួយម៉ោងកន្លះចាំសម្អាត់ធ្មេញ។

- ប្រើអំបោះរូសនៅចន្លោះធ្មេញ។
- អ្នកអាចពិនិត្យលើច្រាស់ដុសធ្មេញរបស់អ្នកតាមរយៈលាងជាមួយ ទឹកម្យ៉ាងឈ្មោះថា Disclo-gel។ នេះគឺជាសារធាតុទឹកពណ៌ផ្កាឈូកដែលបំពាក់បានជាកំណកពណ៌ផ្កាឈូក ហើយវាងាយនឹងមើលឃើញណាស់។ ទឹក Disclo-gel នេះអាចរកទិញបាននៅហាងលក់ថ្នាំពេទ្យ។ ប្រសិនបើធ្មេញរបស់អ្នកមិនបានសម្អាតល្អទេ វានឹងមានកំណកពណ៌ផ្កាឈូកនៅលើធ្មេញណាមួយ។ ចូរសម្អាតកំណក់នោះចេញ ហើយចងចាំពីរបៀបដែលអ្នកបានធ្វើវា ដូច្នេះអ្នកអាចបន្ថែមនូវរបៀបសម្អាតធ្មេញរបស់អ្នកបានហើយ។
- លាងដៃក្រោយពេលចេញពីបង្គន់ និងមុនពេលប្រើច្រាស់ដុសធ្មេញ។
- មិនត្រូវចាប់ផ្តើមជក់បារីឡើយ។ ព្រោះវានឹងបង្កជាកំណកលើធ្មេញរបស់អ្នក និងបង្កជាជំងឺក្នុងមាត់ទៀតផង។
- ការរក្សាច្រាស់ដុសធ្មេញអោយមានមេរោគចូល
- បន្ទាប់ពីដុះធ្មេញរួច ចូរសម្អាតច្រាស់ដុះធ្មេញជាមួយនឹងចេញពីទូយោ។
- ទុកច្រាស់ដុះធ្មេញនៅក្នុងកន្លែងដែលស្អាត ហើយស្ងួត។
- មិនត្រូវចែករំលែកច្រាស់ដុះធ្មេញជាមួយអ្នកផ្សេងប្រើទេ ព្រោះវាអាចចម្លងមេរោគបាន។
- ដូរច្រាស់ដុសធ្មេញបានញឹកញាប់
តើធ្មេញពុកបានយ៉ាងដូចម្តេច?
•មេរោគនៅក្នុងមាត់មានការលូតលាស់ជារៀងរាល់ថ្ងៃ។ វាបង្កើតបានទៅជាស្រទាបស្អឹតមួយនៅលើធ្មេញរបស់អ្នកហៅថាកំណកលើ ជើងធ្មេញ។
•មេរោគនៅក្នុងមាត់មានការលូតលាស់ជារៀងរាល់ថ្ងៃ។ វាបង្កើតបានទៅជាស្រទាបស្អឹតមួយនៅលើធ្មេញរបស់អ្នកហៅថាកំណកលើ ជើងធ្មេញ។
- បាក់តេរីក្នុងកំណកជើងធ្មេញប្រើជាតិស្ករនៅក្នុងរបស់អាហារ ដែលអ្នកញ៉ាំ និងផឹង ដើម្បីបង្កើតជាអាស៊ីត។ អាស៊ីតដែលបង្កើតបានវាទៅធ្វើទុក្ខដល់ស្រទាប់ធ្មេញខាងក្រៅ (ស្រទាប់ Enamel និង Dentine) ហើយរបេះវាចេញអស់។
- ប្រសិនបើអាស៊ីតនៅតែបន្តធ្វើទុក្ខទៀត នោះវានឹងបង្កអោយទៅជាប្រហោងធ្មេញកើតមានឡើង។ នេះគេហៅថាការពុកធ្មេញ។ ការពុកធ្មេញប្រហែលជាមានការឈឺចាប់ខ្លាំង ឬអ្នកប្រហែលជាមិនដឹងថាមានការពុកធ្មេញផង។
- ទឹកមាត់ជួយបន្សាបអាស៊ីតនៅក្នុងកំណកធ្មេញ។ ប្រសិនបើកំណកនោះត្រូវបានដុសចេញ ហើយទឹកមាត់នៅព័ទ្ធជុំវិញធ្មេញ ស្រទាប់ Enamel អាចនឹងរឹងម៉ាំឡើងវិញបាន។ ជាតិ ហ្ល័រអូរ៉ាយជួយអោយស្រទាប់ Enamel ជួសជុលខ្លួនឯងបាន។
ប្រសិនបើធ្មេញចេះតែបន្តពុកទៀត មានរឿងមួយចំនួនអាចនឹងកើតឡើងដែរដូចជា៖
- បាក់ធ្មេញ
- សរសៃប្រសាទអាចនឹងឆ្លងរោគ និងងាប់បាន
- ឈឺធ្មេញ
- ហើមមុខ
- មិនស្រួលខ្លួន
- ត្រូវការប៉ះធ្មេញ
- ត្រូវដកធ្មេញចេញ
ទំនាក់ទំនងធ្មេញចំពោះ អាហារ និងភេសជ្ជៈ
- ចូរជ្រើសរើសយកអាហារបំប៉នដល់សុខភាពជារៀងរាល់ថ្ងៃ។
- អាហារដូចជា អាហារធ្វើអំពីទឹកដោះគោ សុទ្ធតែសម្បូរទៅដោយជាតិកាលស្យូម ដែលជួយធ្វើអោយធ្មេញរឹងម៉ាំ។
- ប្រសិនបើអ្នកមិនអាចទទួលទានអាហារធ្វើអំពីទឹកដោះគោបានទេ ចូរស្វែងរកអាហារណាដែលមានបន្ថែមជាតិកាលស្យូម (ទឹកសណ្តែកមួយចំនួនមានបន្ថែមជាតិកាលស្យូមដែរ)។
- មិនត្រូវទទួលទានអាហារសម្រនច្រើនពេកនៅចន្លោះពេលញ៉ាំ អាហារមួយពេលៗទេ ជាពិសេសអាហារដែលសម្បូរជាតិស្ករ និងអាស៊ីត។ អាហារទាំងនេះវានឹងបង្កើតអោយមានកំណកនៅលើជើងធ្មេញដែលអាចធ្វើអោយ ធ្មេញពុកបាន។
- ចូរចៀសរើសភេសជ្ជៈសម្រាប់អ្នកទទួលបានជាសំខាន់។ ទឹកចេញពីក្បាលរ៉ូមីណេគឺជា ជម្រើសដ៏ល្អបំផុតព្រោះវាផ្ទុកទៅដោយសារធាតុហ្ល័រអូរ៉ាយដែលជួយ ជួសជុលស្រទាប Enamel របស់ធ្មេញកាន់តែរឹងម៉ាំ។ ការខ្ពុលមាត់ជាមួយទឹកធម្មតាក្រោយពីញ៉ាំអីហើយ វាអាចជួយបញ្ឈប់ការកក់ជាកំណកលើជើងធ្មេញបាន។ ទឹកក្នុងដប និងទឹកសុទ្ធមិនមានជាតិហ្ល័រអូរ៉ាយទេ ដូច្នេះវាមិនអាចជួយកាពារធ្មេញបានល្អដូចទឹកចេញពីក្បាលរ៉ូមី ណេឡើយ៕ Health.com.kh
--------------------------------------------
ហេតុអ្វីបានជាសុដន់ខ្ញុំមានទំហំខុសពីមុនអញ្ជឹង?
នៅពេលស្ត្រីចាប់ផ្តើមពេញវ័យ
ជាពិសេសក្នុងវ័យពី ៨ ទៅ១៣ឆ្នាំ
សុដន់របស់ពួកគេចាប់ផ្តើមលូតលាស់ដោយមានការហើមតិចតួចនៅពីក្រោម
ក្បាលសុដន់។ អាចនិយាយថាជាការឡើងសុដន់។ អ្នកប្រហែលជាសម្គាល់ឃើញថា
អាចមានសុដន់ម្ខាងចាប់ផ្តើមរីកធំមុនម្ខាងទៀត។
រយៈពេលយូរៗទៅភាពខុសគ្នានៃទំហំសុដន់បែបនេះក៏អាចកើតមានលើស្ត្រី
វ័យ ២០ឆ្នាំដែរ។
ប៉ុន្តែនិយាយអោយខ្លីទៅវាគឺជាហេតុការធម្មតាទេសម្រាប់សុដន់
ស្ត្រីមានទំហំខុសគ្នាបែបនេះនៅពេលពួកគេស្ថិតក្នុងសភាពពេញវ័យហើយ
។
ស្ត្រីមួយចំនួនដែលមានទំហំសុដន់ខុសៗគ្នាតែងបារម្ភថា ពួកគេប្រហែលជាមានជំងឺអ្វីមិនធម្មតាហើយ ប៉ុន្តែសម្រាប់ពួកគេជាយុវវ័យបែបនេះ ឱកាសនៃការមានជំងឺគឺមិនមាននោះទេ។ ប្រសិនបើអ្នកពិតជាបារម្ភមែន ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសខាងរោគស្ត្រី។ គាត់គួរតែអាចធានាបានថាទំហំសុដន់របស់អ្នកនៅពេលនេះពិតជារឿង ធម្មតាទេ។
ស្ត្រីដែលសម្គាល់ឃើញទំហំសុដន់ខុសគ្នាបែបនេះ មានន័យថាពួកគេដឹងថាខ្លួនឯងមានសុដន់ដូចមនុស្សស្រីពិតៗ ហើយនោះក៏ជាដំណឹងល្អសម្រាប់ពួកគេដែរ។ ការដែលដឹងថាខ្លួនឯងមានសុដន់អាចជួយអោយមានសុខភាពល្អបាន។ ការសិក្សាពីរបៀបមើលសុដន់ខ្លួនឯងថាធម្មតា អាចជួយអោយអ្នកសម្គាល់ឃើញមានការប្រែប្រួលទាំងឡាយដែលមិនមែនជារឿង ធម្មតាបាន។ គ្រូពេទ្យអាចបង្រៀនអ្នកពីរបៀបពិនិត្យលើសុដន់ដោយខ្លួនឯងដើម្បីជា ជំនួយបន្ថែម។
ស្ត្រីមួយចំនួនច្រើនតែបារម្ភទៀតថា ទំហំសុដន់ខុសគ្នាបែបនេះប្រហែលជាប៉ះពាល់ដល់សម្រស់ពួកគេ។ ស្ត្រីជាច្រើនដែលមានស្ថានភាពបែបនេះគ្រាន់តែទទួលស្គាល់ថាពួកគេ មិនមានជំងឺ ហើយក៏មិនអាចធ្វើអ្វីទៀតបានដែរ។ ប៉ុន្តែអ្នកខ្លះទៀតបែរជាមានអារម្មណ៍ថាខ្មាស់ខ្លួនឯងទៅវិញ។ ចូរគិតថា គ្មាននរណាគេទៅសម្គាល់ពីសុដន់របស់អ្នកដែលកំពុងតែមានសភាពពុំ ស្មើគ្នានោះទេ។
តាមការពិតគឺថា ការហាត់ប្រាណ ការប្រើថ្នាំបំប៉ន ឬរបបអាហារមិនអាចធ្វើអោយប្រែប្រួលទំហំ ឬរូបរាងសុដន់មនុស្សស្រីបានឡើយ មានតែការវះកាត់កែសម្ពស្សប៉ុណ្ណោះទើបអាចធ្វើបាន។ (ហើយគ្រូពេទ្យភាគច្រើនបានណែនាំថា ស្ត្រីម្នាក់អាចវះកាត់កែសុដន់របស់នាងបានលុះត្រាតែរងចាំអោយសុដន់ លូតលាស់ចប់សិន)។ ស្ត្រីខ្លះបែរជាសម្រេចចិត្តពាក់អាវទ្រនាប់ ឬឧបករណ៍ពិសេសៗដើម្បីអោយទំហំសុដន់មើលទៅប៉ុនគ្នាវិញ។
ចូរចាំថា មនុស្សគ្រប់គ្នាមានការលូតលាស់ខុសៗគ្នាទាំងអស់ ហើយវាក៏ជារឿងធម្មតាដែរសម្រាប់រាងកាយទាំងសងខាងមានលក្ខណៈខុសគ្នា តិចតួច។ ក្នុងនាមយើងជាមនុស្សលោកមិនអាចមានភាពសមាមាត្រគ្នាទៅនឹងរូបរាង ដែលត្រឹមតែក្រឡេកមើលតែមួយភ្លេតដំបូងនោះទេ៕ Health.com.kh

------------------------------------------------
ទទួលទានក្រូច ចូរទទួលទានទាំងសំបក
ថ្មីៗនេះ ពួកអ្នកវិទ្យាសាស្ត្រ
និងជីវសាស្ត្របានរកឃើញក្រុមសារជាតិគីមីមួយមានលក្ខណៈជីវសាស្ត្រ
ខ្ពស់គឺ flavonoids ។ ពេល Flavonoids និងវីតាមីន C គួបផ្សំគ្នា
នោះវីតាមីនC នឹងត្រូវបានសរីរាង្គស្រូបយកល្អជាង
ទន្ទឹមនោះជួយធ្វើឲ្យកើនអាយុរបស់វីតាមីន C ក្នុងសរីរាង្គ ។
សារជាតិចម្រុះ flavonoids នៅត្រូវបានហៅថា វីតាមីន P សម្បូរបំផុត
នៅក្នុងបន្លែស្ពៃ និងផ្លែឈើ ។
ការស្រាវជ្រាវជាច្រើនបង្ហាញថា ពពួក
bioflavonoids ក្នុងក្រូចឆ្មារ ក្រូចពោធិ៍សាត់ ក្រូចឃ្វិច ក្រូចថ្លុង...
មានប្រសិទ្ធភាពស្ថិរភាព និងពង្រឹងភាពមាំគែមសរសៃឈាម
ស្ថិរភាពបរិមាណចរាចរឈាមអាស្រ័យដោយលទ្ធភាពប្រឆាំងរលាករបស់សារជាតិ
ជីវជាតិរុក្ខជាតិនេះ ។
នេះក៏ជាកត្តាសំខាន់ផ្គត់ផ្គង់អុកស៊ីហ្សែនឲ្យជាលិកាសរីរាង្គ
ជួយសរីរាង្គស្ថិរភាពសម្ពាធឈាម ។ Flavonoids
ក៏មានប្រសិទ្ធភាពបន្ថយហើយឈឺ
និងជំនួយដំណកដង្ហើមពេលជួបបញ្ហាអំពីសួត... ។
Hesperidin ជាប្រភេទ flavonoids
ត្រូវបានរកឃើញច្រើនបំផុតនៅផ្នែកសំបក
និងស្រទាប់សៗច្បាមជាប់ក្លែបក្រូច ។ Hesperidin
ច្រើនត្រូវបានប្រើដើម្បីព្យាបាលករណីខ្សោយយារសរសៃឈាម
ជំងឺឫសដូងបាត... ។ របបជីវជាតិខ្វះ henperidin
នឹងធ្វើឲ្យថយចុះសមត្ថកិច្ចរបស់សរសៃឈាមតូចៗ បង្កជាអាការៈឈឺជើង
។
ឆ្នាំ ១៩៦២ វេជ្ជបណ្ឌិត Robert Cragin
បាន "ស្ងៀមស្ងាត់" ប្រើប្រាស់សារជាតិ flavonoids
ចំពោះអត្តពលករកីឡាករមួយចំនួន និងសង្កេតឃើញក្រុមត្រូវបានផ្គត់ផ្គង់
flavonoids មានរបួសសាច់ដុំ
សន្លាក់ទាបជាងក្រុមមិនត្រូវបានផ្គត់ផ្គង់ ។ ពេលមានរបួសកើតឡើង
ក្រុមត្រូវបានផ្គត់ផ្គង់ flavonoids ជាសះរហ័សលឿនជាងក្រុមមួយទៀត។
ពេលត្រូវបានផ្គត់ផ្គង់វីតាមីន C និង flavonoids
នោះប្រសិទ្ធភាពសះស្បើយកាន់តែកើនឡើង ។
ប្រភពផ្គត់ផ្គង់សារជាតិ flavonoids
អមជាមួយវីតាមីន C ច្រើនបំផុតគឺនៅក្រូចឆ្មារ ក្រូចថ្លុង
ក្រូចពោធិ៍សាត់... និងសម្រេចបរិមាណខ្ពស់បំផុតពេលផ្លែទុំលើដើម ។
ពេលបានបេះចេញពីដើម កាន់តែទុកយូរ បរិមាណ flavonoids និងវីតាមីន C
នឹងត្រូវថយចុះសន្សឹមៗ ។
ដើម្បីប្រើប្រាស់អស់ប្រភព flavonids
នោះកុំច្របាច់ក្រូចឆ្មារចោលសំបក ។ ចូរប្រើសំបកក្រូចឆ្មារ
រាប់ទាំងក្រូចពោធិ៍សាត់ ក្រូចឃ្វិច ក្រូចថ្លុង...
កាត់ជាសរសៃស្តើងៗដាក់ចូលក្នុងអាហារពេលកែច្នៃ ។
ពេលទទួលទានក្រូចពោធិ៍សាត់ ក្រូចឃ្វិច
គួរទទួលទានទាំងស្រទាប់សៗនៅជាប់ក្លែប ៕
------------------------------------------------
ស្ស៊ីផលិតជោគជ័យវ៉ាក់សាំង ប្រឆាំងជក់បារី
ពួកអ្នកវិទ្យាសាស្ត្ររុស្ស៊ីបានផលិតជោគជ័យ ប្រភេទវ៉ាក់សាំងប្រឆាំងជក់បារីដំបូងលើពិភពលោក ។
នេះត្រូវបានចាត់ទុកជាជំហានលោតផ្លោះ
ក្នុងវិស័យបង្ការប្រឆាំងបារី
ទន្ទឹមនោះអាចបន្ថយចំនួនអ្នកបាត់បង់ជីវិតលើពិភពលោកពាក់ព័ន្ធដល់
បារីដែលបច្ចុប្បន្នឡើងដល់៦លាននាក់ក្នុង១ឆ្នាំៗ ។
លោក Dmitry Ovchinikov
អគ្គនាយករងក្រុមហ៊ុន Selecta ដែលផលិតវ៉ាក់សាំងខាងលើឲ្យដឹងថា
វ៉ាក់សាំងកំពុងត្រូវបានពិសោធន៍ដំណាក់កាលទី២
និងអាចត្រូវបានលក់ទូលំទូលាយនៅតាមឱសថស្ថានក្នុង៥ឆ្នាំខាងមុខ ។
វ៉ាក់សាំងថ្មីនេះផ្តល់ក្តីសង្ឃឹមនឹងមានប្រសិទ្ធភាពជាងច្រើនប្រៀប
នឹងវិធីផ្តាច់បារីទាំងអស់ដែលមានសព្វថ្ងៃនៅលើពិភពលោក ។
យន្តការផ្តាច់បារីរបស់វ៉ាក់សាំង
ក្រោយពេលត្រូវបានចាក់ចូលក្នុងសរីរាង្គគឺជួយសរីរាង្គបង្កើតអង់ទីគ័រ
មួយប្រភេទហ៊ុមព័ទ្ធសារជាតិនីកូទីន មុនពេលសារជាតិនេះឡើងដល់ខួរក្បាល
។
មុននោះ
ពួកអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Selecta បានបង្កើតម៉ូលេគុល nano
មួយមានលទ្ធភាពដឹកជញ្ជូនវ៉ាក់សាំងទៅដល់កោសិកានីមួយៗបង្កើតប្រតិកម្មរ
របស់ប្រព័ន្ធអង្គបដិបក្ខ ។
អង់ទីគ័របង្កើតដោយវ៉ាក់សាំងនឹង
គួបផ្សំជាមួយម៉ូលេគុលនីកូទីនមានក្នុងឈាមទៅជាឯកតាមានទំហំធំជាង
និងធំគ្រប់គ្រាន់ដើម្បីមិនអាចឆ្លងកាត់របងការពារខួរក្បាលចំពោះមុខ
សារជាតិមានគ្រោះថ្នាក់ និងការរលាកឆ្លង ។
ដូច្នេះនីកូទីននឹងមិនអាចលុកលុយបានទៅក្នុង
"មជ្ឈមណ្ឌលបញ្ជារបស់ខួរក្បាល ហើយលទ្ធផលគឺការជក់បារី
នឹងមិនអាចធ្វើឲ្យមានអារម្មណ៍ស្រឡះស្រឡំនិងស្រួលខ្លួន ។
នេះគឺជាបែបផែនដើម្បីបំផ្លាញការចំណុះរបស់មនុស្សទៅក្នុងបារី ។
គ្រោងការណ៍ផលិតវ៉ាក់សាំងប្រឆាំងជក់បារីបានទទួលរង្វាន់របស់ក្រសួងពាណិជ្ជកម្មឧស្សាហកម្មសហព័ន្ធរុស្ស៊ី ៕
--------------------------------------------
ហ្គេមជួយមនុស្សចាស់ចងចាំល្អជាង
មនុស្សចាស់គួរត្រូវបាន
លើកទឹកចិត្តលេងហ្គេម ដោយសារប្រសិទ្ធភាពបង្កើនលទ្ធភាពប្រមូលផ្តុំ
និងកែប្រែប្រសើរឡើងការចងចាំរបស់ល្បែងអេឡិចត្រូនិច ។
ល្បែងដែលពួកអ្នកស្រាវជ្រាវលើកឡើង
សម្រាប់ក្រុមមនុស្សអាយុពី៥០ឆ្នាំឡើង
គឺបើករថយន្តលើផ្លូវក្រវិចក្រវៀន
ហើយម្តងម្កាលមានប្រកាសសញ្ញាលេចឡើងចៃដន្យនៅសងខាងផ្លូវ ។
ដូច្នេះអ្នកលេងនឹងត្រូវប្រមូលផ្តុំអតិប្បរមា
ដើម្បីអនុវត្តកិច្ចការ២ក្នុងពេលតែមួយ បើករថយន្តលើផ្លូវក្រវិចក្រវៀន
និងយកចិត្តទុកដាក់ដល់ប្រព័ន្ធប្រកាសសញ្ញានៅសងខាងផ្លូវ ។
អ្នកចូលរួមត្រូវបានលេងល្បែងនេះ១២ពេល
ក្នុង១ខែ ហើយមួយពេលៗអូសបន្លាយ ៦០នាទី ។ លទ្ធផលក្រោយ១ខែ
ពួកអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យកាលីហ្វ័រញ៉ារបស់អាមេរិក
បានរកឃើញថា
សមត្ថភាពធ្វើកិច្ចការច្រើនក្នុងពេលជាមួយគ្នារបស់អ្នកចូលរួមល្អជាង
ពួកអ្នកមានវ័យស្របាលគ្នា ជួនកាលនៅល្អជាងយុវជនវ័យ២០ឆ្នាំ
មិនលេងល្បែងដូចខាងលើ ។
ពិសេសសមត្ថភាពប្រមូលផ្តុំធ្វើកិច្ចការច្រើនក្នុងពេលតែមួយរបស់
មនុស្សចាស់នៅអូសបន្លាយថែម៦ខែ ។
"ខ្ញុំមោទនភាពថា
ឥឡូវនេះខ្លួនអាចធ្វើកិច្ចការបានច្រើនក្នុងពេលជាមួយគ្នា
និងធ្វើការបានជាមួយមនុស្សច្រើន ។ មុននេះ
ខ្ញុំច្រើនតែភ្លេចធ្វើកិច្ចការណាមួយនោះពេលមានកិច្ចការផ្សេង"
លោកយាយ Ann Linsley (អាយុ ៦៥ឆ្នាំ) ឲ្យដឹង ។
ពួកអ្នកស្រាវជ្រាវក៏សង្កេតឃើញថា
សមត្ថភាពប្រមូលផ្តុំ ប្រតិកម្មរហ័សរហួន
និងល្បឿនដោះស្រាយពត៌មានរបស់មនុស្សចាស់បានលេងល្បែងអេឡិចត្រូនិក
ក៏ត្រូវបានកែប្រែប្រសើរឡើងច្រើន ។
លោក Joaquin Anguera
ជំនាញការស្រាវជ្រាវសរសៃប្រសាទ នៅសកលវិទ្យាល័យកាលីហ្វ័រញ៉ាឲ្យដឹងថា
"តាមរយៈការស្រាវជ្រាវ យើងខ្ញុំសង្កេតឃើញថា
ល្បែងអេឡិចត្រូនិកពុំត្រឹមតែជួយពង្យឺតដំណើរការទ្រុឌទ្រោម
សមត្ថកិច្ចខួរក្បាលប៉ុណ្ណោះទេ
តែនៅធ្វើឲ្យកើនថែមល្បឿនយល់ដឹងនៅមនុស្សចាស់" ។
ជាមួយនឹងលទ្ធផលស្រាវជ្រាវនេះ
ពួកអ្នកវិទ្យាសាស្ត្រទូន្មានមនុស្សចាស់
គួរម្តងម្កាលលេងល្បែងអេឡិចត្រូនិកព្រោះអាចប្រាស្រ័យទាក់ទងច្រើន
ជាមួយកូនចៅរបស់ខ្លួនផង
និងកែប្រែប្រសើរឡើងការចងចាំរបស់ខ្លួនរបស់ខ្លួនផង ។
នេះក៏ជាវិធីជួយមនុស្សចាស់រុញច្រានថយក្រោយហានិភ័យកើតជំងឺ
Alzheimer ៕
--------------------------------------------------------
ការប្រើក្រែមដែលមានស្តេរ៉ូអ៊ីតទាបអំឡុងពេលមានផ្ទៃពោះមិនប៉ះពាល់លើកូននោះទេ
ការស្រាវជ្រាវថ្មីមួយបាន
រកឃើញថា ស្ត្រីដែលបានលេបក្រែមដែលមានជាតិស្តេរ៉ូអ៊ីត
ដើម្បីបន្ថយបញ្ហាសុខភាពមួយចំនួនអំឡុងពេលមានផ្ទៃពោះមិនគួរបារម្ភថា
ថ្នាំនឹងប៉ះពាល់លើកូនរបស់ពួកគេនោះទេ។
វេជ្ជបណ្ឌិត ដូរីស ដាយ (Doris Day)
ជាគ្រូពេទ្យឯកទេសជំងឺសើស្បែកនៅមន្ទីរពេទ្យ Lenox Hill បានសម្គាល់ថា
ក្រែមស្តេរ៉ូអ៊ីត ដូចជាករទីស៊ូន
អាចជាថ្នាំដែលមានឥទ្ធិពលខ្លាំងចំពោះស្ត្រីមានផ្ទៃពោះដែល
ត្រូវបានទទួលរងពីភាពផ្សេងៗគ្នានៃបញ្ហាទាំងការទាក់ទង
និងមិនទាក់ទងនឹងការមានផ្ទៃពោះ។
អ្នកស្រាវជ្រាវបានរកឃើញថា
ការប្រើប្រាស់ជេល
ឬក្រែមស្តេរ៉ូអ៊ីតអំឡុងពេលមានផ្ទៃពោះមិនត្រូវបានផ្សារភ្ជាប់
ជាមួយនឹងការកើនឡើងហានិភ័យនៃផលវិបាកមួយចំនួន ដែលរួមមាន
ការកើតកូនមិនគ្រប់ខែ, ការស្លាប់កូនក្នុងពោះជាដើមនោះទេ។
ក្រុមអ្នកស្រាវជ្រាវជនជាតិតៃវ៉ាន់បាន
រកឃើញថា
ការប្រើប្រាស់ឡេជាស្តេរ៉អ៊ីតក៏មិនធ្វើអោយប្រែប្រួលដល់មធ្យោបាយ
នៃការកើតកូន ឬប៉ះពាល់ដល់ពិន្ទុនៃកូន (Apgar score)
ដែលជាពិន្ទុស្តង់ដារដែលត្រូវបានអោយទៅលើកូនក្រោយកើត ដែលមានលើ
ការដកដង្ហើម, ចលនាចសាច់ដុំ, ពណ៌ស្បែក, ចង្វាក់បេះដូង
និងភាពរហ័សរហួស (រេផ្លិច)របស់កូន។
ការស្រាវជ្រាវដែលត្រូវបានដឹកនាំដោយ
វេជ្ជបណ្ឌិត ឈីង ឈី ឈី (Ching-Chi Chi)
បានមើលទៅលើស្ត្រីមានផ្ទៃពោះជិត២.៧០០នាក់ដែលបានប្រើក្រែមជា
ស្តេរ៉ូអ៊ីត
និងស្ត្រីមានផ្ទៃពោះ៧.២០០នាក់មិនប្រើក្រែមប្រភេទនេះ។
ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយ
នៅក្នុងកាសែត JAMA Dermatology បានបង្ហាញថា
ស្ត្រីដែលបានប្រើថ្នាំនេះដែលមានឥទ្ធិពលខ្ពស់
ពោលគឺលើសពី៣០០ក្រាមអំឡុងពេលមានផ្ទៃពោះទាំងមូល
គឺមានការកើនឡើងហានិភ័យនៃកូនមានទម្ងន់មិនគ្រប់។
វេជ្ជបណ្ឌិត គ្រីស អាឌីហ្គាន (Chris
Adigun) ជាសាស្ត្រាចារ្យដែលមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ NYU
បានពន្យល់ថា ជំងឺស្បែកដូចជា ជំងឺស្បែករបកក្រហមជាដើម
ជារឿយៗត្រូវបានគ្រប់គ្រងដោយការប្រើថ្នាំស្តេរ៉ូអ៊ីត។
ជំងឺនៃការរលាកស្បែកនេះមិនអាចនឹងទស្សន៍ទាយបានចំពោះសភាពអំឡុង
ពេលមានផ្ទៃពោះនោះទេ។ ចំពោះស្ត្រីមួយចំនួន,
ពួកគេអាចមានភាពប្រសើរឡើង ប៉ុន្តែចំពោះអ្នកដទៃ,
បញ្ហានេះកាន់តែអាក្រក់ទៅៗអំឡុងពេលមានផ្ទៃពោះ។
អាឌីហ្គានបានបន្ថែមថា
ស្ត្រីជាច្រើនអាចប្រើថ្នាំគ្រាប់ដើម្បីជួយបន្ថយរោគសញ្ញាលើស្បែក
ប៉ុន្តែអំឡុងពេលមានផ្ទៃពោះ
ថ្នាំទាំងនេះអាចជម្រុញហានិភ័យលើទារកជាងការប្រើក្រែម ដូចនេះ
ក្រែមត្រូវបានគេប្រើជាញឹកញាប់ជាងអំឡុងពេលមានផ្ទៃពោះ។
គាត់បាននិយាយថា
ការស្រាវជ្រាវដែលក្រែមស្តេរ៉ូអ៊ីតត្រូវបានអោយកម្រិតខ្ពស់នោះ
ដែលអាចមានការផ្សារភ្ជាប់មួយចំនួនទៅនឹងការកើនឡើងហានិភ័យនៃកូនមិន
គ្រប់គីឡូនោះ គឺជារឿងសំខាន់។
ការណែនាំយោងទៅតាមការសរុបនៃ
ការស្រាវជ្រាវនឹងត្រូវបានចេញ
វេជ្ជបញ្ជាអោយប្រើប្រាស់ពីកម្រិតស្រាល ទៅមធ្យមប្រសិនបើចាំបាច់
ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរ,
ការចេញវេជ្ជបញ្ជាអោយប្រើថ្នាំនេះត្រូវកំណត់៕ Health.com.kh
-------------------------------------------------------------------------------
សារប្រយោជន៍សុខភាព៥របស់គ្រាប់កៅឡាក់ដែលអ្នកពុំទាន់ដឹង
ខាងក្រោមនេះជាប្រសិទ្ធភាពដ៏អស្ចារ្យរបស់គ្រាប់កៅឡាក់ចំពោះសុខភាព ៖
១.ជាតិសរសៃខ្ពស់ជួយស្ថិរភាពបរិមាណស្ករក្នុងឈាម
គ្រាប់កៅឡាក់មានបរិមាណជាតិសរសៃខ្ពស់
(100g គ្រាប់កៅឡាក់មានដល់ 8,1g ជាតិសរសៃ) ។
ជាតិសរសៃក្នុងគ្រាប់កៅឡាក់ រួមមានទាំងសណ្ឋានរលាយ និងមិនរលាយ ។
ជាតិសរសៃរលាយត្រូវបានស្រូបយកក្នុងទឹក បង្កើតជាសណ្ឋានមួយដូច gel
ខាងក្នុងពោះវៀន មានប្រសិទ្ធភាពធ្វើឲ្យថយចុះកូឡេស្តេរ៉ូល
និងស្ថិរភាពបរិមាណស្ករក្នុងឈាម ។
ជាតិសរសៃមិនរលាយជួយឲ្យអ្នកអាចបត់ជើងដោយងាយស្រួល ។
រឿងនេះជួយធ្វើឲ្យថយចុះការប្រឈមទល់លាមក
និងជំងឺផ្លូវពោះវៀនមួយចំនួនដូចជារលាកភ្នាសពោះវៀន ។
អ្នកកើតជំងឺក្រពះត្រូវចៀសវាងទទួលទាន
គ្រាន់កៅឡាក់ច្រើន ព្រោះនឹងបង្កើតអាស៊ីតក្រពះច្រើន
បង្កើនថែមអម្រែកឲ្យក្រពះ ប្រសិនធ្ងន់នោះនឹងត្រូវប្តូរឈាមក្រពះ
បង្កទល់ខ្យល់ក្នុងផ្លូវរំលាយអាហារ
ក្រពះពេលធ្ងន់ធ្ងរនឹងនាំដល់ទល់លាមក ។
ដូច្នេះក្នុង១ថ្ងៃអ្នកមិនគួរទទួលទានគ្រាប់កៅឡាក់ធំៗលើសពី១០
គ្រាប់ ដើម្បីបញ្ចៀសទល់លាមក ។
២.សម្បូរ Carbohydrate ជួយស្ថិរភាពថាមពល
គ្រាប់កៅឡាក់ជាប្រភេទគ្រាប់មាន
បរិមាណ Catbohydrate ខ្ពស់គួរសម (45g carbohydrate ក្នុង 100g
គ្រាប់កៅឡាក់) ។ Carbohydrate ចាំបបាច់សម្រាប់ការបង្កើតជាថ្មី
និងផ្គត់ផ្គង់ថាមពលចំពោះមុខឬយូរអង្វែង
ទន្ទឹមនោះរួមចំណែកស្ថិរភាពមុខងារប្រព័ន្ធសរសៃប្រសាទ ។ Carbohydrate
ក្នុងគ្រាប់កៅឡាក់ជា carbohydrate
ចម្រុះហេតុនេះត្រូវបានរំលាយយឺតជួយឲ្យអ្នកឆ្អែតយូរ ។ ប៉ុន្តែ
ប្រសិនអ្នកជាមនុស្សកំពុងបញ្ចុះទម្ងន់នោះមិនត្រូវទទួលទានគ្រាប់
កៅឡាក់ច្រើន ។
៣.សម្បូរវីតាមីនជួយកែប្រែឲ្យប្រសើរសមត្ថកិច្ចខួរក្បាល បង្ការមហារីក
ពពួកវីតាមីន B
រលាយក្នុងជាតិខ្លាញ់មានវត្តមានក្នុងគ្រាប់កៅឡាក់ជួយផលិតកោសិកា
ឈាមក្រហម បំផ្លាញបំបែកប្រូតេអ៊ីន
បំប្លែងជាតិម្សៅនិងជាតិខ្លាញ់ទៅជាថាមពល ។
ដំណើរការនេះទន្ទឹមនោះជំរុញឲ្យស្អែកមានសុខភាពល្អ
និងបង្កើនសមត្ថកិច្ចខួរក្បាល ។
គ្រាប់កៅឡាក់នៅសម្បូរវីតាមីន C (100g
គ្រាប់កៅឡាក់ផ្ទុក43g វីតាមីន C) ។ វីតាមីន C
ជាសារជាតិចាំបាច់សម្រាប់ធ្មេញ ឆ្អឹង និងសរសៃឈាមរឹងមាំ ។ វីតាមីន C
នៅត្រូវបានចាត់ទុកជាសារជាតិប្រឆាំងអុកស៊ីតកម្មមួយជួយសរីរាង្គ
កម្ចាត់រ៉ាឌីកាល់សេរីមានគ្រោះថ្នាក់ ។ អាស្រ័យហេតុនេះ អាចនិយាយថា
គ្រាប់កៅឡាក់នៅមានប្រសិទ្ធភាពបង្ការជំងឺមហារីកបង្កឡើង
ដោយរ៉ាឌីកាល់សេរី ។
៤.សម្បូរសារជាតិរ៉ែជួយបន្ថយហានិភ័យកើតជំងឺជាច្រើន
ក្រៅពីវីតាមីនទូទៅ
គ្រាប់កៅឡាក់នៅផ្ទុកយ៉ាងច្រើន
នូវសារជាតិរ៉ែច្រើនប្រភេទមានប្រសិទ្ធភាពបង្កើនសុខភាព
បង្ការជំងឺតម្កាត់យ៉ាងប្រសិទ្ធភាព ។
គ្រាប់កៅឡាក់មានផ្ទុកបរិមាណម៉ង់ហ្គាណែសខ្ពស់ ។
ម៉ង់ហ្គាណែសជាសារជាតិប្រឆាំងអុកស៊ីតកម្មមួយមានលទ្ធភាពកម្ចាត់
រ៉ាឌីកាល់សេរីក្នុងសរីរាង្គ និងធ្វើឲ្យថយចុះការប្រឈមកើតមហារីក
ជំងឺបេះដូង ។ តាមមជ្ឈមណ្ឌលសុខភាព Maryland (អាមេរិក)
ម៉ង់ហ្គាណែសក៏ដើរតួនាទីសំខាន់មួយ ក្នុងដំណើរការជរាភាព ។
របបទទួលទានមួយមានជិត 100g គ្រាប់កៅឡាក់ផ្ទុកតែជាង 1microgram
ម៉ង់ហ្គាណែស តែដណ្តើមដល់៥០%
បរិមាណម៉ង់ហ្គាណែសត្រូវបានទូន្មានសម្រាប់សរីរាង្គក្នុង១ថ្ងៃ ។
គ្រាប់កៅឡាក់ក៏សម្បូរ folate 100g
គ្រាប់ផ្គត់ផ្គង់ 62mg folate (ដណ្តើម ១៥,៥% បរិមាណ folate
សរីរាង្គត្រូវការក្នុង១ថ្ងៃ) ។ folate
និងអាស៊ីតហ្វូលិកចាំបាច់សម្រាប់ការកកើតរបស់កោសិកាឈាមក្រហម សំយោគ
DNA ។
ស្ពាន់ជាសារជាតិរ៉ែមួយជួយបង្កើន
ថាមពលរបស់ឆ្អឹង កកើតកោសិកាឈាម និងស្ថិរភាពមុខងារសរសៃប្រសាទ
បង្កើនប្រព័ន្ធអង្គបដិបក្ខ ។
៥.ផ្ទុកប៉ូតាស្យូមច្រើន ហេតុនេះល្អសម្រាប់សរសៃឈាមបេះដូង
ក្នុង 518g គ្រាប់កៅឡាក់មានផ្ទុក 100g
ប៉ូតាស្យូម ។ ប៉ូតាស្យូមអាស្រ័យហេតុនេះ
ទទួលទានគ្រាប់កៅឡាក់រាល់ថ្ងៃ នឹងមានប្រសិទ្ធភាពការពារបេះដូង
បង្ការក្រិនរឹងសរសៃឈាម និងរារាំងគ្រោះថ្នាក់លើសឈាម ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រ
------------------------------------
ហេតុអ្វីត្រូវទទួលទានទឹកមុនពេលហាត់ប្រាណពេលព្រឹក?
ឆ្លងកាត់ពេលវេលា១យប់សរីរាង្គ
បានរលស់អស់បរិមាណទឹកពីថ្ងៃមុន ។
ប្រសិនក្រោយពេលភ្ញាក់ពីដំណេកអ្នកមិនទទួលទឹកដោយហាត់ប្រាណភ្លាម
នឹងធ្វើឲ្យសរីរាង្គត្រូវបាត់បង់ទឹក
ធ្វើឲ្យកើនកម្រិតស្អិតរបបស់ឈាម យូរៗទៅនឹងកើតជំងឺ ។
តាមអ្នកជំនាញការសុខភាពលើគេហទំព័រ
Health ទឹកជាសមាសធាតុសំខាន់បំផុតក្នុងសរីរាង្គមនុស្ស ។ ក្នុង១ថ្ងៃ
ជាមធ្យមមនុស្សម្នាក់គួរទទួលទានទឹកប្រមាណ២លីត្រ ពិសេសនៅពេលព្រឹក
ពេលសរីរាង្គបានរលស់អស់បរិមាណទឹកពីយប់
នោះការបំពេញបន្ថែមទាន់ពេលនឹងជួយបន្ថយកម្រិតស្អិតរបស់ឈាម
ច្រោះសម្រាំងឈាម ច្រោះសម្អាតសរីរាង្គ ជំរុញចរាចរឈាម
និងការបំប្លែងសារជាតិ ។
ទន្ទឹមនោះការផ្គត់ផ្គង់ទឹកគ្រប់សម្រាប់សរីរាង្គតាំងពីពេលព្រឹក
ព្រលឹមនឹងជួយតម្រងនោមធ្វើសកម្មភាពប្រសិទ្ធភាពជាង
បង្កើនលទ្ធភាពកម្ចាត់ជាតិពុល ជួយបង្ការប្រឆាំង
ជំងឺពាក់ព័ន្ធដល់តម្រងនោម ។
អ្នកមិនទទួលទានទឹកនៅពេលព្រឹកអាចធ្វើ
ឲ្យឈាមងាយត្រូវខាប់ សរីរាង្គខ្វះទឹកនាំដល់ស្ថានភាពស្ងួតស្បែក
ប្រេះមាត់ រលាកបំពង់ក ទល់លាមក ។
ស្ថានភាពនេះកាន់តែអាក្រក់ជាងចំពោះអ្នកមានទម្លាប់ងើបពីគេងភ្លាម
ហាត់ប្រាណភ្លាម សរីរាង្គនឹងត្រូវខ្វះទឹកពេញមួយរយៈពេលចលនា
យូរទៅអាចបណ្តាលឲ្យកើតជំងឺសរសៃឈាមបេះដូងលើសឈាម ។
ដូច្នេះ មនុស្សគ្រប់គ្នាត្រូវបានទូន្មានគួរបង្កើនទទួលទានទឹកនៅពេលព្រឹកល្អ បំផុត ចូររង់ចាំប្រមាណ៣០នាទីឲ្យទឹកជ្រាបដល់គ្រឿងក្នុងទាំងអស់រួចទើប ហាត់ប្រាណ ។ ដូច្នេះនឹងជំរុញសកម្មភាពរបស់ប្រព័ន្ធចរាចរក្នុងសរីរាង្គ បន្ថយកម្រិតជាប់ស្អិតរបស់ឈាម បន្ថយហានិភ័យជំងឺលើសឈាម រំលាយអាហារនិងសរសៃឈាមបេះដូង ។

ទទួលទានទឹកត្រជាក់នៅពេលព្រឹកអាចបង្ក
អារម្មណ៍ពិបាកទ្រាំហេតុនេះ
អ្នកអាចជម្នះបញ្ហាដោយការទទួលទានទឹកក្តៅឧណ្ឌៗ និងទទួលទានសន្សឹមៗ
។ អាចបន្ថែមទឹកឃ្មុំបន្តិចនៅក្នុងទឹក នឹងងាយទទួលទានជាង
ទន្ទឹមនោះរារាំងស្ថានភាពចុះជាតិស្ករក្នុងឈាមពេលហាត់ប្រាណនៅពេល
ព្រឹក ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រ
-------------------------------------------------------
ផលប្រយោជន៍ពិសេស៦ពេលសរីរាង្គបែកញើស
ទោះបីអ្នកកំពុងបែកញើស
នៅក្នុងបន្ទប់ហាត់ប្រាណឬពេលដើរធ្វើកិច្ចការធ្ងន់...នោះអ្នកក៏
មិនត្រូវពិបាកទ្រាំ ព្រោះរឿងនេះល្អបំផុតសម្រាប់សុខភាពរបស់អ្នក ។
ខាងក្រោមនេះជាផលប្រយោជន៍៦យ៉ាងរបស់ការបែកញើសអាចពុំទាន់ដែលដឹង ។
១.ជួយបន្ថយឈឺចាប់
តាម James Ting វេជ្ជបណ្ឌិត
វេជ្ជសាស្ត្រកីឡានៅ Irvine (អាមេរិក)
នោះហាត់ប្រាណដល់កម្រិតហូរញើសនឹងជួយរំញោចខ្សែសរសៃប្រសាទក្នុង
ខួរក្បាល ធ្វើឲ្យបរិមាណ endorphin ត្រូវបានផលិតចេញច្រើនជាង ។
Endorphin ជាប្រភេទអ័រម៉ូនមួយមានប្រសិទ្ធភាពបន្ថយឈឺចាប់
ពេលវាត្រូវបានបង្កើតច្រើនជាងពោលគឺលទ្ធភាពទ្រាំឈឺរបស់អ្នកក៏
កើនឡើង ការឈឺចាប់ផ្តើមពីនោះក៏ថយចុះយ៉ាងច្រើន ។
២.រួមចំណែកសំអាតស្បែក បន្ថយមុន
"ពេលអ្នកបែកញើស
រន្ធញើសលើស្បែកនឹងបើកសារជាតិធូលីកខ្វក់លើស្បែកក៏ងាយត្រូវបាន
រុញចេញក្រៅ "Whitney Bowe វេជ្ជបណ្ឌិតលើស្បែកនៅ Briacliff Manor
ញូវយ៉កមានប្រយោជន៍ ។ ប៉ុន្តែ លោកក៏ផ្តល់ដំបូន្មានថា
ដើម្បីព្យាបាលមុនប្រសិទ្ធភាពកុំឲ្យញើសធ្វើឲ្យជាតិធូលីកខ្វក់លើ
ស្បែកដោយខ្លួនឯងវា ។
ធូលីកខ្វក់ពីរន្ធញើសទាំងអស់មានសន្សំទុកលើផ្ទៃស្បែកក្នុងរយៈពេល
វែង និងពិបាករុញចេញក្រៅ ។ ដូច្នេះអ្នកគួរលាងមុខឲ្យស្អាត
ពិសេសគឺពេលបែកញើសជាប្រចាំដើម្បីកម្ចាត់ចោលអស់ជាតិធូលីកខ្វក់លើ
ស្បែក ចៀសវាងករណីវាគួបផ្សំជាមួយញើស
ផ្តុំជាបាក់តេរីបង្កគ្រោះថ្នាក់ឲ្យស្បែក ។
៣.ជួយរាងកាយកម្ចាត់ជាតិពុល
តាម Mellissa Morin អ្នកជីវ
រូបវិទ្យាហើយក៏ជានាយកជាន់ខ្ពស់របស់សម្ព័ន្ធក្រុមហ៊ុនកីឡា Newyork
Sports Club
នោះការបែកញើសអាចជួយធ្វើឲ្យស្អាតសរីរាង្គដោយវិធីបន្ថយការស្ទះ
ខាងក្នុងបង្កឡើងដោយសារជាតិទាំងឡាយដូចជាស្រា កូឡេស្តេរ៉ូល
និងអំបិល ពេលសរីរាង្គបែកញើស
សារជាតិពុលក៏ទៅតាមញើសចេញមកក្រៅរារាំងផ្តុំក្នុងសរីរាង្គ
ហេតុនេះនឹងធ្វើឲ្យរាងកាយអ្នក "ស្រឡះស្រឡំ" រឹងមាំជាង ។
៤.ផ្លាស់ប្តូរសភាពផ្លូវចិត្តតាមទិសសកម្មជាង
ក៏តាមវេជ្ជបណ្ឌិត James Ting
ពុំមែនដោយឯកឯងដែលយើងមានអារម្មណ៍រីករាយ សុភមង្គល ស្រឡះស្រឡំ
និងចែករំលែកជាមួយគ្នានូវភាពសោមនស្សរីករាយពេលលេងកីឡាណាមួយនោះ ។
មូលហេតុរបស់រឿងនេះគឺដោយសារពេលលេងកីឡា
សីតុណ្ហភាពក្នុងសរីរាង្គយើងកើនឡើង
និងរំញោចជាមួយសរសៃឈាមសរសៃប្រសាទជាក់ស្តែងក្នុងខួរក្បាលមាន
ភារកិច្ចគ្រប់គ្រងសភាពផ្លូវចិត្ត ។ ជាងនេះទៀត
សរីរាង្គបែកញើសនៅធ្វើឲ្យកើនអ័រម៉ូន endorphin
អាស្រ័យហេតុនោះដែលអ្នកមានអារម្មណ៍ស្រស់ស្រាយ ស្មារតីភ្លឺស្វាង ។
៥.សម្រួលសីតុណ្ហភាពរាងកាយ
តាមបណ្ឌិត Bowe
ការហួតញើសតាមរយៈស្បែកជួយបន្ថយសីតុណ្ហភាពក្នុងសរីរាង្គក្នុងពេល
ហ្វឹកហាត់ ចលនា ពិសេសគឺចលនាជាមួយអាំងតង់ស៊ីតេខ្ពស់ ។
វាត្រូវបានចាត់ទុកជារូបភាពមួយជួយតុល្យភាពសីតុណ្ហភាពរាងកាយ ។
ក្នុងករណីសរាង្គមិនបែកញើសពេលចលនាហ្វឹកហាត់
នោះការប្រែប្រួលសីតុណ្ហភាពប្រថុចញ៉ុច
ក្នុងសរីរាង្គនឹងនាំដល់រោគសញ្ញាគ្រោះថ្នាក់ដូចជាវិលមុខ
ឬដួលសន្លប់.... ។
៦.បន្ថយហានិភ័យក្រួសតម្រងនោម
ការស្រាវជ្រាវរបស់សកលវិទ្យាល័យ
វ៉ាស៊ីនតោនរកឃើញថា
បែកញើសជាប្រចាំក្នុងពេលហាត់ប្រាណនឹងជួយកម្ចាត់បរិមាណអំបិលចេញពី
សរីរាង្គតែរក្សាទុកកាល់ស្យូមក្នុងឆ្អឹង ។
អំបិលនិងកាល់ស្យូមជាសារជាតិ២សុទ្ធតែឆ្លងកាត់តម្រងនោមទើបបញ្ជូន
ទៅដល់ទឹកនោម
ប្រសិនមិនត្រូវបានច្រោះកម្ចាត់អស់នឹងនាំដល់ក្រួសតម្រងនោម ។
អ្នកបែកញើសជាប្រចាំក៏មានតម្រូវការ
បំពេញបន្ថែមទឹកច្រើនជាង អាស្រ័យហេតុនេះយន្តការបំប្លែងសារជាតិ
ច្រោះកម្ចាត់ជាតិពុលក៏ប្រព្រឹត្តទៅល្អជាង ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រ
------------------------------------------------------------------------
អាវុធថ្មីជួយប្រឆាំងជំងឺទឹកនោមផ្អែម
ត្រីធូណា ផ្ទុកអាស៊ីតអាមីន arginine ជួយប្រឆាំងជំងឺទឹកនោមផ្អែម
ការស្រាវជ្រាវថ្មីមួយ
បង្ហាញថា អាស៊ីតអាមីន arginine មានក្នុងអាហារដូចជាត្រីធូណា ស៊ុត
និងពពួកគ្រាប់អាចបង្កើនលទ្ធភាពបំប្លែងគ្លុយកូសរបស់សរីរាង្គ ។
នោះគឺអាស្រ័យ arginine រំញោចបង្កើនអ័រម៉ូនពាក់ព័ន្ធដល់ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ២ ។
ការពិសោធន៍ថ្មីនេះត្រូវបានអនុវត្តដោយ
ពួកអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Copenhagen (ដាណឺម៉ាក)
សហការជាមួយក្រុមស្រាវជ្រាវនៅសកលវិទ្យាល័យ Cincinnati (អាមេរិក) ។
ពួកអ្នកជំនាញការសង្កេតឃើញថា
អាស៊ីតអាមីន aginine
ជួយកែប្រែប្រសើរឡើងច្រើនដំណើរការបំប្លែងសារជាតិគ្លុយកូសទាំងក្នុង
សត្វកណ្តុរស្គម (រំញោចអាំងស៊ុយលីន) និងកណ្តុរធាត់
(ប្រឆាំងអាំងស៊ុយលីន) ។
ប្រធានក្រុមស្រាវជ្រាវ បណ្ឌិត
Christoffer Clemmensen នៅសកលវិទ្យាល័យ Copenhagen ឲ្យដឹងថា
អាស៊ីតអាមីនខាងលើនាំមកនូវប្រសិទ្ធភាពដូចជាថ្នាំច្រើនប្រភេទនាពេល
សព្វថ្ងៃ សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រ
-------------------------------------------------------------
កុមារភាពលំបាកវេទនានឹងធ្វើឲ្យកើនហានិភ័យអាយុខ្លី
របួសផ្លូវចិត្តជួបប្រទះនៅបណ្តាខែឆ្នាំដំបូងនៃជីវិតធ្វើឲ្យកើនហានិភ័យឆាប់បាត់បង់ជីវិតឡើងដល់ ៨០% ។
លទ្ធផលស្រាវជ្រាវ
ត្រូវបានប្រកាសនៅថ្ងៃ ១០/៩នេះ
ដោយក្រុមពួកអ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេស
និងបារាំងក្រុមសំដៅបញ្ជាក់ច្បាស់ថា
កុមារភាពលំបាកវេទនាឥទ្ធិពលយ៉ាងដូចម្តេចទៅដល់ជីវិតទៅថ្ងៃខាងមុខ
របស់មនុស្ស ។
ដើម្បីទាញចេញការសន្និដ្ឋានខាងលើ
ពួកអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវ១៥.០០០
ករណីឆាប់បាត់បង់ជីវិតរបស់ពួកអ្នកជំងឺមានស្ថានភាពគ្រួសារមិន
អំណោយផលល្អ ។ តាមពួកអ្នកវិទ្យាសាស្ត្រ
បណ្តារបួសផ្លូវចិត្តសំខាន់ៗគ្រាបឋមវ័យរួមមានការខ្វះការយកចិត្តទុក
របស់ឪពុកម្តាយ (បោះបង់ចោលកូន) ឪពុកម្តាយលែងលះ
និងសមាជិកម្នាក់របស់គ្រួសារត្រូវជាប់ពន្ធនាគារ ។ លទ្ធផលបង្ហាញថា
ស្ត្រីត្រូវបានកើតក្នុងគ្រួសារដូចនេះមានដល់៦០%
ត្រូវបាត់បង់ជីវិតនៅអាយុ៥០ឆ្នាំ ក្នុងពេលនោះបុរសគឺ ៥៧% ។
ការស្រាវជ្រាវក៏បង្ហាញថា
ស្ត្រីត្រូវរបួសផ្លូវចិត្តនៅវ័យ១៦ឆ្នាំ
មានហានិភ័យឆាប់បាត់បង់ជីវិតនៅអាយុ៥០ឆ្នាំ កើនឡើង៦៦% ។
ពួកអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា
កាន់តែជួបរបួសផ្លូវចិត្តច្រើននៅគ្រាកុមារភាព
ហានិភ័យឆាប់បាត់បង់ជីវិតកាន់តែខ្ពស់ ។
ការសន្និដ្ឋាននេះនៅតែមានតម្លៃដូចដើម
សូម្បីតែពេលពួកអ្នកវិទ្យាសាស្ត្រវិភាគកត្តាសង្គមផ្សេងៗមួយចំនួន
ឥទ្ធិពលដល់អាយុដូចជាជក់បារី ទទួលទានស្រា
និងបញ្ហាពាក់ព័ន្ធដល់សុខភាព ។
ប៉ុន្តែ
ពួកអ្នកស្រាវជ្រាវក៏សង្កត់ធ្ងន់ថា
ករណីឆាប់បាត់បង់ជីវិតមួយចំនួនដោយស្ថានភាពផ្លូវចិត្តគ្រួសារមិន
អំណោយផលល្អធ្វើឲ្យមនុស្សធ្លាក់ទៅក្នុងស្ថានភាពញៀនគ្រឿងញៀន
និងមាននិន្នាការចង់ស្លាប់ ។
ពួកអ្នកវិទ្យាសាស្ត្រក៏ព្រមានថា
ភាពតានតឹងសរសៃប្រសាទនៅកុមារតូចៗអាចជាមូលហេតុសំខាន់ធ្វើឲ្យ
សកម្មភាពរបស់ប្រព័ន្ធអ័រម៉ូន និងអង្គបដិបក្ខត្រូវខូច
ឥទ្ធិពលធ្ងន់ធ្ងរដល់សុខភាពមនុស្សក្នុងជីវិតទៅថ្ងៃក្រោយ ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រ
---------------------------------------------------------
ច្រៀងរាល់ថ្ងៃនឹងជួយ....បន្ថយស្រមុកពេលគេង
ពួកអ្នកវិទ្យាសាស្ត្រអង់គ្លេស
បានរកឃើញវិធីមួយដើម្បីទប់ស្កាត់ការគេងស្រមុកតាមពួកគេ
ការស្រែកច្រៀងរាល់ថ្ងៃនឹងជួយទប់ទល់ជាមួយជំងឺនេះ ។
ពួកអ្នកជំនាញការអង់គ្លេសបានដំណើរការ
ស្រាវជ្រាវមួយជាមួយនឹងការចូលរួមរបស់អ្នកស្ម័គ្រចិត្តជាអ្នកគេង
ស្រមុក ។ អ្នកចូលរួមត្រូវបានចែកជា២ក្រុម ។
ក្នុង១ថ្ងៃសមាជិករបស់ក្រុមទី១ ត្រូវហ្វឹកហាត់សំឡេងរយៈពេល២០នាទី ។
ក្រុមទី២ នោះមិនបានហាត់ ។
មូលហេតុរបស់បាតុភូតស្រមុកពេលគេង
ពាក់ព័ន្ធដល់ភាពខ្សោយរបស់សាច់ដុំក្រអូមមាត់ និងបំពង់កលើ ។
ច្រៀងនិងហាត់សំឡេងដោយឡែក និងជួយសាច់ដុំទាំងនេះរឹងមាំជាង
នឹងកែប្រែប្រសើរស្ថានភាពនេះ ។
បាតុភូតស្រមុកពេលគេងច្រើនតែពាក់ព័ន្ធ
ដល់ភាពមិនប្រក្រតីចង្វាក់ដង្ហើម ។ គ្រោះថ្នាក់ជាងនេះ
ស្ថានភាពនេះអាចធ្វើឲ្យកើនហានិភ័យបាត់បង់ជីវិត
ក្នុងពេលគេងដោយសារខ្សោយដំណកដង្ហើម ។
ក្រៅពីនេះ
ស្រមុកពុំគ្រាន់តែជាបញ្ហាបុគ្គល តែនៅឥទ្ធិពលដល់អ្នកជុំវិញ ។
គេងរួមគ្រែឬរួមបន្ទប់ជាមួយអ្នកគេងស្រមុកយូរថ្ងៃអាចនាំដល់ការ
គេងមិនគ្រប់ អស់កម្លាំង និងស្ត្រេស ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រ
-------------------------------------------------
ព្យាករណ៍ជំងឺឪពុកម្តាយតាមរយៈសុខភាពរបស់កូន
តួលេខទម្ងន់
បរិមាណកូឡេស្តេរ៉ូល និងសម្ពាធឈាមរបស់កុមារអាយុ១២ឆ្នាំ
នឹងព្យាករណ៍បានហានិភ័យកើតជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម
និងសម្ពាធឈាមរបស់ឪពុកម្តាយវា ក្នុងប្រមាណ៣០ឆ្នាំបន្ទាប់នោះ ។
នេះជាការសន្និដ្ឋានត្រូវបានលើកឡើង
ក្រោយពេលពួកអ្នកស្រាវជ្រាវ (ដឹកនាំដោយបណ្ឌិត Charles J.Glueck)
នៅមន្ទីរពេទ្យ Cincinati (អាមេរិក) ដំណើរការសិក្សាលើ៥១៩គ្រួសារ
នៅរដ្ឋ Ohio ។ ពួកអ្នកវិទ្យាសាស្ត្របានរកឃើញថា
ចំពោះកុមារមានបរិមាណកូឡេស្តេរ៉ូល ឬសម្ពាធឈាមខ្ពស់
ហានិភ័យកើតជំងឺទឹកនោមផ្អែម
សរសៃឈាមបេះដូងនៅម្តាយឪពុករបស់វាក៏កើនតាមដែរ ។
គម្រោងស្រាវជ្រាវនេះត្រូវបានដំណើរការ
ពី២៦ឆ្នាំមុន
គ្រួសារដែលចូលរួមស្រាវជ្រាវនៅពេលនោះសុទ្ធតែមានកូននៅអាយុមធ្យម១២
ឆ្នាំ ។ កុមារទាំងនោះត្រូវបានវាស់បរិមាណកូឡេស្តេរ៉ូល
ទ្រីគ្លីសេរីដ សម្ពាធឈាមនិងទម្ងន់២៦ឆ្នាំក្រោយ
ពួកអ្នកវិទ្យាសាស្ត្រត្រួតពិនិត្យតួលេខខាងលើម្តងទៀតនៅទាំងឪពុកម្តាយ
និងកូនៗ ។ ពេលនេះអាណាព្យាបាលសុទ្ធតែមានអាយុមធ្យមគឺ៦៦ឆ្នាំ ។
លទ្ធផលបង្ហាញថា ហានិភ័យកើតជំងឺសរសៃឈាមបេះដូង
ស្ត្រូកនៅឪពុកម្តាយខ្ពស់ជាង២ដង ពេលកូនរបស់ពួកគេ
មានសម្ពាធឈាមខ្ពស់នៅអាយុ១២ឆ្នាំ ។
ទន្ទឹមនោះក្រុមស្រាវជ្រាវរបស់ Charles
J.Glueck នៅបង្ហាញថា
ចំពោះកុមារត្រូវធាត់ហានិភ័យកើតជំងឺសរសៃឈាមបេះដូង
និងលើសឈាមនៅឪពុកម្តាយវាក៏ខ្ពស់ទ្វេដង ។
ទន្ទឹមនោះឪពុកម្តាយក៏ជួបប្រទះបញ្ហាច្រើនអំពីសរសៃឈាមបេះដូង
ជាងពេលកូនមានបរិមាណទ្រីគ្លីសេរីដ
និងកូឡេស្តេរ៉ូលអាក្រក់ខ្ពស់ ។ ក្រៅពីនេះ តាមពួកអ្នកវិទ្យាសាស្ត្រ
តួលេខទម្ងន់ កូឡេស្តេរ៉ូល
សម្ពាធឈាមរបស់កុមារក៏ជួយព្យាករណ៍បានហានិភ័យកើតជំងឺសរសៃឈាម
បេះដូង ទឹកនោមផ្អែមរបស់ខ្លួនឯងវាពេលមានអាយុប្រមាណ៣០ឆ្នាំ ។
គំហើញថ្មីនេះត្រូវបានវាយតម្លៃថា
មានប្រយោជន៍បំផុតគ្រោះភាគច្រើន
នៃឪពុកម្តាយរអែងទៅពិនិត្យសុខភាពរបស់ខ្លួន
តែបែរជានាំកូនទៅពិនិត្យជំងឺជាប្រចាំ ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រ
មានកូននៅវ័យក្មេងងាយកើតជំងឺធាត់
ការស្រាវជ្រាវមួយរបស់ពួក
អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Michigan (អាមេរិក) ។
ថ្មីៗនេះបង្ហាញថា ស្ត្រីដែលកើតកូនដំបូងនៅវ័យ "teen"
ទៅថ្ងៃមុខមានលទ្ធភាពកើតជំងឺធាត់ច្រើនប្រៀបនឹងអ្នកកើតកូនដំបូង
ក្រោយអាយុ២០ឆ្នាំ ។
ពួកអ្នកវិទ្យាសាស្ត្របានវិភាគ
ទិន្នន័យពីការសិក្សាស្រាវជ្រាវត្រួតពិនិត្យជីវជាតិ
និងសុខភាពជាតិអាមេរិក និងរកឃើញថា ៤៤%
នៃស្ត្រីកើតកូនដំបូងពេលមានអាយុក្រោម២០ឆ្នាំ
ត្រូវធាត់ប្រៀបនឹង៣៥% នៃស្ត្រីកើតកូនដំបូងនៅអាយុ២០ឆ្នាំ
ឬលើសនេះ ។
ក្រោយពេលសម្រួលកត្តាមួយចំនួន
ដូចជាកម្រិតវប្បធម៌ ជាតិសាសន៍ និងពូជអម្បូរ ពួកអ្នកស្រាវជ្រាវកំណត់ថា
ស្ត្រីកើតកូនដំបូងនៅវ័យ "teen" កើន៣២%
លទ្ធភាពត្រូវធាត់នៅអាយុពេញវ័យជាងប្រៀបនឹងស្ត្រីកើតកូនដំបូងនៅ
អាយុ២០ឆ្នាំ ឬលើសនេះ ។
បណ្ឌិត Tammy Chang
ជំនាញការនៅសកលវិទ្យាល័យ Michigan (អាមេរិក) និយាយថា
"គំហើញនេះចង្អុលបង្ហាញថា
យើងចាំបាច់ត្រូវចាប់ផ្តើមពិនិត្យមើលហានិភ័យអំពីសុខភាពយូរអង្វែងនៅ
ស្ត្រីកើតកូននៅអាយុ២០ឆ្នាំ ក៏ដូចជាគ្រោះថ្នាក់រយៈពេលខ្លី
ក្នុងបណ្តាការពិគ្រោះពិភាក្សាអំពីសុខភាព
និងគោលនយោបាយចំពោះការមានគភ៌នៅវ័យ "teen" ។
ហើយហានិភ័យ១ក្នុងចំណោមហានិភ័យនោះគឺស្ថានភាពពិតនៃជំងឺធាត់នៅ
ស្ត្រីឆាប់មានកូន ។
តាមតួលេខអង្កេតចំនួនប្រជាជនអាមេរិក
ឆ្នាំ ២០១០ ស្ថានភាពសម្រាលកូននៅវ័យ "teen"
នៅអាមេរិកដណ្តើមអត្រាខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសឧស្សាហកម្ម ។
ជាមធ្យមក្នុងចំណោម១១ករណីសម្រាលកូននោះមាន១ករណីនៅវ័យ "teen"
នៅប្រទេសនេះ ។
ការស្រាវជ្រាវត្រូវបានប្រកាសលើទស្សនាវដ្តី American Journal of Obstetrics and Gynecology (អាមេរិក) ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រ ខ្មែរស្ថាបនា
មូលហេតុ៤យ៉ាងដែលមិនគួរបោះបង់ការទទួលទានពេលព្រឹក
តាម
ការស្រាវជ្រាវមួយថ្មីៗនេះ បង្ហាញថា ១៨% នៃបុរស និង ១៣% នៃស្ត្រី
មានវ័យពី ៣៥ ទៅ ៥៤ ឆ្នាំ មានទម្លាប់មិនទទួលទានអាហារពេលព្រឹក ។
ក្នុងពេលដែលពួកអ្នកវិទ្យាសាស្ត្រ សឹងតែទាំងអស់ សុទ្ធតែយល់ស្របថា
អាហារពេលព្រឹក គឺសំខាន់បំផុត ចំពោះសុខភាព ។
ខាងក្រោមនេះ ជាមូលហេតុ ៤ យ៉ាង ដែលអ្នកមិនគួរបោះបង់អាហារពេលព្រឹកៈ
១- ជំងឺទឹកនោមផ្អែមៈ
មិនទទួលអាហារពេលព្រឹក អាចធ្វើឲ្យកើនហានិភ័យ កើតជំងឺទឹកនោមផ្អែមនៅស្ត្រី ។
ការស្រាវជ្រាវ១ថ្មីៗនេះ ត្រូវបានប្រកាសលើទស្សនាវដ្តីជីវជាតិអាមេរិក ឲ្យដឹងថា ស្ត្រីទទួលទានព្រឹកជាមធ្យមពី ០ ទៅ ៦ ដង ក្នុង១សប្តាហ៍ មានហានិភ័យកើតជំងឺទឹកនោមផ្ទែមប្រភេទ២ ខ្ពស់ជាង ប្រៀបនឹងស្ត្រីទទួលទានព្រឹកទៀតទាត់រាល់ថ្ងៃ ។
២- ជំងឺបេះដូងៈ
ការស្រាវជ្រាវ ត្រូវបានប្រកាសក្នុងខែកក្កដាកន្លងទៅ នៅលើទស្សនាវដ្តី Circulation ឲ្យដឹងថា ទទួលទានពេលព្រឹកជួយបន្ថយការប្រឈមកើតជំងឺបេះដូង នៅបុរស ពី ៤៥ ទៅ ៨២ ឆ្នាំ ។ ការស្រាវជ្រាវឲ្យដឹងបន្ថែមថាៈ ការបោបង់ចោលអាហារពេលព្រឹក រួមចំណែកធ្វើឲ្យលើសឈាម, ប្រឆាំងអាំងស៊ុយលីន, បរិមាណស្ករក្នុងឈាមខ្ពស់ ។
៣- សំណុំចងចាំៈ
ទស្សនាវ ដ្តីរប់សសហគមជិវជាតិអាមេរិក បានពិនិត្យមើលការស្រាវជ្រាវចំនួន ៤៧ អំពីអាហារពេលព្រឹក និងរកឃើញថា ទទួលទានអាហារពេលព្រឹក ជួយកែប្រែប្រសើឡើង នូវសមត្ថភាពយល់ដឹង ពាក់ព័ន្ធដល់ការចងចាំ ។
៤- បញ្ចុះទម្ងន់ៈ
ការស្រាវជ្រាវ១ថ្មីៗនេះ បង្ហាញថា អ្នកចាត់ទុកអាហារពេលព្រឹក ជារឿងសំខាន់ អាចបន្ថយទម្ងន់ជាង ៨ គីឡូក្រាម ក្នុងរយៈពេល ៣ ខែ ៕

កាហ្វេ ហាត់ប្រាណជួយបង្ការមហារីកស្បូន
ហាត់ប្រាណ៣៨នាទីក្នុង១ថ្ងៃ
រួមជាមួយរបបទទួលទានត្រឹមត្រូវរួមមានកាហ្វេ
ជួយបន្ថយហានិភ័យមហារីកស្បូន យោងតាមការស្រាវជ្រាវមួយនៅអង់គ្លេស ។
ដោយត្រូវការតែសកម្មភាពរាងកាយ៣៨នាទី
ក្នុង១ថ្ងៃ គួបផ្សំជាមួយការរក្សាទម្ងន់ខ្លួនអាចជួយទប់ស្កាត់ ៤៤%
បណ្តាករណីកើតមហារីកស្បូននៅស្ត្រីនៅអង់គ្លេស ។
តាមរបាយការណ៍ត្រូវបានប្រកាសដោយពួក
អ្នកស្រាវជ្រាវនៅសាលា Imperial College London (អង់គ្លេស)
នឹងមាន៣៧០០ករណីមហារីកស្បូនអាចត្រូវបានទប់ស្កាត់ក្នុង១ឆ្នាំៗ
"ប្រសិនស្ត្រីហាត់ប្រាណ៣៨នាទី ក្នុង១ថ្ងៃ
និងរក្សាទម្ងន់សរីរាង្គល្អ" ។
លទ្ធផលនេះត្រូវបានពួកអ្នកស្រាវជ្រាវ
ផ្គូរផ្គង
និងពិនិត្យមើលទាំងអស់នូវការស្រាវជ្រាវវិទ្យាសាស្ត្រអំពីការបង្ការ
ប្រឆាំងមហារីកស្បូនផ្អែកលើរបបទទួលទាន សកម្មភាពរាងកាយ
និងទម្ងន់ខ្លួនចាប់ពីឆ្នាំ២០០៧ ។
ទន្ទឹមនោះក្នុងរបាយការណ៍មួយថ្មីៗនេះ
របស់មូលនិធិស្រាវជ្រាវមហារីកពិភពលោក ពួកអ្នកវិទ្យាសាស្ត្រក៏រកឃើញថា
ការប្រើប្រាស់កាហ្វេអាចជួយប្រឆាំងតបជំងឺមហារីកស្បូន ។
តាម ការស្រាវជ្រាវ ស្ត្រីដែលទទួលទានកាហ្វេច្រើនជាង៤កែវក្នុង១ថ្ងៃ មានលទ្ធភាពថយចុះ២៥% ហានិភ័យកើតមហារីកស្បូនប្រៀបនឹងអ្នកទទួលទានឬទទួលទានតែ១កែវក្នុង ១ថ្ងៃ ។ ទទួលទានពី ២-៣ពែងក្នុង១ថ្ងៃ មានលទ្ធភាពថយចុះហានិភ័យ ៧% ។

ប៉ុន្តែការទទួលទាន៤កែវកាហ្វេក្នុង១
ថ្ងៃ
ក៏ពុំមែនជាទម្លាប់ល្អចំពោះពួកអ្នករំញោចជាមួយសារជាតិកាហ្វេអ៊ីន
។ វិធានការប្រសិទ្ធភាពបំផុត
ដើម្បីបង្កមហារីកគឺរក្សាទម្លាប់ទទួលទានល្អត្រឹមត្រូវ
និងហាត់ប្រាណជាប្រចាំ ។
មហារីកស្បូនសំខាន់ឥទ្ធិពលទៅដល់ស្ត្រីអាយុលើស៦០ឆ្នាំ ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រ
---------------------------------------------------
ហាត់ប្រាណបន្ថយហានិភ័យមហារីកស្បូន
តាមការស្រាវជ្រាវថ្មីបំផុត បង្ហាញថា ហាត់ប្រាណប្រមាណ ៤០ នាទី ក្នុង១ថ្ងៃ ជួយស្ត្រីបន្ថយហានិភ័យមហារីកមាត់ស្បូន ។
តាមមូលនិធិស្រាវជ្រាវមហារីកពិភពលោក,
តាមរយៈការសិក្សាស្រាវជ្រាវ ចំពោះស្ត្រី ៣៧០០ នាក់ នៅអង់គ្លេស
នោះអ្នកហាត់ប្រាណជាប្រចាំ អាចចៀសផុតហានិភ័យមហារីកមាត់ស្បូន ។
នោះជាលទ្ធផលរប់សការស្រាវជ្រាវ១ ក្នុងទ្រង់ទ្រាយនៅអង់គ្លេស, ពួកអ្នកស្រាវជ្រាវបានរកឃើញថា ដោយគ្រាន់តែហាត់ប្រាណប្រមាណ ៤០ នាទី ក្នុង១ថ្ងៃ គួបផ្សំជាមួយការរក្សាទម្ងន់ នោះស្ត្រីនឹងបន្ថយបានការប្រឈមកើតជំងឺមហារីកមាត់ស្បូនឡើងដល់ ៤៤ % ។
មហារីកមាត់ស្បូនជាជំងឺមហារីកមួយ ក្នុងចំណោមជំងឺមហារីកទូទៅ នៅស្ត្រី ។ ប៉ុន្តែ ជំងឺគ្រោះថ្នាក់នេះ អាចទប់ស្កាត់បានប្រសិនគេរក្សាទម្ងន់ស្តង់ដារ និងចលនាជាប្រចាំ ។
ពួកអ្នកវិទ្យាសាស្ត្រ ក៏ឲ្យដឹងថា ការហាត់ប្រាណជាប្រចាំ ជួយរំដោះបរិមាណខ្លាញ់ដ៏ច្រើន ក្នុងសរីរាង្គ, បង្កើនប្រព័ន្ធអង្គបដិបក្ខ និងរក្សាប្រព័ន្ធរំលាយអាហារមាំមួនល្អ ។ ដូច្នេះ ការធ្វើចលនាជាប្រចាំ ពុំត្រឹមតែជួយស្ត្រីបន្ថយហានិភ័យកើតជំងឺមហារីកមាត់ស្បូនប៉ុណ្ណោះ ទេ តែថែមទាំងជំងឺមហារីកជាច្រើនប្រភេទផ្សេងទៀតផងដែរ ។
មហារីក មាត់ស្បូន ច្រើនតែរីកចម្រើនយឺត ។ មុនពេលរកឃើញកោសិកាមហារីកនៅមាត់ស្បូន, ជាលិកានៅមាត់ស្បូន ឆ្លងកាត់ការប្រែប្រួល ក្នុងនោះ កោសិកាខុសប្រក្រតី ចាប់ផ្តើមលេចឡើង ។ កោសិកាមហារីកទាំងនេះ ច្រើនត្រូវបានរកឃើញអាស្រ័យដោយការធ្វើវិភាគ Pap ៕

ល្បិចព្យាបាលជំងឺឆ្មេញដ៏ប្រសិទ្ធិភាព
អ្នកមានដែលឈឺឆ្មេញ ឬទេ?
ប្រសិនពុំទាន់មានពេលទៅជួបទន្តបណ្ឌិត
នោះអ្នកអាចប្រើវត្ថធាតុមួយចំនួន ក្នុងនោះផ្ទះបាយ
ដើម្បីព្យាបាលបណ្តោះអាសន្ននូវអារម្មណ៍ឈឺឆ្មេញ ។
ខាងក្រោមនេះ ជាល្បិចតូចៗមួយចំនួន ជួយអ្នកបន្ថយអាការឈឺឆ្មេញៈ
ខាងក្រោមនេះ ជាល្បិចតូចៗមួយចំនួន ជួយអ្នកបន្ថយអាការឈឺឆ្មេញៈ
១. ទឹកកក
នេះជាវិធីដ៏សែន ងាយស្រួល តែពុំសូវមាននរណាម្នាក់ ចាប់អារម្មណ៍ទេ ពេលកើតអាការឈឺឆ្មេញនោះ ។ ចូរអ្នកយកកន្សែងស្អាតដាក់ទឹកកក ចូលក្នុងនោះ រុំឲ្យជិត រួចម៉ាស្សាត្រង់កន្លែងឈឺ ។ តែមួយសន្ទុះប៉ុណ្ណោះ គឺអ្នកនឹងមានអារម្មណ៍កន្លែងឆ្មេញកំពុងឈឺរាងស្ពឹក ដោយភាពត្រជាក់ ។ បន្ទាប់មក អារម្មណ៍ឈឺពឺត ចុះថតសន្សឹមៗ ។ ប៉ុន្តែ ក្រោយមក អ្នកនៅតែត្រូវទៅជួបទន្តបណ្ឌិត ។
២. ស្អំទឹកក្តៅ
ប្រើទឹក ឧណ្ណៗ និងក្តៅ ដើម្បីបន្ថយឈឺចាប់ ។ ដំបូងស្អំកន្សែង រុំទឹកកក ទៅលើថ្ពាល់កន្លែងឆ្មេញឈឺ ប្រមាណ១នាទី ។ បន្ទាប់មក ជំនួសដោយដបទឹកក្តៅឧណ្ណៗ ចំកន្លែងនោះ ។ ធ្វើចុះធ្វើឡើងដូចនេះ ១សន្ទុះ នឹងបន្ថយបានការឈឺឆ្មេញយ៉ាងច្រើន ។
៣. ក្រូចឆ្មារ
ទឹកក្រូចឆ្មារ ត្រូវបានបញ្ជាក់ថា ប្រសិទ្ធិភាពបំផុត ក្នុងការបន្ថយឈឺឆ្មេញ ។ វានឹងម៉ាស្សាឲ្យឆ្មេញ និងអញ្ចាញ ។
៤. អំបិល
អំបិលជាគ្រឿងទេសដ៏ប្រសិទ្ធិភាព ក្នុងករណីនេះ ។ ដាក់អំបិល ២ ស្លាបព្រា ទៅក្នុងទឹកក្តៅឧណ្ណៗ ១ កែវ និងកូរឲ្យសព្វ ។ ដោយសារអំបិលមានលទ្ធភាពកម្ចាត់បាក់តេរី ហេតុនេះ ពេលអ្នកប្រើទឹកអំបិល ដើម្បីបៀម និងខ្ពុរមាត់ នោះរោគសញ្ញាឈឺឆ្មេញ នឹងថយចុះ ។ អ្នកគួរបៀម និងខ្ពុរទឹកអំបិល ប្រមាណ ៣០ វិនាទី បន្ទាប់មក ខ្ជាក់ចេញ និងធ្វើបែបនេះចុះឡើងៗ ច្រើនដង ។
៥. ខ្ញី
ខ្ញី មានលទ្ធភាពកម្ចាត់បាក់តេរី ក៏ធ្វើឲ្យថយចុះរោគសញ្ញារលាកឆ្លងមេរោក, ព្យាបាលរបួសតូចៗ ឬ ស្នាមកំពុងហើមដោរ ។ ដូច្នេះ ខ្ញីក៏មានប្រសិទ្ធិភាព ពេលឆ្មេញកំពុងត្រូវដង្កូវស៊ី ។ ដំបូង អ្នកហាន់ខ្ញី ជាបន្ទះស្តើងៗ រួចយកទៅដាក់ចំកន្លែងឆ្មេញកំពុងឈឺ ខាំយ៉ាងណែន ឲ្យទឹកហូរចេញ និងជ្រាបចូលកន្លែងឈឺ នឹងជួយបន្ថយការឈឺ និងបន្ថយហើម បាន ។
៦. ខ្ទឹមស
ខ្ទឹមស មានប្រសិទ្ធិភាពសម្លាប់បាក់តេរី ។ បកសំបកខ្ទឹមស្រស់ រួចដំបំបែក និងដាក់បន្ថែមអំបិលបន្តិច ច្របល់ឲ្យសព្វ ។ ក្រោយពេលច្របល់សព្វផ្នែកអំបិលជ្រាបចូលកំពិសខ្ទឹម ចូរយកវាបៀមត្រង់កន្លែងឆ្មេញឈឺ នឹងបន្ថយបានអារម្មណ៍ពិបាកទ្រាំ ។ អ្នកក៏អាចប្រើទឹកថែមបន្តិច ឲ្យទឹកនៅកំពឹសខ្ទឹមចេញច្រើនជាង រួចហើយប្រើសំឡី ផ្តិចយកទឹកនោះ បន្តក់ចំកន្លែងឆ្មេញឈឺ ឬ អ្នកអាចប្រើកំពិសខ្ទឹមដាក់ចំកន្លែងឆ្មេញឈឺ និងខាំយ៉ាងណែន ដើម្បីឲ្យទឹកខ្ទឹមហូរចេញជ្រាបចូលកន្លែងឈឺ ។
៧. ខ្ទឹមបារាំង
ប្រសិនអ្នកទ្រាំបានក្លិនរបស់ខ្ទឹមបារាំង នេះអាចកៀបយកទឹក បៀមត្រង់កន្លែងឈឺ ឬ ហាន់ស្តើងៗ និងបៀមចំកន្លែងឆ្មេញឈឺ ។
វិធា នាការសាមញ្ញៗខាងលើនេះ អាចជួយបន្ថយអាការឈឺឆ្មេញបានបណ្តោះអាសន្ន ។ ប៉ុន្តែ ប្រសិនមានពេលនោះ គឺល្អបំផុត អ្នកត្រូវទៅជួបទន្តបណ្ឌិតកាន់តែឆាប់ កាន់តែល្អ ដើម្បីរកឃើញមូលហេតុអ្វីមួយ ធ្វើឲ្យឆ្មេញរបស់អ្នកឈឺ និងមានវិធីព្យាបាលប្រសិទ្ធភាព ៕

No comments:
Post a Comment