គ្រឿង​ផ្សំ​ម្ហូប​នេះ​រួម​មាន​:
  1. សាច់​គោ​ 
  2. ទឹក​ស៊ីអ៊ីវ​ 
  3. ប្រេងខ្យង​ 
  4. ម្ទេស​ខ្មាំង 
  5. ម្ទេស​ដៃ​នាង 
  6. អង្ករលីង​ 
  7. ស្ករ​ស 
  8. ទឹក​ត្រី​ 
  9. ខ្ទឹម​ស 
  10. ខ្ទឹម​ក្រហម​ 
  11. ស្លឹក​ខ្ទឹម​ 
  12. ជីរណា​ 
  13. ជី​អង្កាម​ 
  14. និង​ក្រូច​ឆ្មារ
របៀប​ធ្វើ:
  • សាច់​គោ​ហាន់​ជា​២ៗធ្នាប់​ រួច​យក​ទៅ​អាំង​ជា​មួយ​ទឹក​ស៊ីអ៊ីវ​ និង​​ប្រេង​ខ្យង​។ 
  • អាំង​ពី​៥ទៅ​១០​នាទី។ 
  • ម្ទេស​ខ្មាំង​ហាន់​ខ្លីៗ 
  • ខ្ទឹម​ស​ចិញ្ច្រាំ​ឲ្យ​ល្អិត 
  • ខ្ទឹម​ក្រហម​ហាន់​បន្ទះ​ស្តើងៗ 
  • ឯ​ស្លឹក​ខ្ទឹម​ ​និង​ជីរណា​ហាន់​ខ្លីៗ 
  • បន្ទាប់​មក​យក​សាច់​គោ​អាំង​ទៅ​លាយ​គ្រឿង​ មាន​ស្ករស​ ម្ទេស​ខ្មាំង អង្ករ​លីង​ ទឹក​ត្រី​ ខ្ទឹម​ស​ចិញ្ច្រាំ​ ខ្ទឹម​ក្រហម​ និង​ទឹក​ក្រូច​ឆ្មារ។
  • ច្របល់​ឲ្យ​ចូល​ជាតិ​គ្នា​ឲ្យ​សព្វ ​រួច​ដួស​ដាក់​ចាន​ រោយ​ស្លឹក​ខ្ទឹម​ ជីរណា ជី​អង្កាម​ និង​​លម្អ​ដោយ​ម្ទេស​ដៃ​នាង​ជា​ការ​ស្រេច។