ខ្ញុំជឿថាស្រ្តីមេផ្ទះជាច្រើនតែងបង្កើតចម្ងល់
ថាហេតុអ្វីបានជាខ្លួនឯងប្រលាក់សាច់មិនឆ្ងាញ់
បើញ៉ាំរបស់គេវិញម្តេចក៏ឆ្ងាញ់ម្ល៉េះ។ បើជួបបញ្ហានេះ
សូមសាកល្បង ដូចការណែនាំខាងក្រោមនេះម្តងមើល៖
១.គ្រឿងផ្សំៈ ១.សាច់គោសុទ្ឋឬសាច់ជ្រូកសុទ្ឋ៥០០ក្រាម ២.ជីវ៉ាន់ស៊ុយ៣សរសៃ ៣.ស្ករស១ស្លាបព្រាបាយ ៤.ប្រេងខ្យង១ស្លាបព្រា ៥.ខ្ទឹមស១មើម ៦.ទឹកត្រី១ស្លាបព្រា ៧.ម្រេចម៉តកន្លះស្រាបព្រា ៦.ម្សៅការី១ស្លាបព្រាកាហ្វេនិង ៧.ស្រាស២ស្លាបព្រា។
២.វិធីធ្វើ.១- បុកមើមខ្ទឹម ម្រេចចូលគ្នាអោយម៉ដល្មម ២.ពន្លះសាច់គោឬសាច់ជ្រូកជាបន្ទះស្តើងៗកំរាស់ប្រហែល ១ ស.ម ៣.យកសាច់គោប្រឡាក់ជាមួយទឹកត្រី ស្រាស ស្ករស ម្សៅការី ប្រេងខ្យង និងឬសជីវ៉ាន់ស៊ុយ អោយចូលជាតិសព្វអស់ ហើយផ្អាប់ទុកប្រហែល១ម៉ោង សឹមយកទៅហាលថ្ងៃពេញ១ថ្ងៃ ៤.បន្ទាប់មកយកសាច់ដែលហាលនោះ មកដាក់ចៀនក្នុងខ្ទះជាមួយប្រេងឆាឡើងក្តៅស្រាប់ ដល់ពេលសាច់ឆ្អិនហើយ ស្រង់ឡើងទុកអោយស្រក់ខ្លាញ់អស់សឹមទទួលទាន ពិតជាប្លែកមាត់មិនខាន។
តើប្រិយមិត្តនឹងសាកល្បងដូចនេះឬយ៉ាងណាដែរ?
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រ KHMER79

No comments:
Post a Comment