ឡុកឡាក់ត្រីខ ចំណាយពេលត្រឹម៧នាទី

តើអ្នកធ្លាប់តែញុំាត្រីខកំប៉ុងធម្មតាមែនទេ? តែឥឡូវអ្នកអាចច្នៃត្រីខកំប៉ុងនោះ ឲ្យកាន់តែមានឱជារសឆ្ងាញ់ថែមមួយកម្រិតទៀត។ Sabayសូមណែនាំវិធីច្នៃត្រីខកំប៉ុងនោះដូចខាងក្រោម ដោយគ្រាន់តែចំណាយពេលប្រហែល៧នាទីប៉ុណ្ណោះ។
គ្រឿងផ្សំ
ត្រីខកំប៉ុងតូច១កំប៉ុង ប៉េងប៉ោះទុំ២ផ្លែ ខ្ទឹមស សាលាដ ស្លឹកខ្ទឹម ប្រេងខ្យង ប្រេងឆា ស្ករស ប៊ីចេង និងអំបិល។
របៀបធ្វើ១.រៀបសាលាដដាក់ក្នុងចាន
២.ដាក់ខ្ទះឲ្យក្ដៅ បន្ទាប់មកចាក់ប្រេងឆាចូល រួចដាក់ខ្ទឹមបំពង
៣.ចាក់ត្រីខចូល (ថែមទឹកបន្តិច)
៤. ដាក់ស្ករស ប៊ីចេង ប្រេងខ្យង អំបិល
៥. ហាន់ប៉េងប៉ោះ ដាក់ចូលច្របល់ឲ្យស្រពាប់ ប៉ុន្តែកុំឲ្យបែកសាច់ត្រី
៦. ដួសដាក់លើចានសាលាដ រួចរោយស្លឹកខ្ទឹមលើជាការស្រេច
អ្នកអាចញុំាត្រីខនោះជាមួយបាយឬនំប៉័ងក៏បាន។
អត្ថបទ៖ ផល្លា សុម៉ាលីណា
អត្ថបទនេះ ៖ដកស្រង់ចេញពីគេហទំព័រសប្បាយ
No comments:
Post a Comment